Thursday, April 25, 2024
Homeព័ត៌មានជាតិអនុ​ប្រធាន គ ជ ប និយាយ​ខុស​ប្រធាន​ថា​លោក​សម រង្សីុ មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

អនុ​ប្រធាន គ ជ ប និយាយ​ខុស​ប្រធាន​ថា​លោក​សម រង្សីុ មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

ភ្នំពេញ ៖ អនុប្រធានគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក គួយ ប៊ុនរឿន ដែលជាអតីតតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ និងជាអតីតមនុស្សជំនិត របស់លោកសម រង្ស៊ី បានលើកឡើងថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មាន សិទ្ធិចុះឈ្មោះបានឆ្នោតបាន បើទោះបីជាសព្វ ថ្ងៃនេះ លោកត្រូវបានតុលាការផ្តន្ទាទោសជា ទណ្ឌិតក្តី។ ការលើកឡើងរបស់លោកគួយ ប៊ុនរឿន នៅពេលនេះ គឺផ្ទុយខុសពីការបញ្ជាក់ របស់លោកស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ដែល និយាយមុននេះថា លោកសម រង្ស៊ី មានឈ្មោះ ជាទណ្ឌិតមិនមានសិទ្ធិចុះឈ្មោះ និងឈរឈ្មោះ បោះឆ្នោតទេ។

ថ្លែងនៅក្នុងសន្និសីទកាសែតនៅការិយា- ល័យគ.ជ.ប កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៦ ដែលមានតំណាងគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធចូលរួម អនុប្រធាន គ.ជ.ប លោកគួយ ប៊ុនរឿន បាន បញ្ជាក់ថា តាមគោលការណ៍ច្បាប់ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ អាចមាន សិទ្ធិចុះឈ្មោះបោះឆ្នោត ប៉ុន្តែពលរដ្ឋទូទៅមាន សិទ្ធិប្តឹងជំទាស់ការចុះឈ្មោះរបស់លោកសម រង្ស៊ី បាន បើសិនជាពិនិត្យឃើញថា លោកសម រង្ស៊ី មិនបានបំពេញលក្ខខណ្ឌច្បាប់ណាមួយ។

លោកគួយ ប៊ុនរឿន មានប្រសាសន៍ថា “ទី១ ឯកឧត្តមសម រង្ស៊ី មានសិទ្ធិចុះឈ្មោះ ដែរឬទេ? ជាគោលការណ៍ច្បាប់ ឯកឧត្តមសម រង្ស៊ី មានសិទ្ធិចុះឈ្មោះបោះឆ្នោត ប៉ុន្តែនៅពេល បិទបញ្ជីដំបូង អាចមានការប្តឹងជំទាស់ ព្រោះ បើយោងតាមច្បាប់ គាត់មានសិទ្ធិក្នុងការចុះ ប៉ុន្តែនៅពេលបិទបញ្ជីដំបូង ប្រហែលអាចជា មានគេប្តឹងជំទាស់ទៅលើករណីរបស់គាត់ ហ្នឹង សុំបញ្ជាក់ខ្លីអ៊ីចឹង”។

ការលើកឡើងរបស់លោកគួយ ប៊ុនរឿន នេះ ធ្វើឡើងផ្ទុយពីការបកស្រាយរបស់ប្រធាន គណកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក ដែលធ្លាប់បញ្ជាក់ថា លោកសម រង្ស៊ី មិនអាចចុះឈ្មោះបោះឆ្នោត និងមិនអាច ឈរឈ្មោះបោះឆ្នោតបានទេ ព្រោះតែប្រធាន បក្សប្រឆាំងរូបនេះ មានឈ្មោះជា “ទណ្ឌិត” ដែល ច្បាប់បោះឆ្នោតមិនអនុញ្ញាតឱ្យមានសិទ្ធិបោះ- ឆ្នោតឡើយ។

លោកស៊ិក ប៊ុនហុក មានប្រសាសន៍ថា “ចុះ ឈ្មោះម៉េចកើតបើចូលក្នុងលក្ខណៈវិនិច្ឆ័យដែល គេហាមហើយហ្នឹង។ អាហ្នឹងតែច្បាប់ហាម ម៉េច គឺគ.ជ.ប មិននិយាយពីរឿងនយោបាយ ទេ គឺគ.ជ.ប នេះធ្វើអីក៏ដោយ គឺដាច់ខាតតែ ម្តង គឺធ្វើតែបច្ចេកទេសសុទ្ធសាធ តាមច្បាប់ ដែលកំណត់រួចហើយ មិនមានពាក់ព័ន្ធនឹងរឿង នយោបាយ យកមកឡូកឡំក្នុងហ្នឹងទេ ហើយ ខ្ញុំតែងតែណែនាំច្បាស់លាស់ណាស់ ឱ្យមន្ត្រី របស់យើងប្រឹងប្រែងធ្វើឱ្យកើត។ បើយើងនាំ គ្នាមកចម្រុះគ្នា ប៉ុន្តែបើយើងធ្វើឱ្យុឯករាជ្យ និងអព្យាក្រឹតមិនកើត នាំឱ្យគេថា ខ្មែរអន់ សម្បើមម៉្លេះ។ យល់ហើយណា បើច្បាប់តម្រូវ ឱ្យយើងធ្វើនឹងខិតខំធ្វើឱ្យបានក្នុងនាមជាខ្មែរ ម្នាក់ ដែលធ្លាប់ខ្ពង់ខ្ពស់គួរសមនឹងគេដែរ”។

ទាក់ទងរឿងនេះដែរ មន្ត្រីផ្នែកអង្កេត និង តស៊ូមតិ នៃអង្គការខុមហ្វ្រែល (COMFREL) លោកស៊ិន ទិត្យសីហា បានមានប្រសាសន៍ថា តាមច្បាប់បោះឆ្នោត លោកសម រង្ស៊ី អាចមក ចុះឈ្មោះបាន ប្រសិនសាលក្រមរបស់តុលាការ មិនទាន់ដកសិទ្ធិបោះឆ្នោតរបស់លោកសម រង្ស៊ី។ ពោលគឺក្នុងរយៈពេលបីខែ នៃដំណើរការចុះ ឈ្មោះបោះឆ្នោត  បើសិនលោកសម រង្ស៊ី វិល ត្រឡប់មកស្រុកខ្មែរ ហើយតុលាការអត់ចេញ សាលក្រម ឬសាលដីកាឃុំខ្លួនលោកនោះ លោក នៅមានសិទ្ធិ តែបើសិនបើសាលក្រម ឬសាល ដីកាកាត់ទោសពីបទព្រហ្មទណ្ឌ ឬដកសិទ្ធិបោះ- ឆ្នោត លោកសម រង្ស៊ី មិនអាចចុះឈ្មោះបាន ទេ។

គួរបញ្ជាក់ថា លោកសម រង្ស៊ី ដែលសព្វ ថ្ងៃកំពុងនិរទេសខ្លួននៅក្រៅប្រទេស ត្រូវបាន តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួននិងបញ្ជាក់ ថា លោកជាទណ្ឌិតមានទោស ព្រមទាំងជាប់ បណ្តឹងជាច្រើនករណី ក្នុងនោះមានបណ្តឹងរបស់ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណ- បក្សប្រជាជនកម្ពុជា ដែលប្តឹងតាមរយៈមេធាវី ទាក់ទងនឹងឃាតកម្មលើលោកបណ្ឌិតកែម ឡី ផងដែរ។

កាលពីអំឡុងពេល បោះឆ្នោតជាតិ ឆ្នាំ ២០១៣ លោកសម រង្ស៊ី ក៏ជាប់ទោសជាទណ្ឌិត ហើយនិរទេសខ្លួននៅក្រៅប្រទេសដែរ ប៉ុន្តែ លោកបានលោកវិលចូលស្រុកវិញ ដោយមាន ព្រះរាជទានការលើកលែងទោសពីព្រះមហា- ក្សត្រ។ ប៉ុន្តែសម្រាប់លើកនេះ ក្នុងនាមជា ប្រមុខរាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសហើយថា សម្តេចនឹង មិនចុះហត្ថលេខា ទូលថ្វាយព្រះមហាក្សត្រ សុំលើកលែងទោសឱ្យលោកសម រង្ស៊ី ទៀតទេ។

ដោយឡែក ទាក់ទងដល់ការបោះឆ្នោត ក្រៅពីការចុះឈ្មោះបោះឆ្នោតមានរយៈពេល បីខែ គឺចាប់ពីដើមខែកញ្ញា ដល់ចុងខែវិច្ឆិកា ឆ្នាំ២០១៦ គ.ជ.ប ក៏កំណត់យកថ្ងៃទី០៣ ខែ មករា ដើម្បីបិទបញ្ជីឈ្មោះអ្នកបោះឆ្នោត។ ក្នុងពេលនោះដែរ គ.ជ.ប ទុករយៈពេល១០ថ្ងៃ បន្ថែមទៀត ដើម្បីឱ្យសាធារណជនប្តឹងជំទាស់ ទៅគ.ជ.ប ឱ្យលុបឈ្មោះជនណាម្នាក់។ ការ សម្រេចលុបឈ្មោះយ៉ាងណានោះ អាស្រ័យ ទៅលើភ័ស្តុតាងដែលគ.ជ.ប សិក្សាស្វែងរក។ ទន្ទឹមនឹងការរៀបចំកម្មវិធីរបស់គ.ជ.ប នេះដែរ សង្គមស៊ីវិលដែលធ្វើការងារទាក់ទងការបោះ- ឆ្នោត ក៏បង្ហាញសកម្មភាពការងារទាក់ទងនឹង ការចុះឈ្មោះបោះឆ្នោតដែរ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES