Saturday, April 20, 2024
Homeព័ត៌មានជាតិចេញ​ពី​ក្លឹប​ ចាំ​មិត្ដ​ភក្ដិ​ជូន​​សង្សារ​​ទៅ​​ផ្ទះ​ ចោរ​​ប្លន់​​យក​​លុយ ​ទូរ​​ស័ព្ទ​​អស់​​

ចេញ​ពី​ក្លឹប​ ចាំ​មិត្ដ​ភក្ដិ​ជូន​​សង្សារ​​ទៅ​​ផ្ទះ​ ចោរ​​ប្លន់​​យក​​លុយ ​ទូរ​​ស័ព្ទ​​អស់​​

ភ្នំពេញ៖ បុរសម្នាក់ ចេញពីក្លឹបចាំមិត្តភក្តិជូនមិត្តស្រីចូលផ្ទះចូលពេកមិនឃើញចេញមកវិញក៏បានដើរចូលទៅមើលត្រូវជនសង្ស័យ២នាក់គំរាមប្លន់យកទូរសព្ទដៃអស់មួយគ្រឿង ចិញ្ចៀនផ្លាកទីន១វង់ លុយខ្មែរអស់ចំនួន៦និងលុយដុល្លារចំនួន៤០ដុល្លារ   បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង៥៥នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី២៤ ខែសីហា តាមផ្លូវបេតុងអត់លេខ ក្រោយនិងវត្តស្ទឹងមានជ័យ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ghfgfdd
សមត្ថកិច្ចសួរនាំជនរងគ្រោះ

ជនរងគ្រោះមានឈ្មោះឈ្មោះ លៀង សុខលីន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិអន្លង់គង់ថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ   បានឲ្យដឹងថា មុនពេលកើតហេតុ រូបគេមានគ្នា៦នាក់ ស្រី២នាក់និងប្រុស៤នាក់ បាននាំគ្នាចូលទៅរាំកម្សាន្ដនៅក្នុងក្លឹបឌឹម៉ូន ដែលស្ថិតនៅ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ លុះដល់ពួកគេបានផឹកស៊ីនិងរាំកំសាន្តរួច ក៍បាននាំគ្នីគ្នាចេញមកវិញដោយជិះម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង និងម៉ាកវ៉េវអាល់ហ្វាមួយគ្រឿង ដោយម៉ូតូមួយគ្រឿងជិះគ្នាបី ហើយបានធ្វើដំនើរតាមផ្លូវ តាមផ្លូវ ២១៧ ក្នុងទិសដៅ ពីលិចទៅកើត ដោយគោលបំណង ជូននារីពីរនាក់ត្រលប់ទៅផ្ទះវិញនៅម្តុំក្បែរវត្តស្ទឹងមានជ័យ ខណ:ដល់ជិតវត្តហើយរូបគេបានបានដាក់នារីនោះចុះអោយដើរទៅផ្ទះតាមផ្លូវបេតុងហើយអោយមិត្តភក្ត្រម្នាក់ជូននារីពីនាក់នោះដើរដោយថ្មើរជើង ហើយរូបគេនៅចាំម៉ូតូជាមួយនិងមិត្តភក្តិពីរនាក់ទៀត  ពេលដែលនារីទាំងពីរនាក់នោះ ដើរចូលទៅផ្លូវស្ងាត់បានប្រមាណ១០០ម៉ែត្រ រូបគេមិនឃើញមិត្តភ័ក្ដិខ្លួនម្នាក់ដែលជូននារីពីនាក់នោះចេញមកវិញសោះ  រូបគេជាជនរងគ្រោះបានដើរចូលទៅតាម ខណៈដែលដើរចូលទៅជាកន្លែងស្ងាត់និងងងឹត ក៍តែមានជនសង្ស័យពីរនាក់ បានជិះម៉ូតូធំម៉ាក FTR ពណ៌ខៀវ មិនចាំស្លាកលេខ បានជិះមកជិតរួចអ្នកអង្គុយខាងក្រោយគំរាមនិងសម្លុតជនរងគ្រោះ យកបានទូរសព្ទដៃម៉ាកiPhon 5 មួយគ្រឿង ចិញ្ចៀនផ្លាកទីន១វង់ លុយខ្មែរចំនួន៦ម៉ឺនរៀល និងលុយដុល្លារចំនួន៦០ដុល្លារ រួចក៍បាននាំគ្នីគ្នាជិះម៉ូតូគេចចេញបាត់អស់ ។

gvfdffdd
ពលរដ្ឋចោមរោមមើលហេតុការណ៍

ប្រភពដដែលបន្តទៀតថា ពេលកើតហេតុភ្លាមៗនោះ ជនរងគ្រោះបានរត់រកសមត្ថកិច្ច ឲ្យមកជួយអន្តរាគមន៍ តែពេលសមត្ថកិច្ចមកដល់ ជនសង្ស័យបានគ្នីគ្នារត់គេចបាត់អស់ទៅហើយ នៅសល់តែជនរងគ្រោះត្រូវសមត្ថកិច្ចនាំយកទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ដើម្បីអោយសមត្ថកិច្ចកំណត់មុខសញ្ញា ៕

ណន រ៉ាត់

RELATED ARTICLES