Thursday, March 28, 2024
Homeព័ត៌មានជាតិរថយន្ដ​ដឹក​ទំនិញ​ បើក​បុក​រថយន្ដ​ធុន​ធំ​ពី​ក្រោយ ​កៀប​ស្លាប់​តៃ​កុង​ម្នាក់​

រថយន្ដ​ដឹក​ទំនិញ​ បើក​បុក​រថយន្ដ​ធុន​ធំ​ពី​ក្រោយ ​កៀប​ស្លាប់​តៃ​កុង​ម្នាក់​

ខេត្តកំពង់ឆ្នាំង៖ បុរជាអ្នកបើកបររថយន្តម្នាក់ បានបាក់ជើង៣កំណាត់ កៀបជាប់ស្លាប់នៅក្នុងរថយន្ត ខណៈពេលរថយន្តរបស់គេម៉ាកហ៊ីណូបានបើកបុកគូថរយន្តហ៊ីយ៉ានដាយ១គ្រឿងពេញទំហឹង ដែលចតឈប់នៅលើផ្លូវនៅពេលយប់ ។ ករណីនេះបានកើតឡើងនៅម៉ោង២យប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៩៩និង លេខ១០០ ស្ថិតនៅក្នុងភូមិថ្មី ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

dvfddf
រថយន្ដសង្រ្គោះ មកដឹកសពជនរងគ្រោះ

សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុករលាប្អៀរ បានឲ្យដឹងថា៖ មុនពេលកើតហេតុរថយន្តម៉ាកហ៊ីយ៉ាន់ដាយភ្លៅ៥ ពាក់ស្លាកលេខកំពង់ចាម3A-4103 ដឹកគ្រាប់ពោតក្នុងទិដៅពីជើងទៅត្បូង បានឈប់អ្នកបើកបរចុះពិនិត្យមើលកងរថយន្តនៅចំណុចកើតហេតុ ។ ខណៈនោះរថយន្តម៉ាកហ៊ីណូដឹកគ្រាប់ពោត ពាក់ស្លាកលេខប៉ៃលិន 3A-0257 បានបើកមកពីក្រោយក្នុងល្បឿនលឿនទំនងជាចាំងភ្លើងរថយន្តមកពីមុខ បានបើកបុកគូថរថយន្តហ៊ីយ៉ាន់ដាយពេញទំហឹង ខូចកំពិតកាប៊ីនរថយន្តទៅមុខមិនរួច ។

ddsdgds
សពជនរងគ្រោះ ត្រូវគេរុំលើកដាក់រថយន្ដ

ប្រជាពលរដ្ឋនិងសមត្ថកិច្ចបានទៅដល់ បានឃើញបុរសម្នាក់បានបាក់ជើង៣កំណាត់ស្លាប់កៀបជាប់នៅក្នុងកាប៊ីនរថយន្តហ៊ីណូផ្នែកខាងស្តាំ  ចំណែកអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ ។ នៅក្នុងខ្លួនអ្នកស្លាប់នោះសមត្ថកិច្ចបានឆែករកឃើញអត្តសញ្ញាបណ្ណ័គេមួយសន្លឹកមានឈ្មោះ ហ៊ាន ហេង អាយុ៣៥ឆ្នាំ រស់នៅភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ខេត្តមណ្ឌលគីរី ប៉ុន្តតាមគេដឹងថា ជនរងគ្រោះក៏ជាអ្នកបើកបររថយន្តនេះដែរ ស្នាក់នៅ ក្នុងខេត្តកំពង់ចាម គឺរថយន្តមួយនេះមានតាកុង២នាក់ បើកបរផ្លាស់ប្តូរគ្នា ពីព្រុំដែន ប៉ោយប៉ែតទៅក្រុងភ្នំពេញ ។

fggffdsd
ពលរដ្ឋចោមរោមមើ់លរថយន្ដខ្ទេច

ក្រោយកើតហេតុ រថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ កសាងសំណុំរឿងតាមផ្លូវច្បាប់ ។ ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួរសារជួលរថយន្តទួរីមួយគ្រឿងមកទទួលយកពីក្នលែងកើតហេតុ យកទៅលំនៅដ្ឋាន ដើម្បីធ្វើបុណ្យទានតាមប្រពៃណី ៕

សុក្រិត

RELATED ARTICLES