តារាចម្រៀងផលិតកម្មថោន អ្នកនាងយក់ ថិតរដ្ឋា និងស្វាមី លោកឃុំ ប៉ុណ្ណាដែត បានបង្ហូរទឹកភ្នែករួមគ្នា ក្នុងការកាន់ទុក្ខដែលលោកយាយរបស់ពួកគេ ឈ្មោះឧបាសិកា អ៊ុន ស៊ីវន បានទទួលមរណភាពក្នុងអាយុ៨៩ឆ្នាំ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨។
យក់ ថិតរដ្ឋា បាននិយាយដោយតូចចិត្តថា ចាប់ពីពេលនេះតទៅ នាងលែងបានឃើញមុខលោកយាយតទៅទៀតហើយ និងបានអះអាងថា លោកយាយម្នាក់នេះល្អចំពោះចៅៗណាស់ ពោលគឺឲ្យតែចៅឃ្លានអី លោកយាយធ្វើឲ្យចៅញាំភ្លាម តែពេលនេះ លោកយាយទៅចោលចៅៗ ដោយគ្មានថ្ងៃត្រឡប់ឡើយ…។
គេមិនឃើញមានតារាសិល្បៈរួមជំនាន់ច្រើននាក់ទេទៅចូលរួមបុណ្យសពលោកយាយតារាចម្រៀងយក់ ថិតរដ្ឋា នេះ គឺមានតែសាច់ញាតិជិតដិតប៉ុណ្ណោះ ដែលបានទៅចូលរួមរំលែកទុក្ខ រដ្ឋា និងស្វាមី ទាំងពួកគេបានកាន់ទុក្ខក្រៀមក្រំដូចគ្នានៅពេលនេះ៕