Tuesday, March 19, 2024
Homeព័ត៌មានជាតិស្រីស្អាតទម្លាយរឿងប្រុសមុខក្រាស់ ឆាតលុះក្ស័យ! ធុញពេកឱ្យចូលដណ្តឹងលេង ចូលមែន!

ស្រីស្អាតទម្លាយរឿងប្រុសមុខក្រាស់ ឆាតលុះក្ស័យ! ធុញពេកឱ្យចូលដណ្តឹងលេង ចូលមែន!

ភ្នំពេញ៖ គូស្នេហ៍ដ៏ផ្អែមល្ហែមខាងលើ ត្រូវគេដឹងថា ខាងស្រីមានឈ្មោះផាន់ ម៉ារី មានគណនីហ្វេសប៊ុកឈ្មោះ Mary BaRang ជាបុគ្គលិកធនាគារមួយ។ ចំណែកខាងប្រុស មានឈ្មោះចាន់ សុផានិត មានគណនីហ្វេសប៊ុក Sophanith Sky ជាបុគ្គលិកធនាគារដូចគ្នា។ គូស្នេហ៍វ័យក្មេងមួយគូនេះ ទើបនឹងភ្ជាប់ពាក្យជាមួយគ្នា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ។


យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួននារីជាគូដណ្តឹង ឈ្មោះ Mary BaRang បានបង្ហោះសារមួយរៀបរាប់ពីប្រវត្តិស្នេហារបស់ខ្លួន ត្រួសៗថា “វាជាស្នេហាដែលមិនគិតថាហ្នឹងអាចកើតឡើង ព្រោះមិនដឹងថាជា fri fb គ្នាតាំងពីពេលណា ដឹងត្រឹមថាធ្វើការនៅ Bank ដូចគ្នា ចាប់ផ្តើមលេង cmt ជាមួយគ្នាធម្មតាដូចគេដូចឯង តែមិនដឹងតាប៉ិកហ្នឹងគិតអី ហ៊ាន chat មក chat មកស្ទើរតែ២៤ម៉ោង ឱ្យតែខ្ញុំអនឡាញ “good morning Sis, goodnight sweet dream sis, Sis ញ៉ាំបាយនៅ? ងៃហ្នឹងធ្វើការហត់អត់? ៘” ពេលខ្ញុំឆាតទៅគាត់ ខ្ញុំមិនដែលចាំ គាត់ reply លើសពី 1s ទេ ខ្ញុំ chat ទៅភ្លាម seen ភ្លាម reply ភ្លាម។

គាត់ជាកំពូលមនុស្សសាច់មុខក្រាស់? ព្រោះ chat រហូតដល់ខ្ញុំធុញ ធុញមិនចង់ឃើញ chat របស់គាត់ ហើយរហូតដល់ថ្នាក់ចង់ block chat! មិនថាគាត់រវល់ប៉ុណ្ណា ក៏គាត់អាចឆ្លៀត chat ជាមួយខ្ញុំបានដែរ សូម្បីកំពុងជិះម៉ូតូក៏ chat មកដែរ និយាយឱ្យឆាប់ចប់ គ្រប់ពេលវេលា គ្រប់ទីកន្លែង ហើយមិនដែលរំលងរឿង like and cmt អ្វីដែលខ្ញុំផុស មានមុខ គាត់ហ្នឹងរហូត ដល់ពេលធុញពេក មិនដឹងគិតម៉េច ខ្ញុំក៏ប្រាប់គាត់ថា ខ្ញុំមិនចង់បានសង្សារទេ បើខ្ញុំយក ខ្ញុំយកប្តីម៉ង ចឹងបើចង់បានខ្ញុំ ចូលដល់ ម៉ាក់ប៉ាខ្ញុំ ហើយការម៉ងទៅ បើម៉ាក់ប៉ាខ្ញុំពេញចិត្ត bro ឯង ខ្ញុំក៏ okay (ដែលហ៊ាននិយាយចឹងជាមួយគាត់ ព្រោះអីគិតថាគាត់មិនហ៊ាន ហើយគាត់ឈប់តាម តែខុសពីការគិតទាំងអស់ ម៉ែអើយ…) មិនបាច់ខ្ញុំសរសេរអីទៀតទេ មើលតែរូបខ្ញុំផុសទៅដឹងហើយ ឥឡូវពួកយើងបានក្លាយជា “គូដណ្តឹង” ហើយ! ពីមុនធុញណាស់ មនុស្សអីក៏ទំនេរនោះទំនេរ chat មករហូត មិនដឹងគេធុញទេហី តែឥឡូវបើមិន chat មកដឹងតែរឿងម៉ង បាត់មុខមិនបានទេ ស្រលាញ់ខ្លាំងៗលោក អនាគតស្វាមី អរគុណដែលចូលមកជីវិតស្រីឆ្នាស់ សម្តីអាក្រក់ម្នាក់នេះ អរគុណដែលទទួលយក និងស្រលាញ់អូនជាអូន អរគុណសម្រាប់ការផ្តល់តម្លៃ ត្រៀមខ្លួនរួចរាល់ហើយចា៎ ដើម្បីធ្វើជាប្រពន្ធដ៏ល្អរបស់បង!…”។

បន្ទាប់ពីការបង្ហោះសាររៀបរាប់ប្រវត្តិស្នេហារបស់ខ្លួននៅលើហ្វេសប៊ុករួចមក គេឃើញអ្នកលេងហ្វេសប៊ុកមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងបាននាំគ្នាចែករំលែកតៗគ្នា ព្រមទាំងបានបញ្ចេញជាគំនិតយោបល់ផ្សេងៗគ្នា ទាក់ទងនឹងចំណងស្នេហ៍ដ៏ផ្អែមល្ហែមមួយនេះ។ ជាមួយនេះ ក៏មានអ្នកខ្លះបានលួចច្រណែន ចំណែកអ្នកខ្លះបានលួចសរសើរពីសំណាងរបស់ខាងស្រី ដែលទទួលបានបុរសល្អ ក្លាហាន ចេះផ្តល់តម្លៃដល់មនុស្សស្រីជាទីស្រលាញ់ និងក្រុមគ្រួសារ និងជូនពរឱ្យចំណងស្នេហ៍មួយនេះគង់វង្សស្ថិតស្ថេររហូតតទៅ៕

RELATED ARTICLES