Wednesday, January 22, 2025
Homeព័ត៌មានជាតិកម្លាំងដែនជម្រកសត្វព្រៃគូលែន បង្ក្រាបឈើលាក់ទុកក្នុងព្រៃ

កម្លាំងដែនជម្រកសត្វព្រៃគូលែន បង្ក្រាបឈើលាក់ទុកក្នុងព្រៃ

ខេត្តព្រះវិហារ ៖ គំនរឈើលេខ២ជាច្រើនកន្លែង ដែលត្រូវបានឈ្មួញខិលខូច ដឹកជញ្ជូនយកទៅលាក់ទុកក្នុងព្រៃក្បែរភូមិ បំណងនាំចេញទៅកន្លែងផ្សេងបន្តទៀត ត្រូវបានកម្លាំងការពារបរិស្ថានដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្នាក់ការតាកឹង ចុះបង្ក្រាបពេញមួយថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកោងយ៉ោង ឃុំយាង ស្រុកជាំក្សាន្ត។

ការបង្ក្រាបក្រោមខាងលើ ដឹកនាំបញ្ជាផ្ទាល់ ដោយលោកវុន ធឿន ប្រធានការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្នាក់ការតាកឹង។

លោកវុន ធឿន ប្រធានការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពស្នាក់ការតាកឹង បានបញ្ជាក់ថា ឈើទាំងអស់ជាប្រភេទក្តារ និងក្តារសន្លឹក មានប្រវែង២ម៉ែត្រ រហូតដល់៦ម៉ែត្រ។ ប៉ុន្តែនៅមិនទាន់ដឹងថា មានចំនួនប៉ុន្មានសន្លឹក និងប៉ុន្មានម៉ែត្រគូបនៅឡើយទេ។

បច្ចុប្បន្នឈើទាំងអស់ កម្លាំងកំពុងធ្វើការប្រមូលដាក់រថយន្ត ដឹកជញ្ជូនយកទៅរក្សាទុកនៅការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្ម ទេពស្នាក់ការតាកឹង រង់ចាំធ្វើការវាស់វែងនៅពេលក្រោយ។ ជាមួយគ្នានោះ លោកក៏បានធ្វើការផ្តាំផ្ញើ និងជម្រុញទៅដល់អាជ្ញាធរ ក៏ដូចជាប្រធាន សហគមន៍ការពារព្រៃឈើ ត្រូវចុះណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ជូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន។ ដោយមិនត្រូវឱ្យពួកគាត់ទទួលស្តុក ឈើខុសច្បាប់នៅតាមផ្ទះ ដែលក្រុមឈ្មួញទិញដាក់ផ្ញើទុកនោះឡើយ បើមិនដូច្នោះទេ ម្ចាស់ផ្ទះនឹងអាចប្រឈមមុខទៅនឹងផ្លូវច្បាប់ស្តីពីការ ជួញដូរបទល្មើសធនធានធម្មជាតិ៕

RELATED ARTICLES