Tuesday, November 19, 2024
Homeតារាខ្មែរម៉ូលីកា ពីអ្នកលក់ជើងមាន់តាមOnline រហូតក្លាយជាម្ចាស់ហាង Cosmetic

ម៉ូលីកា ពីអ្នកលក់ជើងមាន់តាមOnline រហូតក្លាយជាម្ចាស់ហាង Cosmetic

ជារឿងគួរឱ្យសរសើរ ដែលអតីតតារាចម្រៀងផលិតកម្ម Rock កញ្ញាម៉ូលីកា ដែលផ្អាកអាជីពចម្រៀងមួយរយៈ ងាកមករកស៊ីផ្ទាល់ខ្លួន ពេលនេះការបោះទុនត្រឹមតែ300ដុល្លារ ក្នុងរយៈពេលត្រឹមតែ1ឆ្នាំគត់ ម៉ូលីកា មានប្រាក់រហូតដល់ទៅ10ម៉ឺនដុល្លារ។

ក្នុងជំនួបតាមទូរស័ព្ទ កាលពីរសៀលថ្ងៃ ទី04 ខែធ្នូ ស្រីស្អាតម៉ូលីកា បានអះអាងថា នាងមិនបោះបង់អាជីពចម្រៀងចោលទាំងស្រុងនោះឡើយ តែពេលនេះ សូមផ្តោតលើការរកស៊ីច្រើនជាងច្រៀង ព្រោះរយៈពេល1ឆ្នាំគត់នេះ នាងមានការរីកចម្រើនខ្លាំង រហូតសឹងតែមិនគួរឱ្យជឿឡើយ។

ម៉ូលីកា រៀបរាប់ថា “ខ្ញុំបានលក់ជើងមាន់ បាន2ទៅ3ខែហើយ សល់លុយត្រឹម300ដុល្លារ ខ្ញុំងាកមករកស៊ីលក់ផលិតផលនាំចូលពីក្រៅប្រទេស ពិសេស គឺពីថៃ។ ឥឡូវខ្ញុំមិនមានពេលលក់ជើងមាន់ទាំងស្រុងដូចមុនទៀតទេ គឺខ្ញុំឱ្យបងប្អូនលក់វិញ ហើយខ្ញុំ Live វីដេអូឱ្យគាត់ តែខ្ញុំមិនយកលុយពីការលក់នោះទេ ព្រោះទុកមុខរបរនេះឱ្យបងប្អូន។ ខ្ញុំរវល់ខ្លាំងណាស់ទៅលើការលក់ផលិតផលថែរក្សាសម្រស់ (Cosmetic) ព្រោះពេលខ្ញុំ Live មានគេកុម្មង់ទិញច្រើន មានពេលខ្លះ ក្នុង1ថ្ងៃ ខ្ញុំអាចលក់បាន4ទៅ5ពាន់ដុល្លារ ក៏មានដែរ អ៊ីចឹងបានជាខ្ញុំមិនសូវមានពេលឡើងឆាកដូចមុន”។

តាមរយៈការបោះទុនមួយប្រាវនេះ ម៉ូលីកា ដែលមានទុនត្រឹមតែ300ដុល្លារ ពីការលក់ជើងមាន់នោះ បានវិវឌ្ឈខ្លួនមកបើកហាង Cosmetic នៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្បែរវិមានឯករាជ្យ ឈ្មោះ “ម៉ូលីកា ខសម៉េសទិក” ដែលនឹងធ្វើការសម្ពោធនៅថ្ងៃទី27 ខែធ្នូ ឆ្នាំ2018 ខាងមុខនេះហើយ។

មានមនុស្សជាច្រើន បានសង្ស័យថា ស្រីស្អាតម៉ូលីកា មានប្រុសស្នេហ៍ឧបត្ថម្ភការបើកហាងថ្មី តម្លៃ10ម៉ឺនដុល្លារនោះ ព្រោះគេពិបាកជឿថា នាងគ្រាន់តែ Live វីដេអូលក់គ្រឿងសម្អាង 1ឆ្នាំ រកបាន10ម៉ឺនដុល្លារ។

ស្រីស្អាតសាច់សខ្ចី ម៉ូលីកា វាចាថា “រឿងហ្នឹងមានគេនិយាយច្រើនមែនថា ខ្ញុំហ្នឹងមានប្រុសចិញ្ចឹមអីហ្នឹង។ តែខ្ញុំមិនខ្វល់ទេ សំខាន់ខ្ញុំលក់គ្រឿង Cosmetic ហ្នឹងដាច់ខ្លាំងមែន ហើយសួរថា បើខ្ញុំលក់ដាច់1ថ្ងៃ 4ទៅ5ពាន់ដុល្លារ តើមានគេជឿទេ។ រាល់ថ្ងៃ ភ្ញៀវខ្ញុំមានជាច្រើនប្រទេស ដែលគាត់កុម្មង់ទិញ ព្រោះគាត់យកទៅប្រើ ឃើញថាល្អ ក៏ល្បីតៗគ្នា។ ខ្ញុំសូមប្រាប់ថា ខ្ញុំគ្មានប្រុសណាចិញ្ចឹមទេ ខ្ញុំមិនចូលចិត្តរស់ដោយសារគេទេ បើគេស្រលាញ់មែន គឺរៀបការជាមួយយើងហើយ។ ពេលនេះខ្ញុំមានរថយន្តជិះ និងត្រៀមសម្ពោធហាងហ្នឹង គឺលុយផ្ទាល់ខ្លួនទាំងអស់ មានអ្នកណាឧបត្ថម្ភ បើយើងមិនត្រូវការអ៊ីចឹងផង។ ចំពោះអាជីពចម្រៀងវិញ ខ្ញុំនឹងវិលមកវិញ តាមរយៈការធ្វើបទចម្រៀងដោយខ្លួនឯង ចេញនៅលើ Page ផ្ទាល់ខ្លួន ឬតាម Youtube ក្រោយពេលខ្ញុំបើកហាងហើយនេះ”៕

RELATED ARTICLES