Saturday, April 20, 2024
Homeព័ត៌មានជាតិសន្តិ​សុខ​រួម​គំនិត​ជា​មួយ​ចោរ លួច​រថយន្ត ចុងបញ្ចប់ជាប់ខ្នោះ​

សន្តិ​សុខ​រួម​គំនិត​ជា​មួយ​ចោរ លួច​រថយន្ត ចុងបញ្ចប់ជាប់ខ្នោះ​

ភ្នំពេញ៖ ជនសង្ស័យជំនាញខាងលួចរថយន្តម្នាក់ បានមកនិយាយចរចាជាមួយសន្តិសុខ ជាអ្នកយាមរថយន្តនៅផ្សារស្ទឹងមានជ័យ ពេលដែលលួចរថយន្តបានហើយចែកចំណែកគ្នា ក៏បានធ្វើសកម្មភាពលួចរថយន្តកាមរីឆ្លាមមួយគ្រឿងយកទៅបាត់សមត្ថកិច្ចបានឃាត់ខ្លួនសន្តិសុខយកទៅសួរនាំ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី ២៥ ខែសីហា ស្ថិតនៅក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សន្តិសុខដែលត្រូវឃាត់ខ្លួនមានឈ្មោះ ហាំ ផល្លី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសន្ដិសុខប្រចាំផ្សារស្ទឹងមានថ្មី ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅ ភូមិក្រហមក ស្រុកមេសាង ខេត្តព្រៃវែង ។

dffdfdsds
សមត្ថកិច្ចកំពុងសាកសួរមេសន្ដិសុខ

បើតាមក្រុមសន្ដិសុខប្រចាំផ្សារស្ទឹងមានជ័យថ្មីបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៤ ខែ សីហា ម្ចាស់រថយន្ដមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2U-1627 បានយករថយន្តមកផ្ញើរតែមិនបានកឹបសំបុត្រអ្វីនោះទេ ។ លុះមកដល់ម៉ោងកើតហេតុខាងលើស្រាប់តែមានជនសង្ស័យម្នាក់ដែលមិនស្គាល់អត្តសញ្ញាណហើយក៏មិនមែនជាម្ចាស់រថយន្តបានបើករថយន្ដចេញទៅ ភ្លាមនោះក្រុមសន្ដិសុខបានគោះទ្វាររថយន្តអោយឈប់ ព្រោះមើលទៅស្គាល់ថាមិនមែនជាម្ចាស់រថយន្ត តែជនសង្ស័យជាអ្នកបើករថយន្តមិនព្រម ឈប់ទេបានបន្ថែមល្បឿនបើករថយន្តចេញទៅបាត់ ។

ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុសន្តិសុខឈ្មោះ ហាំ ផល្លី បាននាំមិត្តភក្កិម្នាក់ ជាជនសង្ស័យលួចរថយន្តខាងលើបានដើរមើលកន្លែងផ្ញើររថយន្តគ្រប់ជាន់ទាំងអស់នៅ ក្នុងផ្សារស្ទឹងមានជ័យថ្មី និងបានដើរហូបចុកជាមួយគ្នាពេញមួយព្រឹក ប៉ុន្តែសន្តិសុខដែល ជាវេនប្រចាំការអត់ស្គាល់ទេ ព្រោះ ហាំ ផល្លី យាមវេនយប់ ដូច្នេះស្មានតែនៅក្រុមជាមួយគ្នា ។ លុះដល់ម៉ោងកើតហេតុខាងលើស្រាប់តែឃើញជនសង្ស័យបានលួចបើករថយន្តកាមរីឆ្លាមមួយគ្រឿងទៀតចេញទៅបាត់ ក៏បានប្តឹងសមត្ថកិច្ចចុះទៅឃាត់ខ្លួនសន្តិសុខដែលជូនជនសង្ស័យដើរមើលរថយន្តតាមកន្លែងផ្ញើររថយន្តកាលពីព្រឹកថ្ងៃទី២៥ ខែសីហា ។

fvgbvdfds
ច្រួលច្របល់ពេលសមត្ថកិច្ចចុះឃាត់សន្ដិសុខ យាមម៉ូតូរថយន្ដ

តាមការសារភាពរបស់ជនសង្ស័យដែលជាសន្តិសុខបានប្រាប់នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ថា ជនសង្ស័យនិងរូបគេបានស្គាល់គ្នា ហើយជនសង្ស័យបានមកនិយាយជាមួយរូបគេថា បើសិនជាគេលួចរថយន្តបានមួយគ្រឿងគេយកទៅលក់ចែកគ្នា ។

ដោយឡែកម្ចាស់រថយន្តដែលបាត់ខាងលើនេះមិនទាន់បានដឹងថាខ្លួនបាត់រថយន្ដនូវឡើយទេ ព្រោះក្រុមសន្ដិសុខក្នុងផ្សារទាំងមូលមិនបានស្គាល់អត្តសញ្ញាណម្ចាស់រថយន្ដ ហើយមិនដឹងថាផ្ដល់ដំណឹងដល់ម្ចាស់រថយន្តតាមវិធីណា ។

ទាក់ទិននឹងករណីខាងលើនេះសមត្ថកិច្ចកំពុងតែសួរនាំជនសង្ស័យជាសន្តិសុខផ្សារស្ទឹង មានជ័យដែលត្រូវជាបក្សពួករបស់ជនសង្ស័យធ្វើសកម្មភាពលួចរថយន្តយកទៅបាត់នោះ ដើម្បីតាមចាប់ជនប្រព្រឹត្តយកមកផ្តន្ទាទោសតាមច្បាប់ ៕

ណន អ៊ាត

RELATED ARTICLES