Tuesday, November 19, 2024
Homeតារាខ្មែរសុខ ពិសី ទៅសួរសុខទុក្ខកូនសិរីមន្ត អ្នកគាំទ្រចំអន់ថា ពេលណាបានយកកូនខ្លួនឯង

សុខ ពិសី ទៅសួរសុខទុក្ខកូនសិរីមន្ត អ្នកគាំទ្រចំអន់ថា ពេលណាបានយកកូនខ្លួនឯង

សុខ ពិសី បានទៅសួរសុខទុក្ខភរិយាតារាចម្រៀងខេមរៈ សិរីមន្ត ដែលសម្រាលកូនស្រីដោយវះកាត់នៅមន្ទីរពេទ្យរ៉ូយ៉ាល់ រតនៈភ្នំពេញ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា។

តារាចម្រៀងសាន់ដេ  ដែលធ្លាប់ចាប់ដៃគូឆ្លងឆ្លើយជាមួយខេមរៈ សិរីមន្ត ទាំងច្រៀង  និងសម្តែង អំឡុងពេលដែលពួកគេរួមទ្រនំជាមួយគ្នានោះ បានបីប្រលែងលេងកូនស្រីទី៣ របស់ខេមរៈ សិរីមន្ត ឈ្មោះខេមរៈ មន្តរាជនី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ហើយនាងថែមទាំងសរសើរកូនស្រីតារាចម្រៀងហង្សមាស នោះថា ពិតជាស្អាតគួរឱ្យស្រលាញ់ថែមទៀតផង។

សុខ ពិសី ដៃបីឱបកូនង៉ែតខេមរៈ សិរីមន្ត ដែលទើបសម្រាលបាន២ថ្ងៃនោះថា “សែនក្នាញ់ អូនមន្តរាជនី”។ អ្នកគាំទ្រតារាចម្រៀងសាច់សខ្ចី ដូចបណ្តូលចេករបស់ផលិតកម្មសាន់ដេនេះ បាននិយាយចំអន់ទៅពិសី ថា  គិតតែពីដេរពកូនគេ ចុះពេលណាទើបយកកូនខ្លួនឯង គ្រាន់បានបីប្រលែងលេង តែពិសី ថា មិនទាន់បានដូចគេនោះទេ។

គួរបញ្ជាក់ថា សុខ ពិសី ធ្លាប់លេចឮថា នាងសម្រាលកូនប្រុសម្នាក់ អំឡុងពេលនាងបាត់ខ្លួនពីសិល្បៈជាច្រើនឆ្នាំ  កាលពីឆ្នាំមុនតែពិសី បានច្រានចោល ដោយអះអាងថា នោះគ្រាន់តែជាពាក្យចចាមអារ៉ាម។ ថ្វីត្បិតតែពេលនេះ សុខ ពិសី បានបែកផលិតកម្មពីខេមរៈ សិរីមន្ត មែន តែតារាទាំង២ នៅតែមានការរាប់អានគ្នាដូចមុនអ៊ីចឹង ជាក់ស្តែងដូចជា ពេលនេះ នាងបានទៅសួរសុខទុក្ខប្រពន្ធសិរីមន្ត អ្នកនាងផល្លី ហើយសរសើរថា សិរីមន្ត បានកូនស្រីគួរឱ្យស្រលាញ់ទៀតផង។

គិតត្រឹមឆ្នាំ២០១៨ នេះ ខេមរៈ សិរីមន្ត មានកូន៣នាក់ទៅហើយ គឺកូនប្រុសច្បងឈ្មោះ ខេមរៈ មន្តស្នេហ៍ អាយុជាង៥ឆ្នាំ, កូនស្រី ទី២-ឈ្មោះខេមរៈ ស្ត្រី អាយុជាង២ឆ្នាំ និងកូនស្រី ទី៣-ឈ្មោះខេមរៈ មន្តរាជនី អាយុទើប៤ថ្ងៃ៕

RELATED ARTICLES