Friday, January 24, 2025
Homeព័ត៌មានជាតិផឹកស្រាស្រវឹង រត់ទៅចងកសម្លាប់ក្នុងផ្ទះបែកបាក់

ផឹកស្រាស្រវឹង រត់ទៅចងកសម្លាប់ក្នុងផ្ទះបែកបាក់

ខេត្តសៀមរាប ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹង ក៏រត់ចេញបាត់ពីផ្ទះ១យប់ ទោះជាក្រុមគ្រួសារតាមរកយ៉ាងណាក៏មិនឃើញ លុះព្រឹកឡើង ស្រាប់តែត្រូវគេប្រទះឃើញចងកសម្លាប់ខ្លួននៅផ្ទះបែកបាក់មួយកន្លែងក្នុងភូមិ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិរលំទូក ឃុំស្វាយលើ ស្រុកស្វាយលើ។

បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះភួង ម៉ួក អាយុ៤៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិសិង្កាត់កើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះជាមនុស្សចូលចិត្តផឹកស្រា និងផឹកស្រវឹងរាល់ថ្ងៃ ទោះជាក្រុមគ្រួសារហាមឃាត់យ៉ាងណា ក៏មិនព្រមស្តាប់ នៅតែបន្តផឹកស៊ីស្រវឹងជាប់ជាប្រចាំ។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ក្រោយពីផឹកស្រាស្រវឹងជោកជាំ ជនរងគ្រោះ ក៏បានរត់ចេញពីផ្ទះបាត់ ទោះជាក្រុមគ្រួសារ តាមរកយ៉ាងណាក៏មិនឃើញដែរ ទើបនាំគ្នាត្រឡប់មកដេកវិញទៅអស់ទៅ។

ប្រភពដដែលបន្តថា លុះព្រឹកឡើង ក៏ស្រាប់តែមានអ្នកភូមិម្នាក់បានរត់មកប្រាប់ថា ប្រទះឃើញជនរងគ្រោះ ចងកស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង៕

RELATED ARTICLES