Tuesday, November 19, 2024
Homeតារាខ្មែរជីមមី ទម្លាយតម្លៃខ្លួនពិត ធ្វើពិធីការិនីតាមកម្មវិធីនានា

ជីមមី ទម្លាយតម្លៃខ្លួនពិត ធ្វើពិធីការិនីតាមកម្មវិធីនានា

ស្រីស្អាតម៉េង ឃុននី ហៅជីមមី ឬ Jimmy Meng ដែលជាពីធីការិនីសម្បូរទៅដោយវោហារស័ព្ទ ហើយត្រូវប៉ាន់ធ្វើពិធីការិនី (MC) តាមកម្មវិធីធំៗ ព្រោះតែនាងអាចនិយាយបានដល់ទៅ៤ភាសា គឺខ្មែរ, ថៃ, អង់គ្លេស និងចិន នោះ បានចេញមកអះអាងនូវតម្លៃខ្លួនពិតរបស់នាង ក្នុងការធ្វើជា MC ម្តងនោះ ដោយនាងអះអាងថា ចំពោះតម្លៃជាង៤០០ដុល្លារនោះ មិនមែនជាការពិតប្រាកដឡើយ ព្រោះថា តម្លៃខ្លួនគឺខុសគ្នា ពេលដែលអតិថិជនទាក់ទងមកផ្ទាល់ និងតាមរយៈ Agency។

ដោយមើលទៅខ្លាចប៉ះពាល់ក្រេឌីត នាំឱ្យតាមកម្មវិធីទូទៅឱ្យតម្លៃដូចគ្នានោះ ទើបជីមមី សុខចិត្តព្រមមកនិយាយពីតម្លៃខ្លួនពិតរបស់នាង ដែលប្រឡូកអាជីពពិធីការិនីជាង២ឆ្នាំមកនេះ។

តារាសាច់សខ្ចីខ្ពស់ស្រឡះ និងរួសរាយរាក់ទាក់ជីមមី ថ្លែងថា “ចំពោះតម្លៃខ្លួនការធ្វើពិធីការិនីម្តង ក្នុងរយៈពេល៣ម៉ោងចុះនោះ សម្រាប់អតិថិជនទាក់ទងមកខ្ញុំផ្ទាល់ គឺតម្លៃចាប់ពី៦៥០ទៅ១០០០ដុល្លារ គឺអាស្រ័យទៅលើម្ចាស់កម្មវិធីតម្រូវឱ្យយើងនិយាយភាសាណាខ្លះ។ ចំពោះតម្លៃដែលខាង Agency គេដាក់ឱ្យយើង គឺផ្សឹង ព្រោះថាគេយកកុំមីស្យុងអីខ្លះ ទៅតាមហ្នឹងទៅ។ បើចុះតាមខេត្ត ខ្ញុំយកថែមពីលើ៦៥០ដុល្លារហ្នឹង គឺថែម២០០ទៅ៣០០ដុល្លារថែមទៀត ហើយខ្ញុំមិនដែលធ្វើកម្មវិធីលើសពី៣ម៉ោងទេ គឺ៣ម៉ោងចុះក្រោម”។

ពិតជាមិនខុសដូចបណ្តាំក្រមង៉ុយ ថា “កុំចេះស្ទាក់ស្ទើរល្ងីល្ងើឥតបទ បើចេះប្រាកដប្រាក់រត់តាមហៅ” នោះឡើយ ព្រោះថា គ្រាន់តែជីមមី ធ្វើ MC មួយកម្មវិធីលើសពីតម្លៃបុគ្គលិកតាមក្រុមហ៊ុនមួយចំនួនធ្វើការ១ខែទៅទៀត ហេតុនេះហើយស្រីស្អាតរូបនេះអាចរកប្រាក់ចំណូលបានជាច្រើនពាន់ដុល្លារ ក្នុង១ខែៗ គឺដូចគ្នាទៅខៀវ សានសាណា និង VJ ណាណា ដែរ។

ទោះជាយ៉ាងណា នៅពេលសួររឿងស្នេហា ជីមមី អាយុ២២ឆ្នាំ ហាក់មិនចង់ធ្វើអត្ថាធិប្បាយឡើយ ដោយនាងអះអាងថា ពេលនេះផ្តោតលើអាជីពពិធីការិនីនៅ PNN ទាំង២ កម្មវិធីគឺ “Anchor Fun Zone” និង “ហុងស៊ុយបែបវិទ្យាសាស្ត្រ” រួមទាំងការធ្វើពិធីការិនីតាមកម្មវិធីផ្សេងៗច្រើនជាងគិតរឿងស្នេហា៕

RELATED ARTICLES