Tuesday, November 19, 2024
Homeតារាខ្មែរធារ៉ានី សង្ឃឹមបទ “អូនដឹង” កែប្រែមុខមាត់ថ្មី

ធារ៉ានី សង្ឃឹមបទ “អូនដឹង” កែប្រែមុខមាត់ថ្មី

តារាចម្រៀងមកពីខេត្តស្វាយរៀង របស់ផលិតកម្ម U ធារ៉ានី ដែលចាកចេញពីផលិតកម្មនេះ ទៅផ្ញើខ្លួនផលិតកម្ម TN នោះ ទីបំផុតបានវិលរកទ្រនំចាស់ (ទៅហើយមកវិញ) បើទោះជាបទចម្រៀងរបស់នាងនៅ TN មានចំណងជើងថា “អូនដឹង” កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយមានអ្នកគាំទ្រជិត៤លាននាក់ ដោយគ្រាន់តែចេញជា Audio ក៏ដោយ តែធារ៉ា នៅតែសម្រេចចិត្តទៅផ្ញើខ្លួននៅទ្រនំដើមវិញ ទាល់តែបាន។

ក្នុងជំនួបតាមទូរស័ព្ទ ធារ៉ានី បានឱ្យដឹងថា “នាងបានចូលប្រឡូកក្នុងអាជីពចម្រៀង រយៈពេល៧ឆ្នាំមកហើយ ដោយដំបូងច្រៀងនៅផលិតកម្មក្លឹបយ៉ាហ៊ាន និងក្រោយមក ចូលទៅផលិតកម្ម U និងផលិតកម្ម TN។ ចំពោះការច្រៀងនៅផលិតកម្ម U នាងធ្លាប់ត្រូវបានគេទទួលស្គាល់តាមរយៈបទ “ស្វាយរៀងបណ្តូលចិត្ត”, “លើលោកនេះ អ្នកណាចង់ឃ្លាតពីប្តី” និងបទ “សង្សារខ្ញុំចរិតបាន” ជាដើម។ ប៉ុន្តែពេលដែលនាងចូលច្រៀងនៅផលិតកម្ម TN ល្បីបទ  “អូនដឹង” ដែលបទនេះគ្រាន់តែចេញជា Audio សោះ គឺមានអ្នកចូលទស្សនាជិត៤លាននាក់ឯណោះ។ ប៉ុន្តែចំពោះមូលហេតុដែលនាងសម្រេចចិត្តចេញពី TN ចូលទៅ U វិញនោះ ព្រោះ TN ហាក់មិនមានគោលការណ៍ច្បាស់លាស់ក្នុងការធ្វើបទចម្រៀងឱ្យនាងច្រៀងហើយ ស្របពេលដែលផលិតកម្ម U នៅតែស្វាគមន៍ចំពោះនាងនោះ ទើបនាងសម្រេចចិត្តចូលទ្រនំចាស់វិញ។

ធារ៉ានី ក៏បានឱ្យដឹងថា “ដោយសារតែបទចម្រៀង “អូនដឹង” នោះ ទទួលបានការចាប់អារម្មណ៍ច្រើន ហេតុនេះហើយបានជានាងគ្រោងយកបទចម្រៀងនេះ ផលិតជា MV ដោយខ្លួនឯង ដោយនឹងជ្រើសយកតារាសម្តែងល្បីៗ ដូចជា អតីត Miss Grand Cambodia, កញ្ញា ខ្លឹម ស្រីគា និងលោកចាន់ស៊ី ស៊ីណាវ៉ាត់ត្រា រួមទាំងតារាមួយចំនួនទៀតផងដែរ ដែល MV នោះចំណាយថវិកាជិត១ពាន់ដុល្លារឯណោះ។

ធារ៉ានី ដែលបានបែកបាក់សង្សារចាស់ ហើយថា ពេលនេះមិនទាន់មានម្ចាស់បេះដូងថ្មីនោះ មានជំនឿយ៉ាងមុតមាំថា “បទ “អូនដឹង” នោះ ពេលដែលនាងផលិតចេញជា MV ហើយអាចនឹងកែប្រែមុខមាត់ថ្មី នាងបានតាមរយៈគេស្គាល់ថា នាងគឺជាម្ចាស់បទល្បីមួយនេះ៕

RELATED ARTICLES