Tuesday, November 19, 2024
Homeតារាខ្មែរពេជ្រ សោភា ណាត់ជួបសង្សារនៅសណ្ឋាគារលើអាកាស 

ពេជ្រ សោភា ណាត់ជួបសង្សារនៅសណ្ឋាគារលើអាកាស 

ពេជ្រ សោភា ដែលធ្លាប់លេចឮថា មានភាពរកាំរកូសខ្លាំងជាមួយសង្សារថ្មីប្រុសសង្ហា ឆឹម សក្កដា រហូតប្រឈមការប្រេះឆានោះ ស្រាប់តែកាលពីរាត្រីថ្ងៃទី០១ ខែធ្នូ អ្នកមេម៉ាយឡើងកូដរូបនេះ បានណាត់ជួបប្រុសស្នេហ៍នៅលើដំបូលសណ្ឋាគាសុខាភ្នំពេញ ជាន់ទី២០ ដោយពួកគេប្រលែងគ្នាយ៉ាងសប្បាយរីករាយ មិនខ្វល់ពីអ្នកកាសែតនៅច្រូងច្រាងទីនេះឡើយ។ ការបង្ហាញពីភាពផ្អែមល្ហែមស្នេហ៍របស់ពេជ្រ សោភា និងឆឹម សក្កដា នៅពេលនេះ គឺពួកគេចង់ប្រឆាំងដំណឹងថា អ្នកទាំង២គេចមិនផុតពីការចែកផ្លូវគ្នាឡើយ ព្រោះសក្កដា ស្មោះតែចំពោះមុខសោភា ប៉ុណ្ណោះ តែនៅក្រោយខ្នងវិញ ប្រុសក្មេងនេះបានលួចទៅធ្វើខួបកំណើតឱ្យស្រីក្មេងម្នាក់ រហូតធ្វើឱ្យសោភា ឆេះដុំទៀតផង។

ទោះជាយ៉ាងណា នៅពេលដែលអ្នកកាសែតសួររឿងម៉េចបានជាពេជ្រ សោភា និងឆឹម សក្កដា ណាត់គ្នាមកសាសងស្នេហ៍លើសណ្ឋាគារជាន់ទី២០នោះ អ្នកតំណាងឱ្យក្រុមហ៊ុន Oppo បានឱ្យដឹងថា នោះគឺជាកម្មវិធីសម្ពោធម៉ូដែល R17 Pro ហើយកម្មវិធីគេតម្រូវរៀបចំនៅសណ្ឋាគារសុខាជាន់ទី២០ (TOnle Sap Sky Bar) ហេតុនេះហើយបានជាពេជ្រ សោភា និងតារាតំណាងឱ្យ Oppo ២ដួងទៀត គឺលោក Step និងកញ្ញារ៉េត ស៊ូហ្សាណា ជួបជុំគ្នាលើអាកាសបែបនេះ។

ដោយឡែក ក្រៅពីតារាល្បីឈ្មោះទាំង៣ ក៏មានការចូលរួមពីតារាកិត្តិយស មានដូចជា កញ្ញាស៊ីន យូប៊ីន, ឆឹម សក្កដា, ហៃ ប៉ោហុង, សេង វិសាល, កែវ សុខផេង និងកញ្ញាសាឡាត់ ស្រីឡាង ជាដើម។

ពេជ្រ សោភា ដែលជាទូតសុច្ឆន្ទៈរបស់ទូរស័ព្ទ Oppo ក៏ដូចជា រ៉េត ស៊ូហ្សាណា និងលោក Step នោះ បាននិយាយនៅចំពោះមុខអ្នកកាសែតថា Oppo ត្រកូលនេះ ជាម៉ូដែលស្មាតហ្វូន ដែលលក់ដាច់ជាងគេលើពិភពលោក ព្រោះវាជាស្មាតហ្វូនឈានមុខគេទៅលើ Camera Phone។ ម៉ូដែល Oppo R17 Pro មានមុខងារលេចធ្លោជាងគេនោះ គឺការថតរូបច្បាស់ខ្លាំងនៅពេលយប់។

ទាំងពេជ្រ សោភា, រ៉េត ស៊ូហ្សាណា និង លោក Step ដែលពួកគេសុទ្ធតែជា Brand Ambassador របស់ក្រុមហ៊ុន Oppo នោះ បានអះអាងស្របគ្នាថា អ្នកទាំង៣មានមោទកភាពចំពោះការក្លាយទៅជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន Oppo មួយនេះ ហើយតារាដែលកំពុងទទួលបានការគាំទ្រច្រើនពីមហាជននេះ តែងតែលេចមុខតាមកម្មវិធីសម្ពោធ និងប្រគំតន្ត្រីរបស់ក្រុមហ៊ុន Oppo គ្រប់កម្មវិធីទៀតផង។

ពេជ្រ សោភា ថ្លែងថា នាងមិនប្តូរចិត្តទៅប្រើប្រាស់ទូរស័ព្ទផ្សេង ក្រៅពី Oppo ឡើយ ហើយនាងថែមទាំងចាត់ទុកក្រុមហ៊ុន Oppo ជាអ្នកធ្វើឱ្យនាងមានភាពកក់ក្តៅខ្លាំង បន្ទាប់ពីហង្សមាស។

ប៉ុន្តែ នៅពេលសួររឿងចំណងស្នេហាជាមួយប្រុសសង្ហាឆឹម សក្កដា នោះ សោភា ថា គ្មានអ្វីខុសប្លែកពីមុនឡើយ ហើយនាងក៏មិនដែលក្តៅចិត្តចំពោះសង្សារទៅធ្វើខួបកំណើតឱ្យស្រីក្មេងនោះដែរ ព្រោះថា ក្មេងស្រីនោះនៅក្មេងខ្លាំងណាស់ មិនអាចមានទំនាក់ទំនងស្នេហាជាមួយសង្សាររបស់នាងបានឡើយ។

តាមព័ត៌មានថា ពេជ្រ សោភា ទទួលបានតម្លៃខ្លួនជាច្រើនម៉ឺនដុល្លារ ពីការធ្វើទូតសុច្ឆន្ទៈរបស់ Oppo ហើយតារាហង្សមាស រូបនេះ អះអាងថា នៅពេលដែល Page របស់នាង មានអ្នក Like គ្រប់ចំនួន៣លាននាក់នោះ ថ្នាក់ដឹកនាំ Oppo នឹងធ្វើពិធីជប់លៀងធំឱ្យនាង ព្រមទាំងមានការចែករង្វាន់ទូរស័ព្ទ Oppo ចំពោះអ្នកគាំទ្ររបស់នាងរូបណាដែលសកម្មជាងគេផងដែរ។

មហាជនជាច្រើនបានលើកឡើងថា ពេលនេះ អ្នកមេម៉ាយពេជ្រ សោភា ត្រូវប៉ាន់កើបលុយ ទាំងច្រៀង និងស្ពតពាណិជ្ជកម្មតែម្តង ហើយគេរង់ចាំមើលថា ពេលណាទើបនាងហ៊ានដឹកដៃចូលប្រុសក្មេងឆឹម សក្កដា ចូលរោងការ ដើម្បីលុបចោលពាក្យចចាមអារ៉ាមថា ពួកគេសាងស្នេហ៍ “ក្លែងក្លាយ” នោះ៕

RELATED ARTICLES