Friday, March 29, 2024
Homeសន្ដិសុខសង្គមប្រទះ​ឃើញ​សព​បុរស​ហើម​ស្អុយ​អណ្តែត ក្នុង​ស្រះ​ទឹក

ប្រទះ​ឃើញ​សព​បុរស​ហើម​ស្អុយ​អណ្តែត ក្នុង​ស្រះ​ទឹក

ខេត្តត្បូងឃ្មុំ សពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានប្រទះឃើញអណ្តែត នៅក្នុងស្រះទឹកដោយមានស្ថានភាពហើមស្អុយ ទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាល ពីវេលាម៉ោង2និង30នាទីរសៀល ថ្ងៃទី23 ខែសីហា ឆ្នាំ2016 នៅចំណុចស្រះទឹកខាងជើង ភូមិទួលកណ្តោល ឃុំពពេល ស្រុកពញាក្រែក។

សពបុរសរងគ្រោះខាងលើ មិនត្រូវបាន ស្គាល់អត្តសញ្ញាណនោះទេ និងមានសភាពហើម ស្អុយ មើលភិនភាគលែងស្គាល់ទៅហើយ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋ ម្នាក់ បានដើរឆ្លងកាត់ស្រះទឹកខាងលើ រួចក៏ ប្រទះភ្នែកឃើញសពអណ្តែតនៅក្នុងទឹកស្រះ  ទើបប្រញាប់រត់ទៅប្រាប់អ្នកភូមិផ្អើលមកចោម រោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះ មកពិនិត្យ។

លោកវរសេនីយ៍ត្រី អោម មុន្នីវណ្ណ អធិការនគរបាលស្រុកពញាក្រែក បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីប្រទះ ឃើញសពអណ្តែតទឹក សមត្ថកិច្ចបានចុះដល់ ទីតាំងកើតហេតុ ដើម្បីពិនិត្យនិងធ្វើកោសល្យ វិច័យ រួចពិនិត្យឃើញថា សពមានសភាព ហើមស្អុយរលួយ រហូតមើលលែងស្គាល់អត្តសញ្ញាណទៅហើយ។

លោកអធិការបន្តថា បន្ទាប់មក សមត្ថកិច្ច រួមនិងប្រជាពលរដ្ឋ បាននាំគ្នាជួយស្រង់យក សពឡើងមកលើគោក ដើម្បីពិនិត្យនិងឃើញ ថា សពមានស្លៀកខោខ្លីធម្មតា មានអក្សរ Rio 2016 ក្បាលទម្ពែកដុះសក់រ៉ុយៗ. ចំណែកនៅ មាត់ស្រះទឹកកើតហេតុ សមត្ថកិច្ចរកឃើញស្បែកជើងផ្ទាត់ពណ៌ខៀវមួយគូដែលជារបស់ជនរងគ្រោះ ហើយក្រៅពីនេះមិនមានវត្ថុតាងអ្វីទៀត ឡើយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះបានស្លាប់ដោយសារលង់ទឹក ដែលទំនង ជាជនរងគ្រោះបានចុះងូតទឹក ហើយក៏កើត មានអាការខ្យល់គរ បណ្តាលឱ្យលង់ទឹកស្លាប់ តែម្តង ដោយតម្ពែកនៅលើខ្លួនប្រាណសព មិន មានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ថាអាចជាប់ ពាក់ព័ន្ធទៅនឹងករណីឃាតកម្មនោះឡើយ។

បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច័យសព រួចរាល់ សមត្ថកិច្ចសហការជាមួយអាជ្ញាធរ មូលដ្ឋាន បានសម្រេចបង្កើតគណ³កម្មការមួយ និងសម្រេចកប់សពជនរងគ្រោះនៅក្បែរកន្លែង កើតហេតុ ដើម្បីស្រាវជ្រាវរកសាច់ញាតិទទួល យកសពទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។ យ៉ាងណា គិតមកត្រឹមព្រឹកថ្ងៃទី24 ខែសីហា ឆ្នាំ2016 សមត្ថកិច្ចនៅពុំទាន់ស្រាវជ្រាវឃើញ ក្រុមគ្រួសារជនរងគ្រោះនៅឡើយ៕

ដោយ ៖ សុភ័ណ្ឌ

RELATED ARTICLES