Monday, November 18, 2024
Homeតារាខ្មែរវី ឌីណែត ឡើងថ្លៃ៣០% កម្មវិធីសប្បុរសធម៌ ច្រៀងមិនគិតថ្លៃ

វី ឌីណែត ឡើងថ្លៃ៣០% កម្មវិធីសប្បុរសធម៌ ច្រៀងមិនគិតថ្លៃ

តារាចម្រៀងវ័យក្មេងដែលមានទឹកដមសំឡេងក្រអួនក្រអៅ និងតែងបានច្រៀងបទ Cover បទល្បីៗរបស់ខេមរៈ សិរីមន្ត នោះ គឺនាងវី ឌីណែត នោះ បានប្រកាសថា សម្រាប់ការច្រៀងតាម Concert ធំៗ នៅចុងឆ្នាំ២០១៨ ខាងមុខនេះ នាងនឹងដំឡើងថ្លៃខ្លួនខ្ទង់៣០%។

ការទារថ្លៃខ្លួនខ្ពស់ជាងមុននេះ គឺដោយសារតែនាង ឌីណែត មើលឃើញថា សម្រាប់តារាល្បីៗទាំងអស់នៅឆ្នាំ២០១៨នេះ គឺពួកគេឡើងថ្លៃសឹងតែគ្រប់គ្នាទាំងអស់ ហើយក្នុងនោះ មានតារាខ្លះឡើងពី៣០ទៅ៥០%ទៀតផង។ តែសម្រាប់រូបនាងឌីណែត វិញ បានប្រកាន់ជំហរថា នាងនឹងមិនចេះតែឡើងថ្លៃគ្រប់ពេលនោះទេ គឺមើលទៅតាមប្រភេទកម្មវិធីផ្សេងៗ ព្រោះថា ពេលនេះនាងចំណាយទៅលើក្រុមរាំក៏ច្រើនផងដែរ។ ប៉ុន្តែ សម្រាប់កម្មវិធីសប្បុរសធម៌មួយចំនួន នាងនៅតែទៅច្រៀងដោយមិនគិតថវិកាឡើយ។

វី ឌីណែត ស្ថិតក្នុងចំណោមតារាចម្រៀងស្រីសំខាន់របស់ផលិតកម្មរស្មីហង្សមាស ដែលនាងតែងតែមានឱកាសបានច្រៀងបទ Cover ល្បីៗរបស់ផលិតកម្មនេះ ដូចជាបទ “ស៊ូឃ្លាត”,  “ទ្រាំៗទៅធ្វើម៉េចយើងស្រលាញ់គេ” និងបទ “ខ្ញុំលែងត្រូវការស្នេហា” ជាដើម។

កូនស្រីអតីតតារាចម្រៀងហង្សមាស លោកហួរ ឡាវី នាងវី ឌីណែត ដែលស្នងតំណែងពីឪពុកនេះ ត្រូវបានមហាជនមើលឃើញថា នាងមានទឹកដមសំឡេងល្អជាងតារាចម្រៀងម្ចាស់ពានមួយចំនួនរបស់ហង្សមាស ទៀតផង ពិសេស គឺការច្រៀងបទជាភាសាអង់គ្លេស ទើបថ្មីៗនេះ ហង្សមាស បានប្រគល់តំណែងជាតួឯកលើកដំបូង ឱ្យរូបនាង គឺរឿង “រាជបុត្រកង្កែប” ដែលប៉ះជាមួយនី រតនា។

មុនប្រកាសឡើងថ្លៃ៣០% នេះ នាងវី ឌីណែត ច្រៀង១កម្មវិធី ស៊ីថ្លៃ១ពាន់ដុល្លារ ហើយពេលនេះនាងជិះរថយន្តទំនើប Lexus RX330 ដោយតារារាងតូចច្រឡឹង តែសំឡេងខ្លាំងនេះ អះអាងថា នាងមិនទាន់មានសង្សារឡើយ៕

RELATED ARTICLES