Friday, April 26, 2024
Homeព័ត៌មានជាតិសំណុំ​រឿង​លោក​កឹម សុខា តុលា​ការ បើក​សវនា​ការ​ជំនុំ​ជម្រះ​ថ្ងៃ៩​កញ្ញា

សំណុំ​រឿង​លោក​កឹម សុខា តុលា​ការ បើក​សវនា​ការ​ជំនុំ​ជម្រះ​ថ្ងៃ៩​កញ្ញា

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បាន ចេញសេចក្តីជូនដំណឹងប្រកាសបើកសវនាការ លើសំណុំរឿងលោកកឹម សុខា ប្រធានស្តីទី- គណបក្សសង្រ្គោះជាតិ និងជាតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម ដែលជាប់ចោទពីបទ “បដិសេធក្នុងការចូលខ្លួន” នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ពីបានសម្រេចបញ្ចប់ការ ស៊ើបសួរ និងបញ្ជូនសំណុំរឿងទៅជំនុំជម្រះ។

ដីកាកោះហៅលោកកឹម សុខា ឱ្យចូល ខ្លួនទៅជម្រះ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ នោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រគល់ ជូនលោកកឹម សុខា តាមរយៈមេធាវីរបស់ លោកទាំង៥រូបរួចហើយ បុន្តែត្រង់ថា លោក កឹម សុខា នឹងចូលខ្លួនតាមដីកាកោះឬយ៉ាង ណានោះ នៅមិនទាន់ដឹងនៅឡើយ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ  លោកអ៊ុ រិន ប្រធានលេខាធិការដ្ឋានរដ្ឋបាល និងលោកលី សុផាណា ព្រះរាជអាជ្ញារង មិន អាចទាក់ទងសុំយោបល់បញ្ជាក់បន្ថែមបានទេ  កាលពីម្សិលមិញ។

ដោយឡែកមេធាវីទាំង៥រូបរបស់លោក កឹម សុខា បានអះអាងថា ចំណាត់ការរបស់ តុលាការ ពិតជាលឿនរហ័សណាស់ ដីកាដំណោះស្រាយមិនទាន់ទាំងចូលជាស្ថាពរផង ឥឡូវត្រូវ ដាក់សំណុំរឿងនេះទៅជម្រះទៀត ដែលបង្ហាញ ឱ្យឃើញថា រឿងនេះហាក់ដូចជាមានភាពមិន ប្រក្រតី។

លោកស្រីម៉េង សុភារី ជាមេធាវីម្នាក់ ក្នុងចំណោមនោះ មានប្រសាសន៍ថា សំណុំរឿង លោកកឹម សុខា តុលាការបានរំលោភនីតិវិធី ច្រើនដងមកហើយ ដូចជារំលោភលើអភ័យ- ឯកសិទ្ធិតំណាងរាស្ត្រ ហើយដំណាក់កាលចុង- ក្រោយនេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជ-  ធានីភ្នំពេញ ក៏បានរំលោភលើនីតិវិធីការស៊ើបសួរ កូនក្តី ព្រមទាំងការចេញដីកាដំណោះស្រាយ។

ការចេញដីកាកោះរបស់សាលាដំបូងរាជធានីភ្នំពេញ ក៏បានធ្វើឡើងស្របពេល ដែល មេធាវីទាំង៥រូប របស់លោកកឹម សុខា បាន ធ្វើពាក្យបណ្តឹងឧទ្ធរណ៍ចំពោះដីកាដំណោះស្រាយ ដោយបញ្ជាក់ថា ការចេញដំណោះស្រាយរបស់ ចៅក្រមស៊ើបសួរ ហើយបញ្ជូនសំណុំរឿងព្រហ្ម- ទណ្ឌនេះទៅជំនុំជម្រះ បានធ្វើឱ្យប៉ះពាលដល់ សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កូនក្តី។ ហេតុនេះ ក្រុមមេធាវីសុំប្តឹងឧទ្ធរណ៍នឹងដំណោះស្រាយ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ត្រង់ចំណុចទាំងមូលនៃសេចក្តីសម្រេច។

ក្រុមមេធាវីរបស់លោកកឹម សុខា កំពុង រង់ចាំការឆ្លើយតបចំពោះបណ្តឹងឧទ្ធរណ៍ ហើយ ក៏កំពុងរៀបចំធ្វើលិខិតអញ្ញត្តិកម្ម ឬសុំពន្យារ ពេលបើកសវនាការជំនុំជម្រះទៅសាលាដំបូង រាជធានីភ្នំពេញ ។

លោកមេធាវីសំ សុគង់ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងែទី២៧ ខែសីហា ឆ្នាំ២០១៦ ថា មិនមានការបារម្ភទេ ទាក់ទាំងនឹងការឃុំខ្លួន ឬមិនឃុំខ្លួនកូនក្តីរបស់លោក ប៉ុន្តែលោកបារម្ភ ខ្លាចតុលាការ នៅតែបន្តលើរឿងនេះ ព្រោះបើ កាលណាបន្តនឹងធ្វើឱ្យប៉ះពាល់គតិច្បាប់ ដែល តម្រូវឱ្យមុនសវនាការ មុនកាត់ក្តី ត្រូវមានភាព ច្បាស់លាស់អំពីនីតិវិធី កុំឱ្យមានការប្តឹងតវ៉ាពី ភាគីណាមួយ។

លោកសំ សុគង់ បានមានប្រសាសន៍ពី បញ្ហានេះថា “ដោយសារតែខាងក្រុមមេធាវី ទើបតែបានទទួលលិខិតអញ្ជើញពីលោកចៅក្រម កែវ មុនី ហើយគ្រោងនឹងបើកសវនាការនៅ ថ្ងៃទី០៩ ខែកញ្ញា។ អ៊ីចឹងទាក់ទងនឹងការត្រៀម នោះ ក្រុមមេធាវីបានប្រជុំគ្នា ហើយនឹងមាន បំណងថា នឹងសុំឱ្យមានការបង្អង់នូវនីតិវិធី របស់តុលាការហ្នឹង ដោយសារតែក្រុមមេធាវី បានដាក់ពាក្យប្តឹងទៅសភាស៊ើបសួរនៅសា- លាឧទ្ធណ៍ហ្នឹងពាក់ព័ន្ធនឹងដីកាដំណោះស្រាយ  ទី១ ហើយទី២ ក្រុមេធាវីហ្នឹង ក៏បានដាក់ពាក្យ- បណ្តឹងសាទុក្ខទាក់ទងទៅនឹងក្រុមមេធាវី បាន ដាក់បណ្តឹងលើកមុន ហ្នឹងទាក់ទងមោឃភាព នីតិវិធីកន្លងទៅ។ អ៊ីចឹងខាងក្រុមមេធាវីមាន បំណងថា ស្នើសុំឱ្យសាលាដំបូងហ្នឹងបង្អង់នីតិ- វិធីនៃការសវនាការ ដោយរង់ចាំសេចក្តីសម្រេច របស់សភាស៊ើបសួរនៅសាលាឧទ្ធរណ៍ ហើយ និងតុលាការកំពូលសិន ចាំមានកម្មវិធីលើក ក្រោយទៀត។ ខ្ញុំគិតថា បើតុលាការមិនបង្អង់ នីតិវិធីអំពីសាលក្រម ហៅថាអញ្ញត្តិកម្មនោះ ទេ តុលាការមិនផ្តល់ភាពយុត្តិធម៌ ក៏ដូចជាមិន ស្របទៅតាមនីតិវិធីច្បាប់ទេ ដោយសារនៅ ក្នុងបណ្តឹងផ្សេងៗទៅសភាស៊ើបសួរសាលា- ឧទ្ធរណ៍ ក៏ដូចជាតុលាកាកំពូលហ្នឹង វាជាសេចក្តី សម្រេចមួយដែលមានឥទ្ធិពលទៅនឹងការចោទ ប្រកាន់មកលើកូនក្តីរបស់ក្រុមមេធាវីហ្នឹង”។

លោកសំ សុគង់ មានប្រសាសន៍បន្តថា “នៅក្នុងនីតិវិធីព្រហ្មទណ្ឌ ទាក់ទងនឹងការជំនុំ-ជម្រះ នៅក្នុងច្បាប់ក៏គេមិនចាំបាច់ទាល់តែកូន ក្តីទៅចូលរួមដែរ ដោយសារតុលាការមានសិទ្ធិ ជំនុំជម្រះកំបាំងមុខ ឬអាចថាចំពោះមុខ ប៉ុន្តែ ដោយសារទាក់ទងនឹងសវនាការ គឺខ្ញុំផ្តោតសំខាន់ ទៅលើនីតិវិធី ដោយសារក្រុមមេធាវីបានដាក់ ពាក្យបណ្តឹងទាក់ទងទៅនឹងដីកាដំណោះស្រាយ ទៅសភាស៊ើបសួរនៅសាលាឧទ្ធរណ៍រួចហើយ។ អ៊ីចឹងសវនាការគួរតែបង្អង់ ឬពន្យារពេលសម ស្របណាមួយ រង់ចាំសេចក្តីសម្រេចរបស់ សាលាឧទ្ធរណ៍ ក៏ដូចជាសេចក្តីសម្រេចរបស់ តុលាការកំពូល។ ហើយបើសិនជាមិនមានសេចក្តី សម្រេចណាមួយ ពីតុលាការពីការស្នើសុំរបស់ មេធាវីទេ ក្រុមមេធាវីនឹងប្រជុំពិភាក្សា ហើយ ស្វែងរកសិក្សាពីច្បាប់ជាតិ និងអន្តរជាតិ ដើម្បី ធ្វើយ៉ាងណាចង់ឱ្យមានការអនុវត្តច្បាប់នៅក្នុង ប្រទេសនីតិរដ្ឋមួយ”។

គួរបញ្ជាក់ថា រយៈពេលបីខែមកហើយ ដែលកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្តាល គណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មិនបានចុះជួបពលរដ្ឋតាមមូលដ្ឋាន ដោយផ្ទាល់នោះទេ ពោលគឺបានត្រឹមតែ ជួបពលរដ្ឋនៅក្នុងទីស្នាក់ការបក្សប៉ុណ្ណោះក្រោយ ពីត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទ “បដិសេធក្នុងការចូលខ្លួន” ចាប់តាំងពីថ្ងៃទី២៦ ឧសភា ឆ្នាំ២០១៦ មក។ ពេលនេះ សំណុំរឿង របស់លោកកឹម សុខា ត្រូវបានសម្រេចបើក សវនាការជំនុំជម្រះ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០១៦ នេះហើយ។ ដូច្នេះហើយលោកកឹម សុខា ប្រឈមនឹងការផ្តន្ទាទោសក្រោមបទចោទប្រកាន់ នោះមិនខាន ព្រោះបើទោះបីក្រុមសមាជិកសភា បក្សប្រឆាំងថា ករណីលោកកឹម សុខា តុលាការ រំលោភរដ្ឋធម្មនុញ្ញ ព្រោះលោកកឹម សុខា មាន អភ័យឯកសិទ្ធិសភា តែតុលាការទុកករណីលោក កឹម សុខា ជាបទល្មើសជាក់ស្តែង៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES