Thursday, November 14, 2024
Homeព័ត៌មានជាតិប្រធាន គ.ជ.ប បារម្ភ​ពេល​បោះ​ឆ្នោត ខ្លាច​មាន​អំពើ​ហិង្សា​ដូច​ឆ្នាំ​២០១៣

ប្រធាន គ.ជ.ប បារម្ភ​ពេល​បោះ​ឆ្នោត ខ្លាច​មាន​អំពើ​ហិង្សា​ដូច​ឆ្នាំ​២០១៣

ភ្នំពេញ ៖ ទាក់ទងការដល់ការបោះឆ្នោត នាពេលខាងមុខ  ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោកស៊ិក ប៊ុនហុក ដែលជាអតីតំណាងរាស្ត្រមកពីគណ-បក្សប្រជាជនកម្ពុជា បានសម្តែងការព្រួយបារម្ភ ខ្លាចមានអំពើហិង្សាកើតឡើងដូចកាលបោះ ឆ្នោតឆ្នាំ២០១៣។ ដូច្នេះលោកបានស្នើសុំឱ្យ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរក្សាភាពស្ងប់ ស្ងាត់ ជាពិសេស ស្នើឱ្យមានចំណាត់ការផ្លូវ ច្បាប់ ដើម្បីធ្វើឱ្យសភាពការណ៍នយោបាយមាន ភាពស្ងប់ស្ងាត់ជាប្រក្រតីនៅក្នុងការបោះឆ្នោត ឆ្នាំ២០១៧ និង២០១៨។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ បានសហការរៀបចំសន្និបាតផែន-ការអន្តរស្ថាប័ន ស្តីពី “កិច្ចការការពារការចុះ ឈ្មោះបោះឆ្នោត ដើម្បីរៀបចំចញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ការពិនិត្យបញ្ជីឈ្មោះ  ការចុះឈ្មោះ បោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០១៦ដល់២០១៩ ក្រោមអធិបតីភាពលោកស៊ិក ប៊ុនហុក ប្រធាន គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត និង សម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ។

ថ្លែងនៅក្នុងសន្និបាតនោះ ប្រធាន គ.ជ.ប លោកស៊ិក ប៊ុនហុក បានលើកឡើងថា ការ បោះឆ្នោត បើមិនមានគណបក្សនយោបាយចូល រួមទេ គេមិនអាចចាត់ទុកថា ជាការរបោះឆ្នោត បែបប្រជាធិបតេយ្យសេរីបានទេ ប៉ុន្តែសកម្ម-ភាពឃោសនាកណបក្សនយោបាយ ក៏មិនអាច រំលោភច្បាប់បានដែរ។ គោលបំណងនៃការ ឃោសនា គណបក្សនយោបាយ និងបេក្ខជន ត្រូវធ្វើការផ្សពផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ដល់អ្នកបោះ ឆ្នោត។ តាមបទពិសោធន៍កន្លងមក ក្នុងពេល ឃោសនាបោះឆ្នោត កើតមានរឿងរ៉ាវច្រើន ណាស់ ព្រោះបញ្ហាដែលកើតឡើង ក្នុងពេល នោះ គណបក្សនយោបាយតែងផ្សាភ្ជាប់នឹង រឿងនយោបាយទាំងអស់។

ក្នុងន័យនេះ ដើម្បីធានាឱ្យការឃោសនា បោះឆ្នោតរបស់គណបក្សនយោបាយ ប្រព្រឹត្ត ទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដោយស្មើ ភាព និងគ្មានការគំរាមកំហែងនោះ ក្នុងនាម អាជ្ញាធររៀបចំការបោះឆ្នោត លោកស៊ិក ប៊ុនហុក បានសំណូម៥ចំណុច រួមមាន ៖

១-គ្រប់គណបក្សនយោបាយ ត្រូវគោរព ច្បាប់បទបញ្ជា នីតិវិធីរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត និងក្រមសីលធម៌ សម្រាប់គណបក្សនយោបាយ ឱ្យបានហ្មត់ចត់។

២-អាជ្ញាធរសាធារណៈទាំងអស់ ត្រូវ ប្រកាន់ជំហរអព្យាក្រឹតឥតលម្អៀង ក្នុងសកម្ម- ភាពការងាររបស់ខ្លួន និងហាមយកសម្ភារៈ និងមធ្យោបាយដឹកជញ្ជូនរបស់រដ្ឋ ដើម្បីបម្រើ ផលប្រយោជន៍គណបក្ស។

៣-កងយោធពលខេមរភូមិន្ទ កងនគរ- បាលជាតិ ត្រូវប្រកាន់ជំហរអព្យាក្រឹត  និងគោរព តាមក្រមសីលធម៌សម្រាប់កងយោធពលខេមរ- ភូមិន្ទ និងកងនគរបាលជាតិ។

៤-ទប់ស្កាត់ឱ្យបាននូវរាល់អំពើបំភិត-បំភ័យ គំរាមកំហែងដល់បេក្ខជន សកម្មជន គណបក្សនយោបាយ និងអ្នកបោះឆ្នោត តាម គ្រប់ឬុរូបភាព។

៥-គ្រប់ប្រព័ន្ធព័ត៌មានទាំងអស់ ត្រូវ គោរពច្បាប់ស្តីពីរបបសារព័ត៌មាន ច្បាប់ស្តីពី ការបោះឆ្នោត បទបញ្ជា និងនីតិវិធី និងគោរព ក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌-មាន។

លោកស៊ិក ប៊ុនហុក បញ្ជាក់ថា “ជាដំណាក់ កាលចុងក្រោយនៃដំណើរការបោះឆ្នោត មក- ដល់ពេលនេះ នៅលើពីភពលោក មិនទាន់មាន ប្រទេសណាមួយដែលរៀបចំការបោះឆ្នោតឱ្យបានល្អឥតខ្ចោះនោះទេ គឺនៅតែជួបប្រទះបញ្ហា ដោយឡែកៗរៀងៗខ្លួន។ ដូច្នេះដើម្បីឱ្យការ បោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ ត្រូវមានកត្តាជាច្រើន ដូចជាត្រូវមាន ច្បាប់ បទបញ្ជា និងនីតិវិធីគ្រប់គ្រាន់ ត្រូវមាន អង្គការចាត់តាំង និងរចនាសម្ព័ន្ធច្បាស់លាស់ ត្រូវមានធនធានមនុស្សគ្រប់គ្រាន់ និងមាន ផែនការច្បាស់លាស់។

លោកស៊ិក ប៊ុនហុក បានបញ្ជាក់បន្តថា “តាមច្បាប់បោះឆ្នោត តម្រូវឱ្យយើងបោះឆ្នោត ១ថ្ងៃទេ នៅគ្រប់មណ្ឌលទាំងអស់ ទូទាំងប្រ-ទេស។ ដូចនេះការបោះឆ្នោតអាក្រក់ឬល្អ វា នឹងស្តែងឱ្យឃើញនៅក្នុងថ្ងៃបោះឆ្នោតនោះ តែម្តង។ កាលពីបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៣ នៅខេត្តកណ្តាល សៀមរាប និងរាជធានីភ្នំពេញ កើតមានអំពើហិង្សា មិនឱ្យអ្នកមានសិទ្ធិបោះ ឆ្នោតទៅបោះឆ្នោតបាន ព្រមទាំងការឡោម- ព័ទ្ធស្នាក់ការ គ.ជ.ប មិនឱ្យធ្វើការបូកសរុប លទ្ធផលបោះឆ្នោត។ មិនត្រឹមតែប៉ុណ្ណោះ ថែម- ទាំងបានបង្កហិង្សា រហូតដល់មានការដុតរថយន្ត របស់សមត្ថកិច្ចទៀតផង។ ចំណែកនៅក្រោយ ការបោះឆ្នោត ក៏មានភាពអនាធិបតេយ្យប្រឆាំង នឹងលទ្ធផលបោះឆ្នោត ដោយប្រើពេលអស់ជិត ១ឆ្នាំ ទើបចប់។ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត  នឹងមានការលំបាកក្នុងការគ្រប់-គ្រងការបោះឆ្នោត ប្រសិនបើអំពើហិង្សានេះ កើតមានឡើងនៅពេលបោះឆ្នោតខាងមុខ។ ដូច្នេះខ្ញុំស្នើសុំសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់គ្នា មេត្តាចាត់វិធានការ តាមផ្លូវច្បាប់ រក្សាឱ្យបាននូវស្ថានភាពនយោ-បាយស្ងប់ស្ងាត់ ទាំងមុនពេលបោះឆ្នោតពេល បោះឆ្នោត និងក្រោយការបោះឆ្នោត”។

លោកស៊ិក ប៊ុនហុក ក៏បានថ្លែងអំណរគុណ និងសង្ឃឹមដែរថា តាមរយៈកិច្ចសហប្រតិបត្តិការ រវាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ ថ្នាក់ ជាមួយនឹងគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍នៃរាជរដ្ឋាភិបាល ពិសេស គណៈបញ្ជាការ ឯកភាពរដ្ឋបាលគ្រប់រាជធានី-ខេត្ត និងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ នឹងបង្កើតបាននូវ បរិយាកាសមួយដ៏ប្រសើរ សំដៅធ្វើយ៉ាងណា ឱ្យដំណើរការបោះឆ្នោតនាពេលខាងមុខ ជាបន្ត បន្ទាប់ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងប្រកបដោយជោគជ័យ។

ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង បញ្ជាក់ថា ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ បាន សហការជាមួយ គ.ជ.ប រៀបចំការពារសុវត្ថិ- ភាពដល់សាធារណជន សម្រាប់ដំណើរការចុះ ឈ្មោះ និងការបោះឆ្នោតឱ្យបានល្អ ធ្វើយ៉ាង ណាមិនឱ្យមានបញ្ហាអសកម្ម កើតមានឡើង ដូចឆ្នាំ២០១៣ ដែលជាឆ្នាំបោះឆ្នោតថ្នាក់ជាតិ អាណត្តិទី៥។ ពោលគឺនឹងចាត់វិធានការទប់-ស្កាត់ និងប្រយុទ្ធប្រឆាំង រាល់គ្រប់ឧបាយកល ណាដែលមានគោលបំណងបំផ្លិចបំផ្លាញនិងរាំង ស្ទះដល់ដំណើរការបោះឆ្នោត ធានាឱ្យបាននូវ ការរក្សាស្ថានការណ៍ឱ្យបានស្ងប់ស្ងាត់ និងអព្យា- ក្រឹត ដើម្បីឱ្យការបោះឆ្នោត ប្រព្រឹត្តទៅដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមលទ្ធិប្រជា-ធិបតេយ្យ គ្មានការបំភិតបំភ័យ និងការគំរាម កំហែង ផ្តល់សេវាសន្តិសុខដោយស្មើភាពជូន ប្រជាពលរដ្ឋ អ្នកនយោបាយ អ្នកសង្កេតការណ៍ ជាតិនិងអន្តរជាតិ។

សម្តេច ស ខេង មានប្រសាសន៍ថា “គណៈ- មេបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត គឺជាក្បាលម៉ាស៊ីនដឹកនាំយ៉ាងសំខាន់ ក្នុងដែន សមត្ថកិច្ចរបស់ខ្លួន ត្រូវសម្របសម្រួលរាល់ កម្លាំងទាំងអស់ គិតទាំងកម្លាំងនគរបាល កង- រាជអាវុធហត្ថ និងកម្លាំងប្រតិបត្តិការសឹករង ក៏ដូចជាបណ្តាអង្គភាពទាំងអស់ ដែលមានមូល- ដ្ឋានឈរជើងក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បី ធានាឱ្យមានកម្លាំងគ្រប់គ្រាន់ សម្រាប់រក្សា សន្តិសុខនិងសុវត្ថិភាព នៅគ្រប់ដំណាក់កាល នៃការរៀបចំការបោះឆ្នោត”។

សម្តេចស ខេង បញ្ជាក់ថា កម្ពុជាទទួល បានសន្តិភាពយ៉ាងពេញលេញ គ្មានកម្លាំងឧទ្ទាម ក្រៅច្បាប់ដែលនៅសេសសល់សម្រាប់ប្រឆាំង រាជរដ្ឋាភិបាល និងបង្កភាពវឹកវរដល់សេចក្តីសុខ របស់ប្រជាពលរដ្ឋទៀតទេ។ ពិសេស ស្ថានភាព នៅតាមព្រំដែន ប្រកបដោយសន្តិភាព ដោយ គ្មានបញ្ហាអ្វីកើតឡើងនោះទេ។ ជាពិសេសក្នុង ពេលរក្សាសន្តិសុខការបោះឆ្នោត កងកម្លាំង ទាំងអស់ ត្រូវរក្សាគោលការណ៍អព្យាក្រឹតតាម ច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធី និងក្រមសីលធម៌របស់ គ.ជ.ប ពិសេស ត្រូវ បង្កលក្ខណៈងាយស្រួល ផ្តល់សេវាសន្តិសុខ ដល់គ្រប់គណបក្សនយោបាយ និងអ្នកពាក់ព័ន្ធ ក្នុងពេលបោះឆ្នោត៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES