Friday, March 29, 2024
Homeសិច និងស្នេហាមើលបែបណាទៅ ទើបអាចសង្កេតសិចបុរសរោលរាល

មើលបែបណាទៅ ទើបអាចសង្កេតសិចបុរសរោលរាល

ស្ត្រីមួយចំនួនគិតថា បុរសភាគច្រើននឹកគិតតែរឿងសិចគ្រប់ពេលវេលា។ ប៉ុន្តែការពិតទៅ មិនមែនបុរសគ្រប់គ្នាផ្តោតត្រឹមតែរឿងសិចនោះឡើយ ប្រសិនជាអំឡុងពេលទើបទាក់ទងស្វែងយល់ចិត្តគ្នានោះ ក៏តែងកើតក្តីសង្ស័យក្នុងចិត្តថា បុរសដែលកំពុងទាក់ទងគ្នានោះ មានរសនិយមផ្លូវភេទរោលរាលបែបណា ។ ប្រសិនចង់ដឹង អាចសាកល្បងសង្កេតទម្លាប់មួយចំនួន ដូចខាងក្រោម ៖

-ប៉ះពាល់រាងកាយអ្នកញឹកញាប់ ៖ ពេលដែលមានសិច ក៏នឹងប្រើការធ្វើចលនារាងកាយ ការប៉ះពាល់រាងកាយ ជាសញ្ញាមួយដែលបង្ហាញឱ្យឃើញថា គេមានតម្រូវការខ្ពស់ចំពោះអ្នក។ ប្រសិនភ្លេចខ្លួនពេលណា គេតែងយកដៃមកប៉ះពាល់រាងកាយអ្នកជាញឹកញាប់នោះ គួរសង្ស័យឱ្យហើយថា គេជាបុរសខ្លាំងខាងសិច និងត្រូវបញ្ចប់ការជួបគ្នាគ្រប់ពេល ដោយរឿងលើគ្រែដ៏រោលរាល ព្រោះប្រសិនជាបុរសដែលមិនងប់ងល់ក្នុងរឿងសិច តែងអៀនខ្មាសក្នុងការប៉ះសាច់ស្ត្រីដែលមិនទាន់ជាគូស្វាមីភរិយានឹងគ្នា និងត្រូវចាំពេលវេលាសមស្រប ទើបហ៊ានប៉ះ។

-ប្តូរមុខម្ហូបអាហារជានិច្ច ៖ ទម្លាប់របស់បុរសដែលចូលចិត្តប្តូរមុខម្ហូបញឹកញាប់ និងរកឱកាសសាកល្បងមុខម្ហូបដែលមិនធ្លាប់ បង្ហាញឱ្យឃើញថា ជាមនុស្សឆាប់ធុញទ្រាន់ ត្រូវការភាពប្លែកថ្មីគ្រប់ពេល ដែលអាចភ្ជាប់ដល់ទម្លាប់លើគ្រែបានថា គេជាមនុស្សដែលមិនចូលចិត្តសិចដដែលៗ ត្រូវរកក្បាច់ថ្មីៗមកបង្កើនភាពស្រៀវស្រើបជានិច្ច និងស្រេកឃ្លានចង់សាកល្បងបទពិសោធន៍សិចថ្មី ដ៏រោលរាលគ្រប់ពេលវេលា។

-សម្លឹងភ្នែកគ្រប់ពេលវេលា ៖ មនុស្សភាគច្រើនពេលនិយាយគ្នា តែងប្រសព្វភ្នែកគ្នាជារយៈៗ ជាជាងសម្លឹងភ្នែកគ្រប់ពេល។ ប៉ុន្តែប្រសិនបុរសនោះតែងសម្លឹងភ្នែកអ្នកស្ទើរមិនដាក់ភ្នែក មានន័យថា គេកំពុងបង្ហាញភាពរោលរាលក្នុងចិត្តរបស់គេឱ្យអ្នកបានដឹងថា គេត្រូវការអ្នកកម្រិតណា ហើយគេត្រូវការពិចារណាគ្រប់ផ្នែកនៃរាងកាយអ្នកឱ្យច្បាស់ ដើម្បីតបស្នងរឿងសិចឱ្យអ្នកពេញចិត្តបំផុត។

-តែងខ្លួនមានរសនិយម ៖ បុរសដែលបញ្ឆោតស្ត្រីឱ្យស្លាប់ចិត្តដោយរូបរាងខាងក្រៅ គួរឱ្យឈ្លក់វង្វេង ប្រសិនគេជាមនុស្សដែលតែងខ្លួនមើលទៅមានរសនិយមគ្រប់ពេលវេលា បង្ហាញថា ចង់ទាក់ទាញចំណាប់អារម្មណ៍ពីស្ត្រី និងជាការបិទបាំងភាពរោលរាលក្នុងចិត្តដោយភាពរៀបរយនៃសម្លៀកបំពាក់។

-ក្បាច់រាំរោលរាល ៖ ក្បាច់រាំ ប្រៀបដូចជាចលនាតាមចង្វាក់លើគ្រែ។ ប្រសិនគេជាបុរសមានដំណាក់កាលរាំមិនចាញ់នរណានោះ អាចជឿជាក់បានថា រឿងលើគ្រែរបស់គេ ក៏មិនចាញ់ក្បាច់រាំរបស់គេឡើយ។ ប្រសិនបរិវេណចង្កេះ កាច់ទន់តាមចង្វាក់នោះ ក៏អាចស្រមើស្រមៃក្បាច់លើគ្រែគេបានថា រលូនមិនរាំងស្ទះឡើយ។

-ហាត់ប្រាណជាប្រចាំ ៖ បុរសដែលចូលចិត្តក្នុងរឿងសិច តែងថែទាំរាងកាយឱ្យរឹងមាំគ្រប់ពេលវេលា ព្រោះប្រសិនរាងកាយមិនរឹងមាំ ក៏នឹងធ្វើឱ្យក្បាច់លើគ្រែ ទន់ខ្សោយទៅតាមថាមពលដែលកំពុងតែអស់។ ប្រសិនរាងកាយរបស់គេរឹងមាំ នឹងអាចត្រៀមប្រយុទ្ធបានយូរ៕

RELATED ARTICLES