ព្រះតេជ​គុណ​ប៊ុត ប៊ុន​តិញ បញ្ចេញ​សារ​អាណិត​សម្តេច​ហ៊ុន សែន

ភ្នំពេញ ៖ ព្រះប្រធានអង្គការព្រះពុទ្ធសាសនា ដើម្បីសន្តិភាព និងជាស្ថាបនិកបណ្តាញ ព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គមព្រះតេជគុណប៊ុត ប៊ុនតិញ បានសម្តែងការអាណិត អាសូរ សម្តេចហ៊ុន សែន ដែលមានអ្នកចេះ ដឹង និងមន្ត្រីធំៗនៅក្បែរខ្លួនច្រើន ក៏ប៉ុន្តែអ្នក ចេះដឹងទាំងនោះ មិនបាននាំអ្វីក្រៅតែពីបង្ក បញ្ហាមកឱ្យសម្តេចជួយដោះស្រាយ និងទទួល ជំនួស ពួកគេដែលជាអ្នកប្រព្រឹត្ត។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ ព្រះអង្គ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ព្រះតេជគុណប៊ុត ប៊ុនតិញ បានធ្វើការប្រកាស លទ្ធផល និងជំហររបស់ព្រះអង្គ ក្រោយបាន ចូលរួមវេទិកាសាធារណៈ ស្តីពី ការការពារ និងអភិរក្សធនធានធម្មជាតិក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នៅវិមាន សន្តិភាព កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។

ព្រះតេជគុណប៊ុត ប៊ុនតិញ មានពុទ្ធដីកា ថារាត្រីនេះ ខ្ញុំព្រះករុណាអាត្មាភាព សូម ពិតប្រគេន ដល់ព្រះករុណាព្រះគុណម្ចាស់ និង ញាតិញោមពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស ឱ្យបានជ្រាបអំពីលទ្ធផលនៃការចូលរួមជាមួយ វេទិកា ការការពារនិងអភិរក្សធនធានធម្មជាតិ ដែលបានប្រព្រឹត្តទៅនៅព្រឹក ថ្ងៃទី២២ ខែ សីហា ណឆ្នាំ២០១៦ នៅវិមានសន្តិភាពក្រោម អធិបតីភាពញោមនាយករដ្ឋមន្ត្រីហ៊ុន សែន ហើយកម្មវិធីនេះ ត្រូវបានរៀបចំសម្របសម្រួល ឡើង ដោយក្រសួងបរិស្ថាន និងអង្គការដៃគូ ជាពិសេសក្រុមអង្គការដៃគូអភិវឌ្ឍធនធាន ធម្មជាតិ។ អាត្មាបានធ្វើការកត់សម្គាល់ គឺ ឥរិយាបថនាយករដ្ឋមន្ត្រី មានឥរិយាបថផ្លាស់ប្តូរច្រើន ហើយការនិយាយរបស់គាត់ ក៏និយាយ បានពីរោះច្រើន ប៉ុន្តែនេះគ្រាន់តែនៃការនិយាយ ស្តីជែកគ្នាក្នុងគោលបំណងការពារព្រៃឈើតែ ប៉ុណ្ណោះ ហើយការបានិយាយ ការសន្យា ការ ជជែក ចំពោះអាត្មាបានស្តាប់ បានឮ និងបាន ឃើញ មិនមែនជាលើកទី១ទេ ចំពោះការជជែក របស់ញោមនាយករដ្ឋមន្ត្រី ប៉ុន្តែការជជែក ព្រឹក មិញ ហាក់ដុចជាមានសុទីដ្ឋិនិយម ហើយអាត្មា មានជំនឿខ្លះ ដោយផ្អែកលើកត្តា២យ៉ាង។ កត្តា ទី១ គឺពេលវេលានៃការបោះឆ្នោតជិតនឹងចូល មកដល់ ហើយរដ្ឋាភិបាល ត្រូវតែធ្វើការទម្រង់ បើមិនកែទម្រង់ និងសហការ គឺបាត់បង់ការ គាំទ្រ។ ដូច្នេះអានេះ ជាពេលវេលាសមស្រប មួយ ដែលអ្នកការពារធនធានធម្មជាតិ គួររួម ចំណែកចូលមកធ្វើការប្រឹក្សាគ្នាទៅវាអាចជា ឱកាស ពីព្រោះអ្វីៗដែលយើងធ្លាប់សិក្សារៀន សូត្រមក ធ្វើរឿងត្រឹមត្រូវ ចំពេលវេលាដែល ត្រឹមត្រូវ ទោះមានប្រយោជន៍។ ឥឡូវរឿង ការពារព្រៃ  រឿងការពារធនធនធម្មជាតិ វាជា រឿងដែលត្រឹមត្រូវយើងជាប្រជាពលរដ្ឋតម្រូវ ចូលរួមចំណែក ហើយពេលវាល ក៏ត្រឹមត្រូវ ដែរ ពីព្រោះញោមនាយករដ្ឋមន្ត្រី ក៏ត្រូវការ គាំទ្រឆ្នាំ២០១៧ និងឆ្នាំ២០១៨ ដូច្នេះយើង អាចធ្វើបាន។ កត្តាទីៗ គឺកត្តាជំរុណពីអង្គការ ដៃគូ និងប្រជាពលរដ្ឋ ហើយកត្តាទី២នេះ មិន មែនត្រឹមតែជំរុញពីដៃគូទេ ជំរុញពីធម្មជាតិ ពីព្រោះឆ្នាំ២០១៦ បានគំរាមកំហែងដល់រដ្ឋាភិបាល ក៏ដូចជាដល់ប្រទេសជាតិ។ យើងមើល ឃើញគ្រប់គ្នាហើយ អត់ទឹកទទួលទាន អត់ប្រើ ប្រាសផ្គត់ផ្គង់ដល់ទៅអ្នកដែលប្រកបរបរកសិកម្ម ម្រេចខូចស្ទើរតែទូទាំងប្រទេស ហើយដំណាំ ផ្សេងៗក៏បាត់បង់ចំណូលកសិកម្មអ្នក ដែលរក របរទទួលទានផ្នែកកសិកម្មច្រើន ហើយគាំទ្រ រដ្ឋាភិបាលភិបាល ក៏ច្រើនដែរ បើសិនបើគេ បាត់បង់ចំណូកអស់នេះ ហើយគេនៅគាំទ្ររដ្ឋាភិបាលដល់ណាទៀត។ កត្តា២នេះហើយ ដែល អាត្មាមើលឃើញថា បើយើងចូលរួមពេលនេះ អាចជាឱកាសល្អ ហើយជំរុញការពារព្រៃកាន់ តែមានប្រសិទ្ធភាពជាងមុន។ ហើយបើចាំបោះឆ្នោតរួច២០១៨២០១៩ រឿងអ្វីៗវានៅដែរ។ ហើយបើរដ្ឋាភិបាលមិនយកចិត្តទុកដាក់ពង្រឹង ការអនុវត្តច្បាប់ឱ្យបានពេញលេញទេ អ្វីៗមិន បាត់តែម្នាក់យើងទេ អ្នកដែលបាត់មុនយើង អ្នកដែលអន្តរាយមុនយើង គឺអ្នកដឹកនាំរដ្ឋាភិបាល និងអ្នកកាន់អណាច

ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានពុទ្ធដីកា បន្តថាអ្វីដែលអាត្មាខ្លាចជាងគេ គឺពុទ្ធបរិស័ទ ហើយនិងប្រជាពលរដ្ឋខ្មែររឿង២នេះ ហើយ ដែលជំរុញឱ្យអាត្មាធ្វើកិច្ចការនេះ មិនខ្លាចបុគ្គល  ទោះគេមានអណចមានតុលាការមានអ្វីក៏ដោយ។ ដូច្នេះត្រូវគារពអ្នកដែលផ្តល់ជីវិតដល់ អាត្មាអាត្មាមិនត្រូវគោរពអ្នកដែលធ្វើបាប ហើយ លួងលោមទេ អាហ្នឹងជាជំហររបស់អាត្មា។ ក៏ ប៉ុន្តែក្នុងនាមជាជនរួមជាតិ ថ្ងៃនេះអាត្មាមាន ការអាណិតអាសូរញោមនាយករដ្ឋមន្ត្រី ហើយ ពាក្យអាណិតនេះ មិនមែនអាត្មាទើបនិយាយ ថ្ងៃនេះ ពេលដែលជួបនាយករដ្ឋមន្ត្រីទេ គឺ និយាយយូរហើយ ដែលមនុស្សក្រោមឱវាទ របស់គាត់ ភាគច្រើនមិនសូវបានយល់ពីបំណង និងឆន្ទៈរបស់ញោមនាយករដ្ឋមន្ត្រីប៉ុន្មានទេ។ មានអ្នកហែហមច្រើន ប៉ុន្តែអ្នកដែលធ្វើកិច្ចការ ឱ្យត្រឹមត្រូវ ដើម្បីបាននៅហែហមនាយករដ្ឋមន្ត្រីបន្តទៀត មិនសូវមានអ្នកយល់រឿងនោះ ទេ តាមអាត្មាសង្កេតដោយយកចិត្តទុកដាក់។ ហើយទទួលស្គាល់ និងអាណិតអាសូរញោម នាយករដ្ឋមន្ត្រី គាត់ថា ខ្ញុំករុណាខ្ញុំ ជានាយករដ្ឋមន្ត្រីល្ងង់ ហើយត្រូវការមនុស្ស អ្នកចេះ ដើម្បីជួយខ្ញុំករុណា ក៏ប៉ុន្តែអ្នកចេះមួយចំនួនធំ យកពិន្ទុអាក្រក់យកមកឱ្យគាត់ជួយដោះស្រាយ ហើយគាត់ជួយទទួលមួយទៀត គឺឃើញគាត់ ដាក់ចិតដាក់កាយទទួលកំហុសទាំងស្រុងចំពោះ អ្វីៗដែលគាត់បានធ្វើកន្លងមក ជាកំហុសគាត់ គាត់ទទួលស្គាល់។ ទី៣អាត្មាបានសង្កេតឃើញ ញោមនាយករដ្ឋមន្ត្រីបង្ហាញវិប្បដិសារីរបស់គាត់។ គាត់ជាអ្នកដឹកនាំប្រទេស ដែលមានវិប្បដិសារី  ហើយគាត់បានថ្លែងក្នុងអង្គពិធីទាំងមូលហ្នឹង ថា វិប្បដិសារីរបស់គាត់ គឺការកែទម្រង់ការ គ្រប់គ្រងរដ្ឋ ជាពិសេស គឺកិច្ចការគ្រប់គ្រង ដីធ្លី ហើយនឹងការចាត់ចែងធនធានរបស់រដ្ឋ។ ហើយអ្វីដែលអាត្មាសង្កេតដោយយកចិត្តទុក ដាក់ គឺថាញោមនាយករដ្ឋមន្ត្រីមិនជាសុខភាព ល្អប៉ុន្មានទេ ហើយក៏មិនសប្បាយចិត្តដែរ ជា មនុស្សមានវិបត្តផ្លូវចិត្តដែលត្រូវការអ្នកយល់ ចិត្ត ត្រូវការអ្នកធ្វើនយោបាយម្នាក់ ដែលយល់ ពីអ្វីដែលនាយករដ្ឋមន្ត្រីកំពុងតែចង់បាន។ អាត្មា មិនមែនជាអ្នកនយោបាយ គឺអាត្មានឹងលេង ជាមួយនាយករដ្ឋមន្ត្រី ប៉ុន្តែដោយសារអាត្មា ជាអ្នកបួស ហើយជាអ្នកបរិស្ថាននិយម ព្រៃឈើនិយម មិនទាន់លូកដៃទៅរឿងនយោបាយ ទេ។ សម្រាប់ការទិដ្ឋភាព ព្រឹកមិញ ដែលអាត្មា មើលឃើញនាយករដ្ឋមន្ត្រីដោយផ្ទាល់មកដល់ ម៉ោងនេះ នាយករដ្ឋមន្ត្រីមិនមែនជាមនុស្សខ្លាំង ទេ ចំពោះអាត្មា ប៉ុន្តែទុករឿងនេះ មួយអន្លើ ដោយសារអាត្មាមិនមែនជាអ្នកនយោបាយ បើ អាត្មាជាអ្នកនយោបាយ អាត្មាលេង

ព្រះតេជគុណប៊ុត ប៊ុនតិញ បានមានពុទ្ធដីកាបបន្តទៀតថាអាត្មាមើលឃើញថា ល្អ តាម មាគ៌ាព្រះពុទ្ធសាសនា ព្រះពុទ្ធប្រកាសសម្តែង បុគ្គលណាដែលបានដឹងកំហុសខ្លួន ហើយងាក មកធ្វើកិច្ចការត្រូវ បុគ្គលនោះនឹងក្លាយជាបុគ្គល ជោគជ័យ ហើយងាកមកធ្វើកិច្ចការត្រូវបុគ្គល នោះ នឹងក្លាយជាបុគ្គលជោគជ័យ។ បើបុគ្គល ដឹងតែពីអំនួតអួតតែពីកំហុសរបស់ខ្លួន បុគ្គល នោះជាបុគ្គលបរាជ័យ ប្រៀបធៀបចំណុចនេះ ញោមនាយករដ្ឋមន្ត្រី បើដឹងខ្លួនទាន់ពេលវេលា ជាការល្អ នៅមានវាសនាដឹកនាំប្រទេសតមុខ អាត្មាបានកោតសសើរដែលគាត់បានប្រើប្រាស់ ពេលសឹងតែមួយជីវិតមិនដែលយកពេលហូលីដេ ឬក៏ពេលវេលាវិស្សមកាល ដើម្បីសម្រាកលម្ហែ ខ្លួនគាត់ទេ អាត្មាមើលឃើញថា ការធ្វើការ យ៉ាងនេះ នឹងមិនសូវជាជោគជ័យប៉ុន្មានទេ។ អាត្មានៅចាំប្រសាសន៍របស់ញោមបណ្ឌិតកែម ឡី ថា ញោមនាយករដ្ឋមន្ត្រី បើគាត់សម្រាក ៣ខែដើរលម្ហែកាយទូទាំងពិភពលោក ហើយ គាត់ត្រឡប់មកធ្វើការវិញ ការសម្រេចចិត្ត របស់គាត់ប្រាកដជាល្អ។ ចំណុចនេះ អាត្មាក៏ យល់តាមមតិគំនិតឧត្តមបណ្ឌិត កាលពីគាត់ នៅរស់ផងដែរ ញោមនាយករដ្ឋមន្ត្រី គួរតែ សម្រាក ហើយបើមានពេលសម្រាកដើរលេង ទៅជាមួយព្រះសង្ឃ ជាមួយអីដើរលម្ហែជាអ្នក លក្ខណៈជនសាមញ្ញ កុំឱ្យមានអ្នកហែហមច្រើនពេក ទៅជាលក្ខណៈសាមញ្ញ ទៅជាលក្ចណៈគ្រសារ  អាត្មាគិតថាមានន័យណាស់ ព្រោះជិវិតចុងក្រោយ មានន័យត្រង់កន្លែងហ្នឹង កសាងជាតិ ចំណាយ ពេលយូរមកហើយ បណ្តោយឱ្យអ្នកដទៃ ហើយ យើងសម្រាកខ្លះទៅ។ ហើយបើញោមនាយករដ្ឋមន្ត្រីស្ម័គ្រចិត្តដើរលេងលម្ហែជាលក្ខណៈឯកជន មិនយកអង្គរក្ស មិនយកអី អាត្មាដើរលេងជាមួយដែរ។ ហើយអាត្មាជឿថា នឹងមិនមាន រឿងឧបទ្រពចង្រៃណាកើតឡើងទេ ពេល ដើរលេងជាលក្ខណៈសាមញ្ញជាមួយនិងជន រួមជាតិ គឺមានសេចក្តីសុខ

ដោយ ៖ កុលបុត្រ