ខេត្តសៀមរាប៖ ពលរដ្ឋជាច្រើនគ្រួសារ កំពុងរស់នៅអាស្រ័យផលដំណាំ ដាំដុះនៅលើ ដីក្នុងតំបន់អាជ្ញាធរជាតិអប្សរាខេត្តសៀមរាប ជាយូរឆ្នាំមកហើយនោះ ត្រូវបានអាជ្ញាធរអប្សរា រារាំង មិនឱ្យពួកគេចាក់ដី នឹងធ្វើរបងព័ទ្ធដី កម្មសិទ្ធិរបស់ពួកគាត់ទេ ដោយអាជ្ញាធរអប្សរា អះអាងថា អាជ្ញាធរកំពុងតែដោះស្រាយជូន ពួកគាត់ហើយ ដូច្នេះសូមរង់ចាំបន្តិចសិន។
ពលរដ្ឋនិយាយថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជាបានចេញអនុក្រឹត្យ ស្តីពីការកាត់ផ្ទៃដីទំហំ សរុប ១១៥,៤១ ហិកតារ ចេញពីផ្ទៃដីបុរីសណ្ឋាគារ អង្គរសៀមរាប ដើម្បីប្រទានកម្មជាកម្មសិទ្ធិ ស្របច្បាប់ជូនប្រជាពលរដ្ឋដែលបានកាន់កាប់ ប្រើប្រាស់និងអាស្រ័យផលដំណាំដាំដុះ។ អនុ- ក្រឹត្យនេះធ្វើឡើងនៅក្រុងសៀមរាប កាលពី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅថ្មីៗ នេះ។
នៅពេលមានអនុក្រឹត្យនេះ ប្រជាពលរដ្ឋ រស់នៅនិងមានដីនៅក្នុងតំបន់ខាងលើ បង្ហាញ ឱ្យឃើញពីការត្រេកអរយ៉ាងខ្លាំង ប៉ុន្តែសេចក្តី ត្រេកអររបស់ពួកគាត់ ត្រូវជំនួសមកវិញដោយ ការខ្វល់ចិត្ត ដោយសារនៅល្ងាចថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២០១៦ ពេលប្រជាពលរដ្ឋនៅក្នុង ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (ផ្លូវ៦០ម៉ែត) បានយកដីទៅ ចាក់ក្នុងដីដែលជាកម្មសិទ្ធិរបស់ពួកគាត់ ក៏ត្រូវ បានហាមឃាត់ពីមន្ត្រីនៃអាជ្ញាអប្សរា។
មន្ត្រីអាជ្ញាធរជាតិអប្សរាខេត្តសៀមរាប បាននិយាយថា ការដែលអាជ្ញាធរអប្សរា ចុះ មកហាមឃាត់ប្រជាពលរដ្ឋ មិនឱ្យចាក់ដីនេះ គឺដើម្បីឱ្យប្រជាពលរដ្ឋមេត្តារង់ចាំក្រុមការងារ ចម្រុះចុះរួមគ្នាមកធ្វើការវ៉ាស់វែងជាក់ស្តែង កំណត់ព្រំដីឱ្យបានច្បាស់លាស់ និងរៀបចំប្រគល់ ប្លង់កម្មសិទ្ធិឱ្យបានត្រឹមត្រូវសិនទើបអនុញ្ញាត ឱ្យប្រជាពលរដ្ឋមានសិទ្ធិក្នុងការសាងសង់បាន ទៅតាមដីកម្មសិទ្ធិរៀងៗខ្លួន។ ការធ្វើយ៉ាងនេះ ដើម្បីចៀសវាងកុំឱ្យមានទំនាស់ដីធ្លីក្នុងការ សាងសង់ ឬក៏ដីមួយកន្លែងមានម្ចាស់កាន់ជាន់ គ្នា។ ទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋបាន និយាយថាពួកគាត់ចាក់ដី និងធ្វើរបងព័ទ្ធដីជា កម្មសិទ្ធិរបស់ពួកគាត់តាំងពីយូរមកហើយប៉ុ-ណ្ណោះ ដូច្នេះគ្មានរឿងអីត្រូវចាំដល់មានគណៈ-កម្មការចុះមកវាស់វែង ទើបពួកគាត់អាចចាក់ ដី និងធ្វើរបងបាននោះទេ ពីព្រោះពួកគាត់មិន ចង់ទុកដីរបស់ពួកគាត់ទំនេរចោល ដូចមុនគឺ ពួកគាត់ចង់សាងសង់កន្លែងដើម្បីប្រកបរបរ ចិញ្ចឹមជីវិតប្រចាំថ្ងៃ និងដាំដុះរកប្រាក់ចំណូល ទ្រទ្រង់ជីវភាពគ្រួសារ។ តែរឿងនេះអាចមក ពីអាជ្ញាធរអប្សរាខ្លួនឯង មិនចង់ឱ្យពួកគាត់ ចាក់ដី និងធ្វើរបងទេ ទើបឆ្លើយដោះសាបែប ខាងលើនោះតែម្តងទៅ។
ប្រជាពលរដ្ឋបាននិយាយថា មានដីនិង កន្លែងដែលជាកម្មសិទ្ធិខ្លួនឯងហើយធ្វើអ្វីមិន បានទៀត មិនតែប៉ុណ្ណោះថែមទាំងត្រូវបានខាង អាជ្ញាធរជាតិអប្សរា ចុះទៅរឹបអូសយកសម្ភារៈ របស់ពួកគាត់ដែលកំពុងតែធ្វើនៅលើដីដែល ជាកម្មសិទ្ធិរបស់ពួកគាត់ទៀតផង ៕
ច័ន្ទ សុភាព