Monday, January 6, 2025
Homeព័ត៌មានជាតិនាំគ្នាទៅដើរលេង រួចទុកនាងចោល! អ្នករត់ម៉ូតូឌុបឃើញក្មេងស្អាត ដឹកទៅកន្លែងស្ងាត់ប៉ងរំលោភ

នាំគ្នាទៅដើរលេង រួចទុកនាងចោល! អ្នករត់ម៉ូតូឌុបឃើញក្មេងស្អាត ដឹកទៅកន្លែងស្ងាត់ប៉ងរំលោភ

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ត្រូវមិត្តភក្តិនាំទៅដើរលេង រួចក៏ទុកចោលម្នាក់ឯងអត់មានលុយកាក់ និងមធ្យោបាយត្រឡប់មកផ្ទះវិញ ក៏ត្រូវបុរសជាអ្នករត់ម៉ូតូឌុបម្នាក់ប្រទះឃើញ ហៅឱ្យឡើងជិះម៉ូតូ រួចដឹកទៅកន្លែងស្ងាត់ ប៉ុនប៉ងចាប់រំលោភ ប៉ុន្តែត្រូវនារីរងគ្រោះស្រែកឆោឡោ ផ្អើលដល់សមត្ថកិច្ចចុះជួយអន្តរាគមន៍ និងបានក្រុមអ្នកយកព័ត៌មានជួយជូនត្រឡប់ទៅផ្ទះវិញ។

ករណីនារីវ័យក្មេង ត្រូវបុរសអ្នករត់ម៉ូតូឌុបចង់លូកលាន់ (ប៉ុនប៉ងរំលោភ) បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលនាងមឆ្ឆា គល់ស្ពានបាឡេ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

នារីវ័យក្មេងដែលត្រូវអ្នករត់ម៉ូតូឌុបប៉ុនប៉ងរំលោភ បានប្រាប់ថា នាងមានឈ្មោះ ស្រីល័ក្ខណ៍ មានអាយុ១៦ឆ្នាំ មុខរបររត់តុកាហ្វេនៅហាងមួយកន្លែងក្នុងក្រុងតាខ្មៅ ស្នាក់នៅផ្ទះជួលជាមួយបងស្រី ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

តាមសម្តីរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីព្រលប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ រូបនាងត្រូវមិត្តភក្តិស្រីចំនួន២នាក់ ដែលជាអ្នករត់តុកាហ្វេក្នុងហាងជាមួយគ្នា (តែមិនដែលស្គាល់ផ្ទះ) បានបបួលនាងទៅដើរលេងជាមួយពួកនាង បន្ទាប់មកក៏មានបុរស២នាក់ទៀត ជិះម៉ូតូ២គ្រឿង បានមកទទួលពួកនាងជិះម៉ូតូដើរលេងរួច ក៏ឈៀងចូលទៅញ៉ាំអាហារ នៅចំណុចរង្វង់មូលនាងមច្ឆា ម្តុំគល់ស្ពានបាឡេ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

នារីរងគ្រោះបន្តថា  រហូតដល់ម៉ោងប្រមាណជិត៩យប់ ថ្ងៃដដែល មិត្តភក្តិស្រីទាំង២នាក់នោះ បានជិះម៉ូតូចេញទៅជាមួយនឹងបុរសទាំង២នាក់ ដោយប្រាប់ថា ទៅក្រៅបន្តិច និងប្រាប់ឱ្យរូបនាងនៅអង្គុយចាំមួយភ្លែត លុះចាំបាត់ៗ មិនឃើញមិត្តភក្តិត្រឡប់មកវិញ នាងក៏បានចុចទូរស័ព្ទទៅសួរ ស្រាប់តែទូរស័ព្ទមិនចូលសោះ ទើបធ្វើឱ្យនាងសម្រេចដើរទៅហៅម៉ូតូឌុប ដើម្បីជិះត្រឡប់ទៅបន្ទប់ជួលវិញ។

នារីរងគ្រោះបន្តថា បន្ទាប់មកនាងក៏បានដើរចេញពីកន្លែងអង្គុយញ៉ាំអាហារ ទេហៅម៉ូតូឌុបជិះ លុះដើរទៅដល់កន្លែងស្ងាត់ ក៏មានអ្នករត់ម៉ូតូឌុបម្នាក់ បានឈប់ម៉ូតូ មកហៅនាងជិះម៉ូតូ លុះនាងប្រាប់ថា ទៅដល់កន្លែងនាងស្នាក់នៅ ឯសង្កាត់ចាក់អង្រែលើ យកប៉ុន្មានដែរ? បុរសជាអ្នករត់ ម៉ូតូឌុបនោះ បានប្រាប់ថាតម្លៃ១៥០០០រៀល។ លុះតថ្លៃម៉ូតូឌុបត្រូវគ្នាហើយ ស្រាប់តែបុរសជាអ្នករត់ម៉ូតូឌុបម្នាក់នោះ បានហៅឱ្យនាងឡើងជិះ រួចក៏បើកម៉ូតូចេញទៅ ស្រាប់តែទៅដល់ចំណុចគល់ស្ពានបាឡេ ដែលជាកន្លែងស្ងាត់ ស្រាប់តែបុរសជាអ្នករត់ម៉ូតូឌុបរូបនោះ ក៏បានឈប់ ម៉ូតូ រួចចាប់ផ្តើមលូកលាន់ ប៉ុនប៉ងចាប់រំលោភនាង ដោយបានលូកដៃមកចាប់ខ្លួនប្រាណនាង ធ្វើឱ្យនាងដឹងថា បុរសនេះកំពុងមានគំនិតមិនល្អមកលើនាង ទើបនាងបានស្រែកហៅគេជួយ ថាអ្នករត់ម៉ូតូឌុបប៉ុនប៉ងចាប់រំលោភនាង ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកជួយ អន្តរាគមន៍ តែភ្លាមៗនោះ បុរសជាអ្នករត់ម៉ូតូឌុប បានអះអាងថា រូបគេមិនបានចាប់រំលោភនារីរងគ្រោះទេ រួចហើយក៏ជិះម៉ូតូចេញទៅបាត់៕

RELATED ARTICLES