ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅ សាលាដំបូងរាជធានី ដើម្បីផ្តន្ទាទោសពាក់ព័ន្ធ ករណីហិង្សាគំរាមសម្លាប់ បង្ខាំងទុក និងអំពើទារុណកម្ម ។
ជនសង្ស័យឈ្មោះព្រឿង សំអឿន ហៅ សេម ភេទប្រុស អាយុ៣៩ឆ្នាំ ពីមុនជាអាណិក ជនរស់នៅសហរដ្ឋអាមេរិក តែបានមករស់នៅកម្ពុជា ប្រកបមុខរបរជាគ្រូបង្រៀនលំហាត់ប្រាណ នៅក្នុងក្លឹបស៊ុបភឺហ្វីត។ ជននេះបានបង្ខាំងទុកនារីម្នាក់ ធ្វើទារុណកម្មផ្លូវភេទ នាងមានេ ឈ្មាះម ហ ភេទស្រី អាយុ២២ឆ្នាំ មុខរបរជានិស្សិត ព្រមទាំងបានទូរស័ព្ទទៅក្រុមគ្រួសារ របស់ជនរងគ្រោះ ប្រើពាក្យសំដីមិនសមរម្យ ប៉ះពាល់ដល់កិត្តិយសជនរងគ្រោះ និងគំរាម បង្ហោះវីដេអូរួមភេទជាមួយគ្នាទៀតផង។
បន្ទាប់ពីឃាត់ខ្លួនមកជនសង្ស័យ បានសារភាពថា ខ្លួន និងនារីរងគ្រោះ បានស្គាលគ្នារយៈពេល១ឆ្នាំមកហើយ ខណៈដែលនារីរងគ្រោះ តែងមកហាត់ប្រាណនៅក្នុងក្លឹបស៊ុបភឺហ្វីតរាល់ថ្ងៃ ហើយខ្លួនជាគ្រូបង្រៀនលំហាត់ប្រាណនៅទីនោះ។ ក្រោយមកពួកគេបានស្រលាញ់គ្នាជាសង្សារ ហើយតែងតែទូរស័ព្ទណាត់ជួបគ្នា ដើម្បីរួមភេទជាញឹកញាប់ក្នុង១សប្តាហ៍ ២ទៅ ៣ដង ហើយក្នុងពេលរួមភេទម្តងៗ ជនសង្ស័យ តែងតែថតជាវីដេអូទុកផងដែរ។ លើកដំបូង ពួកគេរួមភេទ ជាមួយគ្នាក្នុងផ្ទះសំណាក់ម្តុំផ្សារ សុវណ្ណា ហើយក្រោយៗមកទៀត បានជួលបន្ទប់ខុនដូរមួយឈ្មោះ MHM បន្ទប់លេខ១៦៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីណាត់ជួបគ្នារួមភេទ។
ដោយឡែកនារីរងគ្រោះបានប្រាប់សមត្ថកិច្ចថា ដំបូងឡើយរូបនាងពិតជាបានស្រឡាញ់ ជនសង្ស័យប្រាកដមែន តែរយៈកាលក្រោយៗមក រូបនាងមានការភ័យខ្លាចជាខ្លាំង ព្រោះតែសង្សារនេះជាមនុស្សមានរោគចិត្ត ព្រោះពេល រួមភេទជាមួយគ្នាម្តងៗ គេមិនត្រឹមតែថតវីដេអូទុកប៉ុណ្ណោះទេ ថែមទាំងក្តិច ខ្ញាំ ខាំ ច្របាច់ មួលកដៃនិងវាយនាងបែកមាត់ជាញឹកញាប់នៅពេលនាងឈឺពេកទ្រាំមិនបានក៏ស្រែក។ ក្រោយមកនាងធុញទ្រាន់ក៏ទៅភ្ជាប់ពាក្យជាមួយកំលោះ ម្នាក់ទៀត ប៉ុន្តែជនសង្ស័យបានដឹងថានាង មានគូដណ្តឹង ក៏បានចាប់បង្ខាំងប្រើហិង្សាលើរូប នាងចំនួន៦ដង និងគំរាមបង្ហោះវីដេអូរួមភេទជាមួយគ្នាផងដែរ។
ប្រភពដដែលបន្តថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ខណៈដែលនារីរងគ្រោះនិងជនសង្ស័យនៅជាមួយគ្នា ស្រាប់តែគូដណ្តឹងនារីរងគ្រោះ បានឆាតមក ក៏ត្រូវជនសង្ស័យឆែកឃើញកើតក្តីប្រចណ្ឌក៏ឈ្លោះប្រកែកគ្នា ហើយជនសង្ស័យបានឆាតទៅគំរាម គូដណ្តឹងនារីរងគ្រោះឱ្យឈប់ទាក់ទងនាងជាបន្ទាន់។ បន្ទាប់មកជនសង្ស័យបានបង្ខាំងនារីរងគ្រោះទុកក្នុងបន្ទប់ខុនដូមិនឱ្យចេញទៅណា ព្រមទាំងបានចាប់បោចសក់ និងរុញផ្ទប់ នាងនឹងជញ្ជាំង ហើយបានខាំនាង២កន្លែង គឺដៃ១កន្លែង និងកំប៉េះគូទ១កន្លែង។ ក្រោយមកទៀតជនសង្ស័យបានកាត់អា់វយឺតជាចម្រៀងបម្រុងយកមក ចងដៃ ចងជើងនាង តែដោយសារនារីរងគ្រោះអង្វរពេក ទើបរូបគេមិនបានចង ហើយក៏បង្ខំនារីរងគ្រោះឱ្យទូរស័ព្ទទៅនិយាយជាមួយគូដណ្តឹងថាពួកគេ ទាំង២នាក់ រស់នៅជាមួយគ្នាជារៀងរាល់ថ្ងៃ បើនាងមិនទូរស័ព្ទទៅទេ គេនឹងយកកន្ត្រៃមក កាត់សក់ចេញឱ្យអស់ ហើយសម្លាប់ចោលតែម្តង។ ហេតុតែខ្លាចគេសម្លាប់នារីរងគ្រោះបង្ខំ ចិត្តទូរស័ព្ទទៅគូដណ្តឹង និយាយតាមការគំរាម របស់ជនសង្ស័យហើយ ខណៈដែលបុរសអប្រិយ បង្ខាំងនាងទុកនៅក្នុងបន្ទប់ និងយកកាំបិតចុងស្រួច គំរាមនាងមិនឱ្យចេញទៅណាជា ដាច់ខាត។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា លុះដល់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ម្តាយមីងរបស់នារីរងគ្រោះ ដែលបាត់ដំណឹងក្មួយស្រីពេញមួយយប់ ក៏បានដាក់ពាក្យបណ្តឹងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញឱ្យជួយស្រាវជ្រាវ រហូតឈានទៅដល់រកឃើញទីតាំងបង្ខាំងរូបនាង ដោយសហការជាមួយសមត្ថកិច្ច អាវុធហត្ថខណ្ឌចំការមន។ ពេលប៉េះអឹមចុះទៅដល់ ជនសង្ស័យមិនព្រមបើកទ្វារទេ ថែមទាំងគំរាមសមត្ថកិច្ចថារូបគេនឹងសម្លាប់នារីរង គ្រោះចោលក្នុងបន្ទប់ទៀតផង។ បន្ទាប់មកជន សង្ស័យបានយកស៉្ប្រៃយ៍បាញ់ទៅលើទ្វារកញ្ចក់ មិនឱ្យសមត្ថកិច្ចមើលឃើញដល់ក្នុងបន្ទប់ បម្រុងរត់គេចខ្លួន តែមិនអាចចេញទៅណារួច ក៏ត្រូវបានកម្លាំងសមត្ថកិច្ចអាវុធហត្ថទម្លាយទ្វារចូលទៅឃាត់ខ្លួន និងរំដោះនារីរងគ្រោះបានតែម្តង។ ជនសង្ស័យត្រូវប៉េអឹមវាយខ្នោះនាំទៅ ធ្វើតេស្តទឹកនោមរកឃើញថា ជនសង្ស័យ មានជាប់សារធាតុញៀនផងដែរ៕