សិច ប្រៀបដូចជាការផ្សងព្រេងមួយ ទម្រាំរកឃើញរសនិយមរបស់ខ្លួនឯង ក៏អាចត្រូវប្រមូលបទពិសោធន៍បន្តិចម្តងៗ។ អ្នកខ្លះគិតតែពីខ្លាច មិនហ៊ានបើកចិត្តទូលាយជាមួយតិចនិកថ្មីៗ ក៏អាចធ្វើឱ្យសិចរាល់ថ្ងៃប្រែក្លាយជារឿងគួរឱ្យធុញទ្រាន់។ ចាប់ផ្តើមប្តូរគំនិតជាថ្មី ដោយសាកល្បងស្វែងយល់ពិភពលោកបែបថ្មី ដែលបង្កើនភាពរោលរាលដល់សិចបាន…
-ឧបករណ៍សិចបង្កើតភាពប្លែក ៖ ឧបករណ៍សិច គឺជារបស់លេងដែលប្រើសម្រាប់ការរួមភេទ។ ស្ត្រីជាច្រើនអាចនៅអៀនខ្មាសដែលត្រូវប្រើឧបករណ៍សិចជាជំនួយក្នុងការរួមភេទ។ ប៉ុន្តែរបស់បែបនេះ ប្រសិនចង់មានសិចដែលរំភើបរីករាយនោះ គួរក្លាហានជ្រើសឧបករណ៍សិចតាមទម្រង់ដែលខ្លួនចូលចិត្ត គិតថាជារឿងធម្មតារបស់គូស្នេហ៍ទូទៅ ថែមទាំងធ្វើឱ្យទាំងខ្លួនឯង និងគូស្នេហ៍មានភាពស្រៀវស្រើបជាមួយសិចកាន់តែខ្លាំងឡើងផងដែរ។
-ពិនិត្យរាងកាយឱ្យសព្វ ៖ ការពិនិត្យរាងកាយគ្នាជួយឱ្យរកឃើញនូវចំណុចដែលឆាប់ប្រតិកម្មនឹងអារម្មណ៍សិចរបស់គូស្នេហ៍ ថែមទាំងបានស្វែងយល់ចំណុចដែលធ្វើឱ្យស្កប់ស្កល់ចិត្តទៀតផង។ ជាការបបោសអង្អែលមួយបែបទៀត ដែលមិនបាច់ប្រើការប្រញាប់ ត្រូវពិនិត្យរាងកាយម្តងមួយៗ រហូតអារម្មណ៍ទាំងគូពុះកញ្ជ្រោល និងឈានដល់ពេលដែលស័ក្តិសមបំផុត។
-សីតុណ្ហភាព ៖ ជារឿងមួយដែលអាចបង្កើនភាពរំភើបដល់សិចបាន ដូចជា ការនាំយកទឹកកកមក បបោសអង្អែលតាមរាងកាយរបស់គូស្នេហ៍ ក៏នឹងធ្វើឱ្យមានអារម្មណ៍ប្លែកថ្មីផងដែរ ឬប្រសិនអ្នកណាមិនចូលចិត្តភាពត្រជាក់ សាកល្បងប្តូរជាការប្រើទឹកក្តៅឧណ្ហៗជំនួសវិញ ដោយការបៀមទឹកឧណ្ហៗក្នុងមាត់មួយស្របក់ រួចថើបគ្នាក៏ជួយបង្កើតអារម្មណ៍រំភើបញាប់ញ័របានមិនតិចឡើយ។
-សម្តែងរឿងដាស់អារម្មណ៍ ៖ កុំទាន់គិតថា ការសម្តែងរឿងជារឿងរោគចិត្ត ការពិតជាការប្រើក្តីស្រមើស្រមៃក្នុងការដាស់អារម្មណ៍ដែលបានផលល្អ។ សាកល្បងគិតតួអង្គបែបរំភើប រួចស្រមើស្រមៃឱ្យខ្លួនឯងជាតួអង្គនោះ អ្វីដែលសំខាន់គឺត្រូវជាតួអង្គដែលទាំងពីរមានចំណែករួម ក៏អាចជួយប្តូរភាពគួរឱ្យ ធុញទ្រាន់របស់សិចឱ្យត្រឡប់មកមានភាពស្រស់ស្រាយបាន។
-បើកចិត្តទូលាយរឿងទ្វារក្រោយ ៖ ស្ត្រីជាច្រើនអាចខ្លាចការរួមភេទតាមទ្វារក្រោយ ប៉ុន្តែប្រសិនសិក្សាឱ្យស៊ីជម្រៅ និងធ្វើបែបត្រឹមត្រូវក៏នឹងទទួលបានរសជាតិថ្មីមកបំពេញបន្ថែម។ វាជាការទទួលយកបទពិសោធន៍ថ្មីដែលមិនអាចបំភ្លេចបាន គ្រាន់តែបណ្តោយចិត្តធម្មតា និងប្រើជំនួយដូចជាសារធាតុរំអិល នោះគ្រប់យ៉ាងនឹងងាយស្រួលដោយមិនបាច់ខ្វាយខ្វល់អ្វីឡើយ។
-ប្តូរបរិយាកាស ៖ ប្រសិនកន្លងមក តែងរួមភេទតែក្នុងបន្ទប់គេងក៏អាចធ្វើឱ្យធុញទ្រាន់នឹងបរិយាកាសដដែលៗ រហូតក្លាយជាមិនចង់រួមភេទសោះក៏មាន។ សាកល្បងចេញទៅរកបរិយាកាសថ្មីៗដែលមានសុវត្ថិភាពតាមចំណូលចិត្តរបស់អ្នកទាំងពីរ។
-កុំភ្លេចឱរ៉ាល់សិច ៖ បដិសេធមិនបានទេថា ឱរ៉ាល់សិចជាអ្វីដែលជួយឱ្យសិចរលូនបាន ដោយមិន មានអ្វីមករាំងស្ទះ។ សម្រាប់អ្នកដែលចង់ឱ្យគូស្នេហ៍មានក្តីសុខខ្លាំង ក៏មិនគួរប្រើមាត់តែម៉្យាងឡើយ គួរប្រើដៃក្នុងការបបោសអង្អែលរួមជាមួយ ក៏អាចជួយឱ្យអារម្មណ៍ពុះកញ្ជ្រោលបានរហូតស្ទើរទប់មិនជាប់៕