មនុស្សមួយចំនួនគិតថា សិចជារឿងដែលត្រូវលាក់បាំង ខណៈអ្នកខ្លះគិតថា វាជារឿងធម្មជាតិ។ ប៉ុន្តែចំពោះអ្នកឯទៀតយល់ថា សិច គឺជាការរួមភេទ ដែលជាពិធីកម្មដ៏ស័ក្តិសិទ្ធិ។ សិច បែបតានទ្រីក (Tantric Sex) ជាវិធីមួយជួយឱ្យគូស្នេហ៍បានសាកល្បងនូវភាពប្លែកថ្មី ដើម្បីជំរុញជីវិតសិចឱ្យកាន់តែប្រសើរ ។
- សមាធិ ថាមពលចិត្ត ការគ្រប់គ្រងផ្លូវភេទ ៈ សិចបែបតានទ្រីក ចាត់ទុកស្នេហាសំខាន់ណាស់ ព្រោះពេលណាដែលជឿលើវា អ្នកដែលយើងស្រឡាញ់ សំខាន់ជាងខ្លួនឯង រហូតស៊ូស្លាប់ខ្លួនដើម្បីគូស្នេហ៍ ហើយក៏អាចមានជីវិតដើម្បីម្នាក់នោះបានដែរ។ ម៉្យាងទៀត សិច ក្រៅពីអាចផ្តល់សេចក្តីសុខហើយ ថាមពលផ្លូវភេទដែលកើតឡើង នៅបានជួយឱ្យរឹងមាំ ទាំងចិត្តនិងកាយ។ បើរួមភេទញឹកញាប់ កាន់តែធ្វើឱ្យសុខភាពរឹងមាំ។ នៅពេលទាំងចិត្តនិងកាយរឹងមាំ ជីវិតនឹងមានតែសេចក្តីសុខ។
- ធ្វើលំហាត់សាច់ដុំទ្វារមាស ៈ ការហាត់ខ្ជឹបទ្វារមាស ដោយព្យាយាមធ្វើយ៉ាងតិច10ដង ក្នុង១ថ្ងៃ អាចជួយឱ្យសាច់ដុំបរិវេណនេះរឹងមាំ។ ក្រៅពីគ្រប់គ្រងការចេញទឹកកាមហើយ វានៅជួយបង្កើនអារម្មណ៍ស្កប់ស្កល់ចិត្តពីការរួមភេទទៀតផង។
- ហាត់ដកដង្ហើម ៈ អំឡុងពេលរួមភេទ អាចប្រើតិចនិកខ្ជឹប រួមជាមួយការកំណត់ដំណកដង្ហើម ដែលការដកដង្ហើមចាត់ទុកជគន្លឹះដ៏សំខាន់នៃសិច បែបតានទ្រីក។ តាមធម្មជាតិ មិនថាបុរសឬស្ត្រី តែងកើតអារម្មណ៍រំភើប ខណៈជិតដល់ចំណុចកំពូល។ ឯការដកដង្ហើម នឹងជួយពន្លឿនចង្វាក់ ហើយមានទំនោរថា នឹងមានការទប់ដង្ហើម។ ដូច្នេះ ការគ្រប់គ្រងដំណកដង្ហើមឱ្យរលូន និងមិនហត់នឿយពេក ជាវិធីដែលមានប្រសិទ្ធភាពអំឡុងពេលរួមភេទ។ តិចនិកងាយៗនៃការហាត់ដកដង្ហើម គឺម៉ឺងម៉ាត់ បន្ធូរអារម្មណ៍ដកដង្ហើមចេញចូលឱ្យជ្រៅរាក់ តាមចង្វាក់។
- ចំហទទួលថាមពល ៈ ចាប់ផ្តើមដោយការថើបថ្នមៗ និងទន់ភ្លន់ រួចប្រើការប៉ះពាល់ច្រើនបែប ដោយការបបោសអង្អែល ស្ទាបច្របាច់ ដើម្បីជាការជំរុញឆ្លាស់គ្នា។ ចាប់ផ្តើមពីបរិវេណចន្លោះចិញ្ចើម ត្រង់កែវភ្នែក ដែលជាចំណុចរួមនៃថាមពលច្រើនបំផុត រួចរំកិលមកបរិវេណក កណ្តាលដើមទ្រូង ក្បាលពោះ និងឆ្អឹងខ្នង ឆ្លាស់គ្នា។
- ឱបបន្ថែមថាមពលចក្រវាឡ ៈ បង្កើនថាមពលដោយការគេងឱបគ្នា ក្នុងឥរិយាបថដូចស្លាបព្រា ដោយស្ត្រីគេងផ្អៀងនៅខាងមុខ រីឯបុរសគេងផ្អៀង ឱបស្ត្រីនៅពីក្រោយស្ងៀមៗ មិនប៉ុន្មាននាទី មុននិងក្រោយរួមភេទ ព្រមទាំងកំណត់ដំណកដង្ហើមចេញចូលជ្រៅៗ (ជាចង្វាក់តែមួយ និងប្រើដៃជួយលញ់ច្របាច់សុដន់ ថ្នមៗ)។
- ជំរុញចំណុចជីស្ពត ៈ ចំណុចជីស្ពត (Grafen- berg Spot “G-Spot”) ដែលនៅបរិវេណភ្នាសទ្វារមាសផ្នែកខាងលើលក្ខណៈពកតូចៗគ្រាតៗ ដែលអាចធ្វើឱ្យកើតអារម្មណ៍ រហូតឈានដល់ចំណុចកំពូលបានជាចំណុចដែលតភ្ជាប់រវាងរាងកាយ និងខួរក្បាល។ ប្រសិនបបោសអង្អែលត្រូវវិធី វានឹងធ្វើឱ្យអ្នកឈានដល់ចំណុចកំពូលបានយ៉ាងអស្ចារ្យ។ ចាប់ផ្តើមដោយការលញ់គ្លីតូរីស (Elitois) ថ្នមៗ រួចប្រើម្រាមដៃស៊កចូលបរិវេណទ្វារមាស ឱ្យជ្រៅប្រមាណ 5-7សង់ទីម៉ែត្រ យ៉ាងស្រាលដៃ ប៉ុន្តែ មិនគួរជំរុញបរិវេណនេះច្រើនពេកឡើយ៕