Tuesday, November 19, 2024
Homeតារាខ្មែរសួស វីសា បង្ហាញម្ចាស់បេះដូងពិតហើយ ក្នុងពិធីគម្រប់ខួបស្នេហ៍៤ឆ្នាំ

សួស វីសា បង្ហាញម្ចាស់បេះដូងពិតហើយ ក្នុងពិធីគម្រប់ខួបស្នេហ៍៤ឆ្នាំ

ក្រោយពីកញ្ញាសួស វីសា បានបង្ហើបពី អាថ៌កំបាំងក្នុងបេះដូងរបស់នាងថា នៅពេលនេះ នាងបានសម្លឹងឃើញមនុស្សល្អម្នាក់ ឆ្លាក់ទុកក្នុងបេះដូងរបស់នាងហើយ ដែលបុរសម្នាក់នោះ គឺតែងតែនៅក្បែរនាងគ្រប់ពេល មិនដែលរត់ចោលនាងទេ ជាពិសេសគឺគេអាចទ្រាំនឹងចរិតនាង និងយល់ពីនាងជាងអ្នកណាទាំងអស់ ហើយនាងនឹងបង្ហាញម្ចាស់បេះដូង នៅពេលឆាប់ៗនេះ។ ស្រាប់តែក្នុងពិធីខួប៤ឆ្នាំនៃចំណងស្នេហ៍ កាលពីយប់មិញនោះ នាងបានបង្ហាញម្ចាស់បេះដូងហើយ គឺលោកប៊ុនថុល ប៊ុនថង ហៅថមមី ហើយបានបង្ហោះសារយ៉ាងផ្អែមល្ហែមទៀតតផង។

សួស វីសា បានបង្ហោះរូបម្ចាស់បេះដូង ជាមួយក្រុមរាំ អមជាមួយពាក្យពេចន៍ថា “Happy anniversary 4year អរគុណដែលតែងតែគោរពស្រលាញ់ នឹងផ្តល់តំលៃអោយខ្ញុំរហូតមកសំខាន់ស្រលាញ់គាត់ត្រង់ ទោះពេលពិបាកខ្លាំងប៉ុនណា ក៏នៅក្បែរ មិនទៅចោល មិនរត់ចោល អ៊ីចឹងខ្ញុំគួរដល់ពេលតបស្នងដល់គាត់វិញដោយក្តីគោរពស្រលាញ់ដូចគ្នា អរគុណដល់បងប្អូន ពូមីងទាំងសងខាង រួមទាំងក្រុមរាំ និងម្ចាស់ហាងផ្ទាល់ ដែលព្រួតគ្នាធ្វើកម្មវិធីឲ្យមួយទំហឹងយ៉ាងសប្បាយ និងពេញដោយអត្តន័យ ខ្ញុំមិនដឹងទេថា ខ្ញុំធ្វើនេះ ខុសរឺត្រូវយ៉ាងណា អ៊ីចឹងមានតែសូមអធ្យាស្រ័យពីបងប្អូនទាំងក្នុងនិងក្រៅFBផង ខ្ញុំគ្រាន់តែដឹងត្រឹមថា ខ្ញុំចង់ផ្តល់តំលៃនៃពាក្យថាស្រលាញ់ ឲ្យមនុស្សដែលខ្ញុំស្រលាញ់ និងផ្តល់ឲ្យខ្លួនឯង ដោយលែងលាក់លៀម
ដោយក្តីគោរពពីខ្ញុំ សួស វីសា”។

ដោយឡែក កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ បានសរសេរលើហ្វេសប៊ុកថា “អាយុច្រើនហើយ ហើយជីវិតគ្រួសារ ជីវិតការងារ ក៏ជោគជ័យច្រើនហើយដែរ នៅឡើយតែរឿងជីវិតគូ មិនដឹងពេលណាអាចជោគជ័យដូចគេ តែក៏សង្ឃឹមថា នឹងជោគជ័យឆាប់ៗ ព្រោះខ្ញុំបានសម្លឹងឃើញមនុស្សល្អម្នាក់រួចហើយ ហើយម្នាក់នោះ គឺតែងតែនៅក្បែរខ្ញុំគ្រប់ពេល មិនដែលរត់ចោលខ្ញុំទេ ដែលសំខាន់ គឺគេអាចទ្រាំនឹងចរិតខ្ញុំ និងអាចនិយាយបានថា គេយល់ពីខ្ញុំជាងអ្នកណាៗទាំងអស់។ ទោះជាម្នាក់នោះ ល្អ ឬមិនល្អនៅក្នុងភ្នែកអ្នកទាំងអស់គ្នា ទោះអ្នកគ្រប់គ្នាពេញចិត្ត ឬមិនពេញចិត្ត គឺវាលែង សំខាន់ហើយសម្រាប់ខ្ញុំ អ្វីដែលសំខាន់ គឺពេញចិត្ត”។

 

ធម្មតាស្បែកជើងយើងជាអ្នកពាក់ អ៊ីចឹង មានតែយើងងទេទើបដឹងថាវាឈឺ វារលុង ឬ ចង្អៀតយ៉ាងណា គឺមានតែយើងម្នាក់គត់ដែលដឹង ឯអ្នកក្រៅគឺគេបានត្រឹមតែយកភ្នែកមើល និងវាយតម្លៃថា យើងពាក់សម ឬមិនសមតែប៉ុណ្ណោះ។ …សមយ័នេះទៅហើយ គឺគេមិន ចាំបាច់យកសង្សារ ឬយកប្តី មកដើម្បីគ្រាន់តែមកបង្អួតអ្នកណាថាអស្ចារ្យទេ គឺគេយកមក ដោយចិត្តនិងចិត្ត បេះដូងនិងបេះដូង ទោះមានស៊ីឬអត់ស៊ី តែមានក្តីសុខពិតៗ ពេលស្លាប់ទៅ អត់មានយកអីទៅជាមួយបានទេ។ ….គិតមើល សម័យនេះ សូម្បីតែមនុស្សប្រុស គេហ៊ានរៀបការជាមួយប្រុសដូចគ្នាដោយបើកចំហ ពេញដោយក្តីស្រលាញ់ ស្រីស្រលាញ់ស្រីដូចគ្នា គេហ៊ានចាប់ដៃគ្នាដោយបើកចំហ ចុះខ្ញុំ? ហេតុអីត្រូវលាក់បាំង? ហេតុអីត្រូវលាក់លៀមទាំងដែល យើងមិនមែនយកប្តីគេ ឬប្រពន្ធគេផង? អ៊ីចឹងគួរដល់ពេលបង្ហាញមនុស្សសំខាន់ដោយពេញលេញ និងពេញតម្លៃហើយ… I don’t care… Coming soon…”៕                               ប្រុស រ៉ា

RELATED ARTICLES