Thursday, January 23, 2025
Homeព័ត៌មានជាតិប្រពន្ធសុំទៅលេងកូន ប្តីឃាត់មិនស្តាប់ ចងកសម្លាប់ខ្លួន

ប្រពន្ធសុំទៅលេងកូន ប្តីឃាត់មិនស្តាប់ ចងកសម្លាប់ខ្លួន

ខេត្តត្បូងឃ្មុំ ៖ បុរសវ័យចំណាស់ម្នាក់ ព្រោះតែខឹងសម្បានឹងរឿងប្រពន្ធសុំទៅលេងកូននៅភ្នំពេញ តែប្តីហាមមិនស្តាប់ នៅតែជម្នះទៅទាល់តែបាន ទើបធ្វើឱ្យបុរសជាប្តីក្តៅចិត្តក៏រត់ទៅចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ។

បុរសចំណាស់គិតខ្លីចងកធ្វើអត្តឃាត មានឈ្មោះយឹម យ៉ែត អាយុ៧៣ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្រពន្ធរបស់ជនរងគ្រោះ បានសុំប្តីទៅលេងកូនដែលចេញទៅធ្វើការនៅឯភ្នំពេញ តែបុរសជាប្តីមិនព្រមឱ្យទៅ ដោយលើកហេតុផលថា បើឯងទៅបាត់ ទុកឱ្យគាត់នៅតែម្នាក់ឯងលំបាកណាស់ ព្រោះចាស់ហើយ មិនដឹងបាយទឹកនៅឯណា ចុះបើឈឺថ្កាត់យប់ព្រលប់គិតយ៉ាងម៉េច? ណាមួយជិតដល់រដូវបុណ្យភ្ជុំហើយ កូនៗច្បាស់ជាត្រឡប់មកផ្ទះវិញមិនខាន។ យ៉ាងណាក្តី ស្ត្រីជាប្រពន្ធនៅតែមានះចង់ចេញទៅភ្នំពេញដដែល ទើបធ្វើឱ្យប្តីប្រពន្ធជនរងគ្រោះ បានកើតទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា មួយប៉្រាវទៀតផង។

ប្រភពដដែលបន្តថា ក្រោយពីទាស់សម្តីជាមួយប្តីរួច ស្ត្រីជាប្រពន្ធក៏បានធ្វើដំណើរចេញទៅភ្នំពេញបាត់ ជាហេតុធ្វើឱ្យបុរសរងគ្រោះតូចចិត្ត ក៏រត់ទៅចងកសម្លាប់ខ្លួនតែម្តង។ លុះមកដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ទើបមានអ្នកភូមិដើរទៅចម្ការស្វាយចន្ទី ត្រង់ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួន ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះពិនិត្យតែម្តង៕

RELATED ARTICLES