ខឹង​មិន​ព្រម​ដេក​ជា​មួយ​ប្រុស​ មេ​ការ​ស្រី វ៉ៃ​ជាន់​ក​

dvdffdsd
ស្រ្ដីជាមេការ PM ឃាត់ខ្លួន និងនារីរងគ្រោះ ដាក់ពាក្យប្ដឹង

ខេត្តប៉ៃលិន៖ ស្ត្រីជាមេការហាងផឹកស៊ីមួយកន្លែងក្នុងខេត្តបាត់ដំបង បានល្បួងនារីវ័យ ក្មេងជាអ្នកបម្រើការក្នុងហាងម្នាក់ មកផឹកស៊ី នៅសណ្ឋាគារមួយកន្លែង ឯខេត្តប៉ៃលិន និងបាន បង្អកស្រានាងរហូតដល់ស្រវឹងជោក រួចបង្ខំឱ្យ នាងដេកជាមួយភ្ញៀវថៃម្នាក់ តែនារីរងគ្រោះ មិនព្រម ក៏ត្រូវស្ត្រីជាមេការរូបនោះ ចាប់វាយ ដំជាន់ក បណ្តាលឱ្យបែកមាត់ ជាំពេញដៃជើង និងខ្លួនប្រាណ។

ករណីបញ្ច្រកស្រានារីម្នាក់ឱ្យស្រវឹង រួច បង្ខំឱ្យរួមភេទជាមួយប្រុសនោះ បានកើតមាន ឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលង- អធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៦ នៅចំណុចបន្ទប់សណ្ឋាគារ យីហោ “មកុដពេជ្រ” មានទីតាំងស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

ddsfsd
នារីរងគ្រោះ រៀបរាប់ប្រាប់សមត្ថកិច្ច

នារីរងគ្រោះដែលត្រូវស្ត្រីជាមេការចិត្ត កំណាចវាយវាយដំជាំពេញខ្លួនបង្ខឱ្យដេកជាមួយ ភ្ញៀវប្រុសនោះ មានឈ្មោះម៉ុន ស្រីនាង អាយុ ២៤ឆ្នាំ ជានារីបម្រើការនៅក្នុងហាងផឹកស៊ីមួយ កន្លែង យីហោ “រាត្រីបាត់ដំបង” មានទីតាំងស្ថិត ក្នុងភូមិអូរដំបងពីរ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ចំណែកស្ត្រីដៃដល់ មានឈ្មោះ ហម ស្រីមុំ អាយុ៣៦ឆ្នាំ មុខរបរជាមេការហាង ផឹកស៊ី យីហោ “រាត្រីបាត់ដំបង” និងមានលំនៅ ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមប្រភពពីនារីរងគ្រោះ បានរៀបរាប់ ប្រាប់ថា នៅមុនពេលកើតហេតុ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ជនសង្ស័យជាមេការហាង របស់នាង បានបបួលនាងជិះរថយន្តជាមួយគ្នា ធ្វើដំណើរចេញពីខេត្តបាត់ដំបង ទៅលេងខេត្ត ប៉ៃលិន ហើយក៏នាំនាងចូលទៅក្នុងសណ្ឋាគារ និងកាស៊ីណូ មកុដពេជ្រ ទីតាំងកើតហេតុខាងលើ និងបាននាំគ្នាជួបជុំមិត្តភក្តិប្រុសស្រី៤-៥នាក់ នៅក្នុងសណ្ឋាគារនោះ។ លុះពេលផឹកស៊ីស្រវឹង ជោកគ្រប់គ្នា រហូតដល់វេលាម៉ោង១និង៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០១៦ ស្រាប់តែជនសង្ស័យជាមេការ នេះ បានបង្ខំឱ្យនាងទៅដេកជាមួយភ្ញៀវជន- ជាតិថៃម្នាក់ តែនាងមិនព្រម ទើបធ្វើឱ្យកើត មានការឈ្លោះប្រកែកគ្នាទៅវិញទៅមក។

នារីរងគ្រោះបន្តថា ដោយសារតែខឹងនឹង នាងប្រកែកដាច់ខាតមិនព្រមដេកជាមួយភ្ញៀវ ថៃម្នាក់នោះ ទើបធ្វើឱ្យស្ត្រីជាមេការនោះ បាន ស្ទុះមកវាយនាងជាច្រើនដៃ និងចាប់បោចសក់ ជាន់ក នាងស្ទើរដាច់ខ្យល់ស្លាប់ទៀតផង។ ពេល នោះដោយយល់ឃើញថាមិនអាចស៊ូទ្រាំឱ្យគេ វាយដំទៀតបាន នាងក៏ប្រើល្បិចថា នាងយល់ ព្រមទៅដេកជាមួយជនជាតិថៃនោះហើយ ទើបស្ត្រីជាមេការបានបន្ធូរដៃ ហើយនាងឃើញ ឱកាសល្អ ក៏ស្ទុះរត់ចេញពីបន្ទប់នោះ ហើយក៏ ស្រែកឆោឡោហៅគេឱ្យជួយតែម្តង។ លុះមក ដល់ព្រឹកថ្ងៃទី២៦ ខែសីហា នាងក៏សម្រេចចិត្ត ដាក់ពាក្យបណ្តឹងនៅទីស្នាក់ការកងរាជអាវុធហត្ថ ដើម្បីឱ្យជួយអន្តរាគមន៍ តែត្រូវកម្លាំងអាវុធហត្ថ ណែនាំឱ្យនាងទៅដាក់ពាក្យបណ្តឹងនៅបញ្ជា- ការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន វិញ។

dfdfddsd

ពាក់ព័ន្ធនឹងករណីខាងលើនេះ លោកឧកញ៉ាជា គា ម្ចាស់សណ្ឋាគារមកុដពេជ្រ បាន ឱ្យដឹងថា ស្ត្រីទាំង២នាក់ខាងលើនេះ គឺជាភ្ញៀវ ដែលមកពីខេត្តបាត់ដំបង និងបានចូលទៅលេង និងស្នាក់នៅក្នុងសណ្ឋាគាររបស់លោក ពោល គឺមិនមែនជាបុគ្គលិកក្នុងសណ្ឋាគារ ឬកាស៊ីណូ របស់លោកនោះឡើយ។ លោកបន្តថា ស្ត្រី- ដៃដល់បានទាក់ទងជាមួយអ្នកផ្សេងទៀត ដើម្បី ដឹកញីបន្ស៊ីឈ្មោលឱ្យនារីរងគ្រោះទៅដេកជា- មួយភ្ញៀវ លុះនារីរងគ្រោះមិនព្រម ក៏វាយ នាង បណ្តាលឱ្យរបួសតែម្តង។ ចំណែកនៅក្នុង កាស៊ីណូរបស់លោកវិញ បានដាក់វិន័យតឹងរ៉ឹង ណាស់ មិនឱ្យបុគ្គលិកណាវាយតប់គ្នានៅក្នុង នេះឡើយ។

ចំណែកលោកវរសេនីយ៍ត្រី នង វណ្ណនី ប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ នៃបញ្ជាការ- ដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន បានឱ្យដឹងថា បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីនារីរងគ្រោះ រួចហើយ លោកក៏បានហៅស្ត្រីដៃ ដល់ មកសាកសួររួចរាល់អស់ដែរ។ លោកបន្តថា ករណីនេះ នារីរងគ្រោះបានដាក់ពាក្យបណ្តឹងតែបញ្ហាអំពើ ហិង្សាដោយចេតនាទៅលើនាងតែប៉ុណ្ណោះ មិនបាននិយាយអ្វីលើសពីនេះឡើយ ព្រោះនាង យោគយល់ថា ពួកនាងធ្លាប់រាប់អានគ្នាពីមុន មក ហេតុនេះខាងសមត្ថកិច្ចនឹងចាត់ការតាម នីតិវិធី ៕

រតនៈ