Monday, November 18, 2024
Homeតារាខ្មែររ៉ូហ្សា ថា "មិនធម្មតាទេ ឱ្យតែគេចាប់រំលោភ គឺពិបាកមែនទែន"

រ៉ូហ្សា ថា “មិនធម្មតាទេ ឱ្យតែគេចាប់រំលោភ គឺពិបាកមែនទែន”

តារាបង្ហាញម៉ូដ នាងគង់ ស្រីពៅ ហៅរ៉ូហ្សា ដែលជាម្ចាស់ជ័យលាភីក្នុងកម្មវិធី Khmer Super Model2016 នោះ បានហក់ចូលប្រឡូកក្នុងអាជីពសម្តែងជាលើកដំបូង តាមរយៈការឆក់បានតួឯកក្នុងរឿង “កូនអើយម្តាយខ្មោច” របស់ផលិតកម្មឯកភ្នំ ដែលបានធ្វើពិធីសម្ពោធជាផ្លូវការ កាលពីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅរោងភាពយន្ត Legend Cinema អ៊ីអន២ សែនសុខ។

ស្រីស្រអែមស្រស់ រ៉ូហ្សា បានអះអាងថា នាងមានអារម្មណ៍រំភើប ដែលចូលថតរឿងទី១ តែបានតួឯក ប៉ុន្តែសម្រាប់រូបនាង ទោះជានៅរឿងក្រោយៗ គេឱ្យលេងជាតួរងនោះ ក៏នាងព្រមដែរ ព្រោះថា ពេលនេះនាងជាតារាថ្មី ហេតុនេះហើយ ត្រូវតែសន្សំពិន្ទុឱ្យបានច្រើនសិន។

តារាសម្តែងដែលចាប់បើកឆាកដំបូងលេងជាតួខ្មោច នាងគង់ ស្រីពៅ ហៅរ៉ូហ្សា ថ្លែងថា “មូលហេតុដែលខ្ញុំលេងកុនភ្លាម បានធ្វើតួឯកភ្លាមនេះ គឺដោយសារលោកថៅកែផលិតកម្ម គាត់ថា ចង់ផ្តល់ឱកាសដល់តួសម្តែងថ្មីៗ តែខ្ញុំមិនប្រកាន់ខ្លួនទេ ទោះជារឿងក្រោយៗ គេឱ្យលេងជាតួរង ក៏ខ្ញុំព្រមសម្តែងដែរ ព្រោះថា អាជីពភាពយន្តនេះ គឺខ្ញុំស្រលាញ់តាំងតែពីតូច ហើយក្រុមគ្រួសារខ្ញុំក៏គាំទ្រដែរ។ សម្រាប់រឿង “កូនអើយម្តាយខ្មោច” នេះ មានប្លង់ពិបាកច្រើនដែរ ព្រោះរឿងខ្មោចភាគច្រើនប្លង់ថតតែយប់ ហើយខ្ញុំក៏ខ្លាចខ្មោចដែរ តែតាំងចិត្តថា បើយើងស្រលាញ់ខាងហ្នឹងហើយ គឺត្រូវតែទ្រាំធ្វើឱ្យបានទៅតាមអ្នកដឹកនាំរឿងចង់បាន។ ប៉ុន្តែ ក្នុងរឿងនេះទាំងមូល ខ្ញុំគិតថា ប្លង់ដែលពិបាកបំផុតនោះ គឺខ្ញុំត្រូវគេចាប់រំលោភកន្លែងហ្នឹង ពិបាកមែនទែន ព្រោះថតច្រើនដងណាស់ អ៊ីចឹងវាមិនមែនជាការងាយស្រួលនោះទេ។ ពីមុនខ្ញុំមិនដឹងថា ប្លង់ចាប់រំលោភ ពិបាកដល់ថ្នាក់ហ្នឹងទេ តែពេលលេងខ្លួនឯង ទើបដឹងថា  គឺមិនធម្មតាទេ ឱ្យតែគេចាប់រំលោភ គឺពិបាកមែនទែន”។

ក្រៅពីនាងគង់ ស្រីពៅ ជាតួឯកនោះ រឿង “កូនអើយម្តាយខ្មោច” ក៏មានការចូលរួមសម្តែងពីតារាល្បីៗជាច្រើនដួងថែមទៀត ហើយភាពយន្តនេះនិពន្ធដោយអ្នកស្រីម៉ៅ សំណាង និងដឹកនាំសម្តែងដោយក្រុមការងារផលិតកម្មឯកភ្នំ។

លោកហេង តុលា ចាងហ្វាងផលិតកម្មឯកភ្នំ បានឱ្យដឹងថា “ភាពយន្តនេះជាស្នាដៃដំបូងរបស់ផលិតកម្មឯកភ្នំ ហើយលោកសូមឱ្យទស្សនិកជនចូលរួមគាំទ្រភាពយន្តខ្មែរ ដើម្បីឱ្យវិស័យភាពយន្តខ្មែរ បានដំណើរការតទៅមុខផង។ ចំពោះរូបលោកផ្ទាល់ សូមឱ្យទស្សនិកជនទាំងអស់ រិះគន់ចុះនូវចំណុចខ្វះខាត ដើម្បីស្ថាបនា ហើយក្រោយផលិតរឿងនេះ ផលិតកម្មរបស់លោកក៏គ្រោងនឹងធ្វើរឿងថ្មីៗជាបន្តបន្ទាប់ទៅទៀតផងដែរ ហេតុនេះហើយសូមឱ្យទស្សនិកជនទៅទស្សនារឿង “កូនអើយម្តាយខ្មោច” នេះ ដែលដាក់បញ្ចាំងនៅតាមរោងកុនទំនើបៗទាំងអស់នៅក្នុងប្រទេស ចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នេះតទៅ។

គេចាប់អារម្មណ៍ថា នៅកម្មវិធីសម្ពោធរឿង “កូនអើយម្តាយខ្មោច” នេះ ក៏មានការសម្តែងល្ខោនខោល ពីក្រុមសិល្បៈសម្តែងល្ខោនផងដែរ ទើបធ្វើឱ្យបរិយាកាសនៅមុខផ្សារអ៊ីអន សែនសុខ មានអ្នកដើរផ្សារជាច្រើនបានចោមរោម និងថតរូបជាមួយតារាសម្តែងល្បីៗ។

ដោយឡែក កញ្ញាគង់ ស្រីពៅ អាយុ២១ឆ្នាំ ដែលជាតួឯកក្នុងរឿងនេះ និងជាពិធីការិនីកម្មវិធី “កុនខ្ញុំ” របស់ទូរទស្សន៍ជាតិកម្ពុជា (ទទក) វិញ បានឱ្យដឹងថា “នាងនឹងប្រឹងពង្រឹងសមត្ថភាពសម្តែងឱ្យបានល្អថែមទៀត ហើយចាប់យកទាំងអាជីពបង្ហាញម៉ូដ និងសម្តែងព្រមគ្នាតែម្តង”។

 

ចំណែករឿងស្នេហា តារាដែលថា ពិបាកខ្លាំងបំផុត ឈុតត្រូវគេរំលោភនេះថា មិនទាន់យកសង្សារឡើយ៕

RELATED ARTICLES