Friday, January 24, 2025
Homeព័ត៌មានជាតិកូនស្រីបាត់ខ្លួន១យប់ ម៉ែភ័យប្រកាសតាមរក

កូនស្រីបាត់ខ្លួន១យប់ ម៉ែភ័យប្រកាសតាមរក

ខេត្តកណ្តាល ៖ យុវតីរូបស្រស់ម្នាក់ នៅសុខៗក៏ចេញបាត់ពីផ្ទះ១យប់ មិនដឹងជាទៅដល់ណាជាមួយអ្នកណា ទោះជាក្រុមគ្រួសារ តាមស្វែងរកយ៉ាងណា ក៏មិនឃើញ ធ្វើឱ្យឪពុកម្តាយកំពុងព្រួយបារម្ភខ្លាចកូនស្រីចាញ់បញ្ឆោតមនុស្សមិនល្អនាំយកទៅធ្វើបាបដោយប្រការណាមួយ ទើបប្រកាសតាមរកកូនស្រី ឱ្យវិលមកផ្ទះវិញ។

យុវតីរូបស្រស់ ដែលបាត់ខ្លួនដោយមិនដឹងមូលហេតុនេះ មានឈ្មោះយោគ សវណ្ណដា អាយុ១៦ឆ្នាំ មានលំនៅក្នុងភូមិស្វាយរលំ២ ឃុំស្វាយរលំ ស្រុកស្អាង។ យុវតីខាងលើ បានបាត់ចេញពីផ្ទះ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។

តាមប្រភពពីក្រុមគ្រួសារយុវតីខាងលើ បានឱ្យដឹងថា កូនស្រីរបស់ពួកគាត់កន្លងមក មិនធ្លាប់ទៅណាមកណា ដោយគ្មានដំណឹងបែបនេះឡើយ ស្រាប់តែលើកនេះ មិនដឹងជាយ៉ាងម៉េច នាងក៏បានចាកចេញពីផ្ទះដោយមិនបានផ្តល់ដំណឹងឱ្យអ្នកណាម្នាក់បានដឹងទាល់តែសោះ សូម្បីទូរស័ព្ទក៏ទាក់ទងមិនចូល ធ្វើឱ្យក្រុមគ្រួសារកំពុងភ័យព្រួយយ៉ាងខ្លំង មិនដឹងថា កូនស្រីមានសុខទុក្ខយ៉ាងណាទេ។

ក្រុមគ្រួសារក្មេងស្រីដែលបាត់ខ្លួន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានប្រទះឃើញយុវតី ដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹងដល់ពួកគាត់ជាក្រុមគ្រួសារផង តាមរយៈវិទ្យុអេប៊ីស៊ី ដែលមានលេខទូរស័ព្ទ ០៨៧ ២៣ ២៣ ២៣  និង០១២ ២៣ ១០ ១០៕

RELATED ARTICLES