ភូមិយុវវ័យ(១៨+)
ប្រសិនជា ស្ត្រីម្នាក់ដែលអ្នក កោតសរសើរហាក់ បីដូចជាមិន ចាប់អារម្មណ៍ ចំពោះអ្នក វា គឺជាធម្មជាតិ របស់មនុស្ស នៅក្នុង ការចង់ព្យាយាមយក ឈ្នះបេះដូង របស់នាង។ ខាងក្រោមនេះ គឺជាវិធីយក ឈ្នះបេះដូងរបស់ មនុស្សស្រី៖
(រូបតំណាង)
១/ដាក់ទឹកមុខ ដ៏ល្អបំផុតរបស់ អ្នកបែរទៅមុខ សំដៅរកនាង។ ប្រើ អាកប្បកិរិយា របស់អ្នកដោយ ប្រុងប្រយ័ត្នកុំ បញ្ចេញចរិក ច្រឡោងខាមឲ្យសោះ។ នារីៗ ចាប់អារម្មណ៍ សុភាពបុរស ដែលស្លៀក ពាក់ស្អាត បាតសមរម្យ ។ ម្យ៉ាងទៀត នារីៗទាំង នោះក៏មើល ឃើញពីគុណតម្លៃ នៃភាពធ្វេស ប្រហែសឬ មិនចេះគិត គូរក៏ដូចជា ចរិកឭកពារ របស់មនុស្ស ប្រុសផងដែរ។
២/ ប្រើប្រាស់ អាកប្បកិរិយា បែបកំប្លែងស្ងួត និងការធ្វើនាង ចាប់ចិត្តដិត អារម្មណ៍ចំពោះអ្នក។សុភាពនារីទាំងឡាយចាប់អារម្មណ៍មនុស្ស ប្រុសដែលជា អ្នកឆ្លាតវៃ និងកំប្លែង។ ម្យ៉ាងទៀតនារីទាំង នោះក៏ស្ងើចសរសើរ បុរសៗដែលមិនខ្លាច ឬអៀនក្នុង ការជជែកជា មួយមនុស្ស ស្រីទៀតផង។ដូច្នេះអ្នកត្រូវ ប្រើក្រសែភ្នែក បាញ់ តម្រង់និង បើកស្នាម ញញឹមដាក់ នាងប្រកបដោយ ការជឿជាក់លើខ្លួនឯង។
៣/ ចូរអត់ធ្មត់ និងវិនិយោគលើ ពេលវេលាដែល ចាំបាច់ក្នុងការ កសាងនូវកម្រិត នៃការជឿជាក់ ដ៏ជ្រាលជ្រៅ ក្នុងទំនាក់ទំនងមួយនេះ។ស្ត្រីភាគ ច្រើនវាយតម្លៃ មនុស្ស ប្រុសលើភាព ស្មោះត្រង់និងអារម្មណ៍ ផាសុកភាព ក៏ដូចជាសន្តាន ចិត្តល្អនិងភាព ចេះអធ្យាស្រ័យជា ដើម។
៤/ រកឲ្យឃើញ ថានាងចូលចិត្ត និងមិនចូលចិត្តអ្វី។ប្រែក្លាយ ជាស្និទ្ធស្នាល ជាមួយនិង រឿងទាំងនោះដែល ផ្តល់នូវភាព រីករាយជូននាង។
៥/ចូរប្រុង ប្រយ័ត្ន។នារីៗចង់ឲ្យបុរសៗ ស្តាប់នាង។ចូរចងចាំពី ថ្ងៃសំខាន់ៗ ដូចជាថ្ងៃ បុណ្យខួបកំណើត របស់នាងជាដើម។
៦/ ចូរគាំទ្រនូវគោលបំណងនិងមហិច្ឆតារបស់នាង។
៧/នៅពេលអ្នកធ្វើឬប្រព្រឹត្តខុសឆ្គងដល់នាងគួរសុំអធ្យាស្រ័យឬអភ័យទោសពីនាង។
៨/ ទុកឲ្យនាងដឹងថាអ្នកស្រលាញ់នាង។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា