Friday, March 29, 2024
Homeសន្ដិសុខសង្គមចប់​​​​បាក់​​​ឌុប​​ ​ចប់​​ស្នេហ៍​ ​ជិះ​​ម៉ូតូ​​ទៅ​លោត​ទឹក​ស្ពាន​ជ្រោយ​ចង្វារ​

ចប់​​​​បាក់​​​ឌុប​​ ​ចប់​​ស្នេហ៍​ ​ជិះ​​ម៉ូតូ​​ទៅ​លោត​ទឹក​ស្ពាន​ជ្រោយ​ចង្វារ​

ភ្នំពេញ៖ យុវជនវ័យក្មេងម្នាក់ ទើបនឹងប្រឡងបាក់ឌុបចប់សង្ស័យមានវិបត្តិស្នេហា បានជិះម៉ូតូចេញពីផ្ទះប្រាប់ម្តាយថាទៅញាំអាហារជាមួយមិត្តភក្រ្ត័ បែរជាជិះម៉ូតូទៅមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វារ សំណាងល្អលោតទើរនៅលើមាត់ច្រាំង បណ្តាលឲ្យរងរបួសជើងទាំងសងខាងដើរអត់រួច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៨ ខែសីហា នៅចំនុចលើស្ពានជ្រោយចង្វារចាស់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

យុវជនលោតទឹកសម្លាប់ខ្លួនមិនបានសម្រេចមានឈ្មោះ ផាត សុវណ្ណមុន្នី ហៅបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាសិស្សវិទ្យាល័យសន្ធរម៉ុក ថ្នាក់ទី១២ ទើបតែប្រលងជាប់បាក់ឌុប មានទីលំនៅផ្ទះលេខ44A ផ្លូវលេខ265 សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាគុបជ្រុងសេ៩០ ពណ៍ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ1BE-0337 មានម្តាយឈ្មោះ ផាន់ សុវណ្ណា អាយុ៥៤ឆ្នាំ មានមុខរបរធ្វើការក្នុងកំពង់ផែភ្នំពេញ ។

dsfdffddf
អ្នកដំណើរនាំគ្នាឈប់មើលយុវជនលោតពីលើស្ពាន

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងតែម្នាក់ឯងឡើងទៅលើស្ពានជ្រោយចង្វារក្នុងទឹសដៅពីលិចទៅកើត ខណៈពេលជិះឡើងជិតដល់ពាក់កណ្តាលស្ពានជ្រោយចង្វារ ជនរងគ្រោះបានចុះពីលើម៉ូតូឡើងទៅលើបង្កាន់ដៃស្ពានរួចលោតចុះទឹកទាំងពាក់មួកសុវត្ថិភាពធ្លាក់នៅលើដីទន់នៅមាត់ច្រាំងទន្លេ ព្រោះមិនទាន់ទឹកផង បណ្តាលឲ្យរបួសជើងទាំងសងខាងកំរើកអត់រួច និង ទល់ផ្អកនិយាយមិនចេញ  ។

បើតាមសំដីរបស់ម្តាយជនរងគ្រោះវិញបានឲ្យដឹងថា កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃកើតហេតុ កូនប្រុសគាត់បានសុំទៅក្រៅមានកម្មវិធីជាមួយមិត្តភក្រ្ត័ព្រោះទើបតែប្រឡងចប់ ។ លុះរហូតមកដល់ម៉ោង៧យប់កូនប្រុសគាត់បានទូរស័ព្ទមកប្រាប់គាត់ថាអត់ទាន់ត្រឡប់ទៅផ្ទះវិញទេ កំពុងញាំអាហារជាមួយមិត្តភក្រ្ត័ រហូតដល់វេលាម៉ោង១០យប់មានគេទូរស័ព្ទសួរគាត់ថា ត្រូវជាអ្វីនិងឈ្មោះ ផាត សុវណ្ណមុន្នី ព្រោះឥឡូវនេះ មុន្នីបានលោតសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ តែមិនបានធ្លាក់ចូលក្នុងទឹកទេ ព្រោះគាត់លោតចំកន្លែងគោក ។

dsfdfdsd
ម្ដាយជនរងគ្រោះ មកប៉ុស្សិ៍ប៉ូលិស បំពេញឯកសារយកម៉ូតូទៅវិញ

ប្រភពដដែលបានបន្តទៀតថា គ្រាន់តែលឺថាកូនប្រុសលោតសម្លាប់ រូបគាត់ជាម្តាយស្ទើរខ្យល់ចាប់ ហើយក៏ស្ទុះស្ទាធ្វើដំណើរមកកាន់ស្ពានជ្រោយចង្វារភ្លាមៗ ។ ស្រ្តីជាម្តាយបាន លើកឡើងទៀតថា គាត់នៅតែមិនអស់ចិត្ត មិនដឹងថាកូនប្រុសគាត់មានវិបត្តអ្វីទេបានជាដល់ថ្នាក់ហ៊ានលោតសម្លាប់ខ្លួនដូច្នេះ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសាម៉ុយមន្ទីរពេទ្យកាល់ម៉ែត ដឹកយកទៅសង្គ្រោះបន្ទាន់ ចំណែកម្តាយជនរងគ្រោះ ត្រូវបានសម្ថកិច្ចនាំមកប៉ុស្តិ៍ស្រះចក ដើម្បីធ្វើលិខិតស្នាមទទួលយកម៉ូតូត្រឡប់ទៅផ្ទះវិញ ៕

ប៊ុន ស៊ុន្ធី

RELATED ARTICLES