Monday, November 18, 2024
Homeតារាខ្មែរសុខ សោម៉ាវត្តី ប្តីចាស់មិនសួរនាំរឿងសង្សារថ្មី

សុខ សោម៉ាវត្តី ប្តីចាស់មិនសួរនាំរឿងសង្សារថ្មី

អ្នកមេម៉ាយកូន1 សុខ សោម៉ាវត្តី ដែលប្រកាសផ្អាកសម្តែងភាពយន្តរយៈពេលពេញមួយឆ្នាំ2018 នេះ ព្រោះខ្លាចគេធុញមុខនោះ ទីបំផុត សោម៉ាវត្តី នៅតែលេចមុខមកវិញតាមរយៈរឿង “កែវវេទមន្ត” របស់ផលិតកម្ម Rock និងរឿង “កូនក្រក” របស់ LD Picture។ ថ្វីត្បិតតែមិនបានគ្រងតំណែងជាតួឯកក្តី តែសោម៉ាវត្តី គឺជាតួអង្គសំខាន់ម្នាក់ក្នុងភាពយន្តមួយនេះ ហើយនាងត្អូញត្អែរថា ពិបាកខ្លាំង មិនដែលជួបប្រទះទៀតផង។

តារាធ្លាក់ខ្លួនមេម៉ាយកូន1 ទាំងវ័យក្មេង សុខ សោម៉ាវត្តី បានឱ្យដឹងថា “ខ្ញុំថា ឈប់ថតកុន1ឆ្នាំមែន តែគេចេះតែទាក់ទង អ៊ីចឹងខ្ញុំក៏មើលទៅតាមសាច់រឿង បើរឿងនោះស័ក្តិសម ខ្ញុំឆ្លៀតលេងដែរ។ ចំពោះរឿង “កូនក្រក” នេះ ពិបាកថតខ្លាំងណាស់ ព្រោះមានឈុតច្រើ ដែលថតពេលយប់នៅកណ្តាលព្រៃស្ងាត់ អ៊ីចឹងមានទៅស្រួលឯណាឈឺពេញតែខ្លួនដែរហ្នឹង។ ក្រោយថតរឿងនេះចប់ ខ្ញុំមិនទាន់ទទួលថតរឿងថ្មីទៀតទេ”។

សុខ សោម៉ាវត្តី បានធ្វើឱ្យគេភ្ញាក់ផ្អើលជាខ្លាំង តាមរយៈការវិលមកវិញស្ងាត់ៗ ក្នុងរឿង “កែវវេទមន្ត” ដោយសារតែរឿងនោះ វត្តី បានចាប់រំលោភប្រុសក្មេង វី យ៉ារ៉ូ ឡើងស្លេកស្លាំងមុខអស់ រហូតធ្វើឱ្យយ៉ារ៉ូ ឃើញវត្តី ចង់បាក់ស្បាត។

មានព័ត៌មានថា ការដែលសោម៉ាវត្តី ហ៊ានលេងឈុតចាប់រំលោភប្រុសក្មេងនេះ នាំឱ្យសង្សារថ្មីរបស់នាង កីឡាករលី វ៉ាហេទ មិនសប្បាយចិត្តនោះទេ ខណៈដែលអតីតប្តីរបស់នាង លោកទូច ដាណារ៉ា ហៅពេជ្រ ដែលពេលនេះ ជាស្នងការរងខេត្តរតនគិរី នោះ ក៏មិនចង់ឱ្យវត្តី ថតឈុតរោលរាលបែបនេះដែរ ស្របពេលដែលមានដំណឹងថា លោកពេជ្រ ក៏មិនពេញចិត្តអតីតភរិយារបស់ខ្លួនទាក់ទងជាមួយខ្សែការពារក្លឹបបឹងកេត វ៉ាហេទ នោះដែរ។

ពិធីការិនីបាយ័ន រូបនេះ និយាយលាយឡំសំណើចថា “គាត់ (លោកពេជ្រ) មិនដែលសួរនាំខ្ញុំរឿងស្និទ្ធជាមួយវ៉ាហេទ ហ្នឹងទេ គឺអត់មានសោះតែម្តង។ ខ្ញុំនិងវ៉ាហេទ គឺជាពួកម៉ាកគ្នាតើ! ប្តីខ្ញុំមុននិងពេលនេះ គឺពួកយើងបានរាប់អានគ្នាធម្មតាទេ ហើយគាត់មកយកខ្ញុំនិងកូន ញ៉ាំអីជុំគ្នាអ៊ីចឹងទៅ។ យើងរាប់អានគ្នាធម្មតា  មិនមែនជាគូបដិបក្ខនោះទេ”៕

RELATED ARTICLES