Tuesday, August 26, 2025
Homeព័ត៌មានជាតិជាងភ្លើងរថយន្ត ឡើងជួយជុលអំពូលភ្លើងកម្ពស់៣ម៉ែត្រ ឆក់ធ្លាក់ស្លាប់

ជាងភ្លើងរថយន្ត ឡើងជួយជុលអំពូលភ្លើងកម្ពស់៣ម៉ែត្រ ឆក់ធ្លាក់ស្លាប់

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង៤ល្ងាច ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ បុរស​ជាជាង​ជួសជុល​រថយន្ត​ប្រចាំ​ក្រុមហ៊ុន​ម្នាក់ ឡើងទៅ​ជួសជុល​​អំពូល​ភ្លើង​ហ្វាដែលបាន​ដាច់​ខូច ក៏​ភ្លាត់ស្នៀត​ឆក់​ធ្លាក់​ស្លាប់​ទៅវិញ ហេតុការណ៍នេះកើតឡើងក្នុង​ក្រុមហ៊ុន​មួយកន្លែង អត់​មាន​ដាក់​ស្លាក​យីហោ ស្ថិតនៅតាម​ផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍សែន​ជ័យ។

ជនរងគ្រោះមានឈ្មោះ គួ​យ មនោ ភេទ​ប្រុស អាយុ២២ឆ្នាំ មុខរបរជាង​ជួសជុល​រថយន្ត ផ្នែក​ខាង​ប្រព័ន្ធ​ភ្លើង នៅ​ក្រុមហ៊ុន​ខាងលើ មាន​ស្រុកកំណើត​នៅផ្ទះ​លេខ៥៧ ភូមិ​អ​ង្វះ​មួយរយ ឃុំ​អ​ន្សោ​ង ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

តាមការឲ្យដឹងពីបុគ្គលិក​រួមការ​ងារជាមួយជនរងគ្រោះ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះឃើញ​អំពូល​ភ្លើង​ហ្វានៅ​កន្លែង​ក្រុមហ៊ុន​បានខូច​ដាច់​រលត់​ ពេលនោះជនរងគ្រោះ​បានដាក់​ជណ្តើរ​ឡើង​មើល​លើ​បង្គោល មានកម្ពស់ជាង៣ម៉ែត្រ បំណង​ជួសជុល ពេលនោះជនរងគ្រោះបានលូកដៃ​ចំខ្សែភ្លើងដែលមានតំណ បណ្តាលឲ្យ​ឆក់​ធ្លាក់​មក​ដី​ សន្លប់​ស្តូកស្តឹង ទើប​នាំគ្នា​ឆោឡោជួយដឹក​ជនរងគ្រោះទៅ​គ្លីនិក ឡាំ ប៊ុនថន ក្បែរ​ផ្សារ​ជម្ពូ​វ័ន។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ ជនរងគ្រោះ​បាន​ស្លាប់តាមផ្លូវ មុនដល់​គ្លីនិក ប៉ុន្តែ​មិន​អស់ចិត្ត ក៏ដឹកទៅដល់​គ្លីនិក ក្រុមគ្រូពេទ្យ​ក៏បានប្រាប់ថា ជនរងគ្រោះ​បាន​ស្លាប់បាត់​បង់ជីវិតទៅហើយ ទើប​នាំគ្នា​ដឹក​សព​យកមកកន្លែង​ក្រុមហ៊ុន​វិញ រួចរាយការណ៍ប្រាប់​សមត្ថកិច្ច ចុះទៅ​ពិនិត្យមើល។

ក្រោយពីបានធ្វើកោសល្យវិច័យរួចរាល់ សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារភ្លើងឆក់ប្រាកដមែន ហើយក៏បានប្រគល់សាកពឥ្យក្រុមហ៊ុន និងក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES