នៅមុននេះបន្តិច រាជិនីក្រមា មាន សូនីតា បានបង្ហោះសារព្រមានទៅលើក្រុមហ៊ុនមួយ ដែលមិនបានសុំសិទ្ធពីនាង ដោយយកវីដេអូនាងទៅបង្ហោះដោយគ្មានការអនុញាត្តិ។
គណនីហ្វេសប៊ុក មាន សូនីតា បានបង្ហោះសារថា “ខ្ញុំសូមជំរាបដល់ក្រុមហ៊ុនប្រេនដែលបានយកវីដេអូខ្ញុំ “មាន សូនីតា” ទៅ ផសទៅគ្មានការអនុញាតិ ជាពិសេស មិនបានសុំកម្មសិទ្ធិបញ្ញ ខ្ញុំនឹងបង្ហាញឈ្មោះក្រុមហ៊ុនទៅដល់សាធារណៈជនទាំងអស់ អោយបានស្គាល់ ហើយជាពិសេស មិនថាបងៗជាជនជាតិផ្សេង ពិសេសគឺបានយល់ដឹងច្បាប់ ពីកម្មសិទ្ធិបញ្ញ ( copyright ) ហើយ នៅតែបំពានលើច្បាប់ទៀត ចឹងសុំអោយបងប្អូនទាំងអស់គ្នាជួយគិតដល់ចំនុចនេះ គួរតែចាត់ការដោយរបៀបណា?”។
ហ្វេសប៊ុកដដែលនេះ បានបន្តថា “ជូនចំពោះអ្នកកាន់ផេកប្រេនដ៏ធំមួយនេះផង កុំគិតថា តារាខ្មែរល្ងង់ មិនហ៊ាននិយាយ រឺតវ៉ាអ្វីដែលជាភាពត្រឹមត្រូវនោះ … សូមមេត្តាកុំឈ្លើយដាក់ខ្ញុំដែលជាតារាក្នុងស្រុក ខ្ញុំមានតំលៃរបស់ខ្ញុំ អ្នកមិនអាចមើលងាយស្រួលៗនោះទេ”។
ជាចុងក្រោយ ហ្វេសប៊ុកមួយនេះ បានព្រមានធ្ងន់ៗថា “ជូនដល់ក្រុមហ៊ុននោះថា ត្រូវ ផស សុំទោស “មានសូនីតា” ជាផ្លូវការ ក្នុងផេកផ្លូវការ ដូចបងយករូបភាពគេទៅប្រើចឹង មិនមែនយកករណីផ្ទាល់ខ្លួនមក comment នោះទេ”។
យ៉ាងណា មកដល់ពេលនេះ គេមិនទាន់បានឃើញក្រុមហ៊ុនមួយនោះ ចេញមុខបកស្រាយ ឬសុំទោសកញ្ញាមាន សូនីតា នៅឡើយទេ៕