Friday, January 24, 2025
Homeព័ត៌មានជាតិល្បួងស្រីក្មេងដើរលេងក្នុងវត្ត ចាប់ខ្ទប់មាត់រំលោភ

ល្បួងស្រីក្មេងដើរលេងក្នុងវត្ត ចាប់ខ្ទប់មាត់រំលោភ

ខេត្តកំពង់ចាម ៖ យុវជនឈាមរាវម្នាក់ បានលួងលោមនារីវ័យក្មេងម្នាក់រស់នៅក្នុងភូមិជាមួយគ្នា ទៅដើរលេងនៅក្នុងវត្ត លុះឃើញឱកាសស្ងាត់ល្អ ក៏ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតដល់បានសម្រេច លុះនារីរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីប្រុសព្រានរំលោភស្រីក្នុងវត្តនេះ បានេកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងបរិវេណវត្តសុវណ្ណគីរីមាឃ មានទីតាំងស្ថិតក្នុងភូមិមាឃ២ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។

ជនសង្ស័យល្មោភកាម ដែលរំលោភស្រីក្មេងក្នុងវត្ត និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះយន់ ទីន អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិមាឃ២ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។ ចំណែកនារីរងគ្រោះ មានឈ្មោះស.គ អាយុ២២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុង ភូមិឃុំជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើ បានលួងលោមនារីរងគ្រោះ មកដើរលេងនៅក្នុងវត្តសុវណ្ណគីរីមាឃ លុះពេលឃើញឱកាសស្ងាត់ល្អ ជនសង្ស័យក៏បានធ្វើសកម្មភាពចាប់ខ្ទប់មាត់ នារីរងគ្រោះ រួចចាប់រំលោភទាំងកំរោលរហូតដល់បានសម្រេចតែម្តង។

ក្រោយកើតហេតុ នារីរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ហើយភ្លាមនោះ សមត្ថកិច្ចបានបើកប្រតិបត្តិការបន្ទាន់ ចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យនឹងស្រាវជ្រាវជុំវិញហេតុការណ៍។

បន្ទាប់មកសមត្ថកិច្ច បានស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ រហូតដល់វេលាម៉ោង៨យប់ថ្ងៃដដែល សមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចភូមិទួលពោធិ៍ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ រួចក៏នាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបគេពិតជាបានចាប់រំលោភនារីរងគ្រោះប្រាកដមែន៕

RELATED ARTICLES