ស្រីស្អាតរ៉ាប៊ី ម្ចាស់បទ “មាន់ស្រែ” ដែលកំពុងល្បីបទ “លុយ លុយ លុយ” ហើយរាំសិចស៊ីគ្រលែងគូទ នាំឱ្យតាតាលង់ស្នេហ៍រហូតចង់គាំងបេះដូង ព្រោះស្រមើស្រមៃបានត្រកងបីកាយាស្រីស្អាតសាច់សខ្ចីនោះ បានថ្លែងធ្វើឱ្យតាតាទាំងឡាយសម្បូរលុយដុល្លារនោះ អស់សង្ឃឹមគ្រប់គ្នា ព្រោះតែនាងថា ទោះជាមានលុយច្រើនយ៉ាងណា ក៏ដោយតែមិនស្នេហាតាតាជាដាច់ខាត។
តារាពូកែរាំគួរឱ្យក្នាញ់នេះ វាចាថា “អត់ទេ! បើថាចាស់អី អត់ត្រូវជាមួយខ្ញុំទេ។ យកចាស់មក ពិបាក Sweet ណាស់ អ៊ីចឹងខ្ញុំសុខចិត្តយកក្មេងវិញ ស្រួលបណ្តើរគ្នា”។
ការទាត់ចោលសំណើស្នេហ៍របស់នាងរ៉ាប៊ី នៅពេលនេះ ច្បាស់ជាធ្វើឱ្យតាតាខកចិត្ត មិនតិចឡើយ ព្រោះស្មានថា នាងច្រៀងបទ “លុយ លុយ លុយ” គឺដើម្បីរកលុយតែដឹងអីរ៉ាប៊ី បែរជាដាក់បម្រាមតាតាទាំងឡាយ កុំឱ្យព្យាយាមតាមស្នេហានាងទៅវិញ ព្រោះថា ពេលនេះ បេះដូងនាងមិនបើកចំហ សម្រាប់បុរសដែលមានវ័យទ្រូឌទ្រោមនោះទេ ទោះជាដេកលើ លុយ ក៏ដោយតែនាងសុខចិត្តជ្រើសស្នេហ៍ប្រុស ក្មេងវិញ ស្រួលកៀកកើយគ្នាជាង។
រ៉ាប៊ី បានបោះបង់អាជីពពិធីការិនីនៅហង្សមាស ទៅជ្រកកោននៅផលិតកម្មថោន ដែលពេលនេះ ក្លាយទៅជាតារាចម្រៀងឈរក្នុងតំណែងលេខ២ បន្ទាប់ពីមាស សុខសោភា នៅទ្រនំនេះ។
រ៉ាប៊ី អះអាងថា សម្រាប់ប្រាក់ចំណូលរបស់នាងពេលនេះ ១ខែ អាចរកបាន១ម៉ឺនដុល្លារ ហើយចំពោះបទ “មាន់ស្រែ” ដែលល្បីកាលពីឆ្នាំ២០១៧ នោះ នាងអាចរកប្រាក់ចំណូលបាន១០ម៉ឺនដុល្លារ។
តារាដែលមានរូបសម្រស់ផូរផង់ រ៉ាប៊ី ថ្លែងថា នៅពេលនេះ គេចាប់អារម្មណ៍បទ “លុយ លុយ លុយ” មិនចាញ់បទ “មាន់ស្រែ” នោះទេ ហើយនៅដើមឆ្នាំ២០១៩ នាងនឹងចេញ១បទទៀត ដែលល្អដូចបទទាំង២ខាងលើ ហើយសម្រាប់ឆ្នាំ២០១៩នេះ បំណងធំរបស់នាង គឺទិញរថយន្ត Lexus Rx350 ឱ្យបាន បន្ទាប់ពីនាងមានឡាន២គ្រឿង គឺ Starex និង Lexus Rx300 នោះ”