Friday, January 24, 2025
Homeព័ត៌មានជាតិត្អូញថាមិនស្រួលខ្លួន ម៉ែខំក្រាលកន្ទេលឱ្យដេក បែរជាស្លាប់រឹងស្តូក

ត្អូញថាមិនស្រួលខ្លួន ម៉ែខំក្រាលកន្ទេលឱ្យដេក បែរជាស្លាប់រឹងស្តូក

ភ្នំពេញ ៖ បុរសម្នាក់ក្រោយពីត្រឡប់មកពីដើរលក់នំប៉័ងវិញ ត្អូញត្អែរថាមិនសូវស្រួលខ្លួន ទើបស្ត្រីជាម្តាយបានក្រាលកន្ទោលឱ្យកូនដេកលង់លក់បាត់ទៅតែមិនឃើញភ្ញាក់ដឹងខ្លួនសោះ លុះពេលស្ត្រីជាម្តាយទៅដល់ទើបដឹងថា កូនប្រុសស្លាប់រឹងស្តូកបាត់ទៅហើយក៏ស្រែក ឆោឡោឡើងបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ចំណុចផ្ទះជួលលេខ១២៨អឺ តាមបណ្តោយផ្លូវ លេខ១២៨ ក្រុម៤ ភូមិ៣ សង្កាត់មនោរម្យ ខណ្ឌ៧មករា។

ជនរងគ្រោះដែលដេកស្លាប់នេះ ឈ្មោះ ទៀង ឌឹកជុង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ លក់នំប៉័ង ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ។

ប្រភពព័ត៌មានពីស្ត្រីជាម្តាយ បានប្រាប់ឱ្យដឹងថា កូនរបស់គាត់ (ជនរងគ្រោះ) បានចូលមកស្នាក់នៅផ្ទះរបស់គាត់បានចំនួន១០ថ្ងៃ ព្រោះកូនរបស់គាត់ទើបតែមកពីប្រទេសវៀតណាម។ ជារៀងរាល់ថ្ងៃ កូនរបស់គាត់បានលក់នំប៉័ង សាច់ក្នុងមួយថ្ងៃ២ដងព្រឹកម្តង ថ្ងៃម្តង យកប្រាក់សម្រាប់ចិញ្ចឹមជីវិត។

ប៉ុន្តែនៅថ្ងៃកើតហេតុ កូនរបស់គាត់បានចេញលក់តែពេលព្រឹក ព្រោះគេត្អូញមិនសូវ ស្រួលខ្លួន។ លុះដល់ម៉ោង៨យប់ បានយកកន្ទេលក្រាលឱ្យកូនដេកនៅវេរ៉ងដាលង់លក់បាត់ទៅរហូតដល់ព្រឹកឡើង គាត់មិនឃើញកូនប្រុសភ្ញាក់ទៅលក់នំប៉័ងដូចសព្វដងសោះ ទើបបានទៅដាស់ក៏ភ្ញាក់ទើបដឹងថាកូនរបស់គាត់ស្លាប់បាត់ទៅហើយធ្វើឱ្យគាត់រន្ធត់ចិត្តស្តាយ ស្រណោះជីវិតកូនប្រុសជាពន់ពេក ក៏ស្រែកផ្អើលឆោឡោឡើងឱ្យអ្នកជិតខាងជួយ។ បន្ទាប់ មកគាត់ក៏បានរត់ទៅប្តឹងសមត្ថកិច្ចឱ្យចុះមក ត្រួតពិនិត្យនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ កោសល្យវិច្ច័យបានចុះមកដល់កន្លែងកើតហេតុ ត្រួតពិនិត្យរួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ ដោយសាគាំងបេះដូង ដោយមិនជាប់ពាក់ព័ន្ធករណីឃាតកម្មឡើយ។ ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅ បូជានៅវត្តទឹកថ្លា៕

RELATED ARTICLES