Wednesday, January 22, 2025
Homeព័ត៌មានជាតិមិនគួរណាមានរឿងហ្នឹងសោះ ចូលទើបតែបាន១ថ្ងៃសោះ

មិនគួរណាមានរឿងហ្នឹងសោះ ចូលទើបតែបាន១ថ្ងៃសោះ

ភ្នំពេញ ៖ បុរសគិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះអេង ម៉ក់ អាយុ៤៩ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុន GKS (ទើបនឹងចូលធ្វើការបាន១ថ្ងៃ) មានស្រុកកំណើតនៅភូមិគួយជីកដី ឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ជនរងគ្រោះមានប្រពន្ធ និងកូន២ស្រី២នាក់ ក្នុងបន្ទុក សព្វថ្ងៃប្រកបរបរជាកម្មករ ស្នាក់នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

តាមប្រភពពីប្រធានផ្នែកសន្តិសុខ ឈ្មោះតូ ប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានស្រុកកំណើតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ជនរងគ្រោះ ពីមុនមកធ្លាប់ចូលមកបម្រើការងារនៅក្នុងក្រុមហ៊ុនសន្តិសុខ GKS នេះម្តង រួចមកហើយ។ តែក្រោយមក ជនរងគ្រោះ បានធ្លាក់ខ្លួនឈឺជំងឺក្រពះ ទើបបានសុំឈប់ វិលត្រឡប់ទៅស្រុកកំណើតមើលខ្លួនរាប់ខែមកហើយ។ លុះមកដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ជននេះបានត្រឡប់មកជួបតំណាងក្រុមហ៊ុន ហើយសុំចូលបម្រើការងារវិញ លុះចូលធ្វើការបានតែ១ថ្ងៃ ក៏សម្រេចចិត្តគិតខ្លី ចងកសម្លាប់ខ្លួនបែបនេះតែម្តង។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ រូបគាត់បានចុះដើរពិនិត្យ កម្លាំងដែលដាក់យាមតាមគោលដៅ និងបានប្រទះឃើញ ជនរង គ្រោះនៅយាមតាមធម្មតាសោះ។ លុះពេលត្រឡប់មកវិញ គាត់ក៏បានដើរទៅ ដេកលើបៅអីខាងមុខ ស្រាប់តែមានជនជាតិចិនម្នាក់ ដែលស្នាក់នៅ សណ្ឋាគារកាលីហ្វ័រញ៉ា ក្បែរនោះ បានឃើញ រួចក៏ប្រាប់អ្នកបកប្រែឱ្យរត់មកប្រាប់គាត់។ ភ្លាមនោះរូបគាត់បានទៅមើល ស្រាប់តែប្រទះឃើញ ជនរងគ្រោះចងកស្លាប់បាត់ទៅហើយ ទើបប្រញាប់រាយការណ៍ ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង៕

RELATED ARTICLES