អ្នកមេម៉ាយរូបស្រស់ ឌុច សុភា កំពុងសម្ងំថតរឿង “ខ្ញុំមានញាណលើស” ដែលមានតួឯក សុខ ស្រីនាង ប៉ះគ្នាជាមួយឆន សុវណ្ណរាជ និងណុប បាយ៉ារិទ្ធ។ នេះជាភាពយន្តទី2 របស់សុភា នៅហង្សមាស ក្រោយពេលនាងវិលចូលសិល្បៈជាថ្មីនេះ ហើយតារាកូន1រូបនេះ សម្តែងជាតួម្តាយគេ បន្ទាប់ពីនាងបានថតចប់រឿង “ផ្កាថ្ម” ដែលទទួលបានការទាក់ទាញច្រើន និងកំពុងដាក់បញ្ចាំងនោះ។
តាមព័ត៌មានបានឱ្យដឹងថា ឌុច សុភា ត្រូវបានលោកថៅកែក្រុមហ៊ុនហង្សមាស ពេញចិត្តសមត្ថភាពរបស់នាង ដែលសម្តែងយ៉ាងមានទេពកោសល្យនោះ ទើបរឿងភាគក្រោយៗ ក៏មានសុភា លេងជាបន្តបន្ទាប់ឱ្យផលិតកម្មមួយនេះដែរ។
ប៉ុន្តែទោះជាផលិតកម្មរស្មីហង្សមាស ពេញចិត្តឌុច សុភា យ៉ាងណាក៏មិនបានផ្តល់តំណែងជាតួឯកឱ្យអ្នកមេម៉ាយរូបនេះដែរ គឺដោយសារតែនាងមានវ័យជ្រេបន្តិចទៅហើយ ហេតុនេះគឺនាងស័ក្តិសមតែក្នុងតំណែងជាតួអ្នកម្តាយគេប៉ុណ្ណោះ។
ឌុច សុភា បានរៀបការប្តី កាលពីឆ្នាំ2009 ជាមួយមន្ត្រីប៉ូលិសច្រកព្រំដែនបាវិត លោកពៅ សីហា តែបានលែងលះគ្នាយ៉ាងទាន់ហន់ ក្រោយពួកគេរួមរស់បានជាង2ឆ្នាំ។ ឌុច សុភា បានស្ពាយបង្វេចចេញវីឡាស្កឹមស្កៃ នៅម្តុំផ្សារដីហុយ ដោយបីតែកូនប្រុសម្នាក់ ឈ្មោះខេនខេន មកជាមួយប៉ុណ្ណោះ ហើយគ្រាន់តែលែងប្តីមិនបានប៉ុន្មានម៉ោងផង អ្នកមេម៉ាយរូបស្រស់នេះ ត្រូវបានលោកផ្កាយ2ម្នាក់ ឆក់យកបេះដូងទៅស្អំរបួសជាមួយកាដូវីឡាយ៉ាងប្រណីត តម្លៃជាង20ម៉ឺនដុល្លារ នៅភូមិបៃតងភ្នំពេញថ្មី និងរថយន្ត Range Rover តម្លៃជាង10ម៉ឺនដុល្លារ ធ្វើឱ្យអតីតប្តីនាងស្រឡាំងកាំង។ ប៉ុន្តែភ្លាមៗនោះ សុភា បានរងភាពអាម៉ាស់ ព្រោះត្រូវភរិយាដើមលោកផ្កាយ2នោះ ចេញមុខបកអាក្រាតថា នាងបោកប្តីគាត់បានលុយមិនក្រោម1លានដុល្លារឡើយ តែនាងបដិសេធ។
តារាកូន១ ឌុច សុភា ត្រូវបានលោកធំផ្កាយ2នោះ ឃុំក្នុងទ្រុងស្នេហ៍ជាង5ឆ្នាំ ទើបតែនៅឆ្នាំ2018 នេះទេ នាងបានវិលចូលសិល្បៈវិញ តាមរយៈការចាប់អាជីពចាស់ថតកុនឱ្យហង្សមាស ទើបធ្វើឱ្យមានមិត្តភ្តិរបស់នាងជាច្រើននាក់ បានសម្តែងការអបអរសាទរសោភា ដោយអះអាងថា ពេលនេះ សុភា “រួចពីទ្រុងស្នេហ៍” លោកផ្កាយ2នោះ ហើយមានសិទ្ធិសេរីភាពដូចដើមវិញហើយ៕