Thursday, April 25, 2024
Homeសន្ដិសុខសង្គមឆេះ​ផ្ទះ​លក់​ឧបករណ៍​បំពង​សំឡេង​និង​ឧបករណ៍​ភ្លេង​នៅ​ផ្សា​រ​ថ្មី​ ផ្អើលទាំងព្រឹក

ឆេះ​ផ្ទះ​លក់​ឧបករណ៍​បំពង​សំឡេង​និង​ឧបករណ៍​ភ្លេង​នៅ​ផ្សា​រ​ថ្មី​ ផ្អើលទាំងព្រឹក

ភ្នំពេញ៖ ទុស្សេខ្សែភ្លើងធ្វើឲ្យឆាបឆេះផ្ទះលក់ឧបករណ៍បំពងសំឡេង និងឧបករណ៍ភ្លេងគ្រប់ធុន បណ្តាលឲ្យបុរសម្ចាស់ផ្ទះភ័យស្លន់ស្លោរត់រកកូនសោផ្ទះចាក់ចេញអត់ឃើញបណ្តាលឲ្យឈ្លក់ផ្សែងរោលខ្មៅមុខ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៦ ខែសីហា នៅផ្ទះផ្ទះលក់ឧបករណ៍បំពងសំឡេងនិងឧបករណ៍ភ្លេងគ្រប់ធុនយីហោ ធា មឿង ផ្ទះលេខ 4Eo ផ្លូវលេខ២១៧ ក្រុម៤៤ ភូមិ៧ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។

dfdffsds
កន្លែងដែលខ្សែភ្លើងទុស្សេ នៅក្នុងផ្ទះលក់ឧបករណ៍ភ្លេង

តាមសម្តីរបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរខាងនោះបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញផ្សែងហុយជាខ្លាំងចេញពីផ្ទះខាងលើ ពេលឃើញបែបនេះអ្នកជិតខាង បានទៅដាស់ម្ចាស់ផ្ទះតែមិនឃើញបើកទ្វារទេ ទើបប្រជាពលរដ្ឋប្តឹងសម្ថកិច្ចនិងទំលុះទ្វារចូលបាញ់ទឹកទុយោចូលទៅក្នុង ប៉ុន្តែដោយសារកម្លាំងភ្លើងឆេះខ្លាំងមិនអាចពន្លត់ឈ្នះ សមត្ថកិច្ចបានហៅរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញមកបាញ់ ពន្លត់ ។

dsfdfdssd
ជនរងគ្រោះ ក្នុងហេតុការណ៍អគ្គិភ័យ

ប្រភពព័ត៌មានបានឲ្យដឹងថា ផ្ទះខាងលើនេះមួយកំណាត់ខាងលក់ឧបករណ៍បំពងសំឡេងនិងឧបករណ៍ភ្លេង។ ចំណែកមួយកំណាត់ខាងក្រោយជាផ្ទះបាយមានស្តុកឧបករណ៍បំពងសំឡេងនិង ក្រដាស និងមានទ្វារមុខក្រោយ។ លុះពេលដែលដាស់ម្ចាស់ផ្ទះភ្ញាក់ហើយឃើញមានអណ្តាតភ្លើងឆាបឆេះភ័យស្លន់ស្លោបានរត់រកកូនសោអត់ឃើញធ្វើឲ្យបុរសជាម្ចាស់ផ្ទះឈ្លក់ ផ្សែងខ្មៅពេញមុខ ។ ទម្រំាតែរកកូនសោចាក់ទ្វារនិងវាយទម្លុះចូលទៅបាញ់ទឹកពន្លត់ ចំណែកបុរសជាម្ចាស់ផ្ទះត្រូវបានកូនៗនាំមកអង្គុយនៅមុខផ្ទះជួយបក់ឲ្យ ។

dsdfdfsdsa
រូបថតពលរដ្ឋ ថតបានហេតុការណ៍ពីលើផ្ទះ

អគ្គិភ័យខាងលើ សមត្ថកិច្ចបានឲ្យដឹងថា បណ្តាលឲ្យមកពីទុស្សេខ្សែភ្លើង ធ្វើឲ្យ ឆាបឆេះខូចខាតអត់សម្ភារៈក្នុងផ្ទះផ្នែកខាងក្រោយ តែមិនបានឆ្លងរាលដាលដល់អ្នកជិត ខាងទេ ។ ក្នុងហេតុការណ៍នេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន៥ គ្រឿងមកបាញ់រហូតដល់ម៉ោង៧ព្រឹកទើបរលត់អស់ទៅវិញ៕

dsfdfdfds
អាជ្ញាធរខណ្ឌដូនពេញ ចេញមកជួយអន្ដរាគមន៍
RELATED ARTICLES