Wednesday, January 22, 2025
Homeព័ត៌មានជាតិគាត់ស្លាប់ហើយ!!! ស្តាប់ម្តាយគាត់រៀបរាប់ គួរឲ្យអាណិតខ្លោចចិត្តបំផុត

គាត់ស្លាប់ហើយ!!! ស្តាប់ម្តាយគាត់រៀបរាប់ គួរឲ្យអាណិតខ្លោចចិត្តបំផុត

ភ្នំពេញ៖ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិ ប៉ប៉្រកជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ។

បុរសរងគ្រោះ ដែលធ្លាក់ពីលើកៅអីស្លាប់នេះ មានឈ្មោះឆេង សុខុម អាយុ៤៣ឆ្នាំ ជាកំលោះចាស់ រស់នៅតែ២នាក់ម្តាយឈ្មោះឆេង កេត អាយុ៦២ឆ្នាំ នៅផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើត ភូមិអំពិល ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។

តាមសម្តីស្ត្រីជាម្តាយជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជីវភាពគ្រួសារគាត់ទីទ័លក្រខ្លាំងណាស់ សព្វថ្ងៃរស់នៅតែ២នាក់ម្តាយកូនប៉ុណ្ណោះ ចំណែកកូនប្រុសរបស់គាត់ (ជនរងគ្រោះ) ដោយសារតែអាណិតគាត់ម្តាយមានវ័យជរាផង ទើបគេសុខចិត្តមិនយកប្រពន្ធ ណាមួយជីវភាពក្រីក្រផង សុខចិត្តខំធ្វើការងារជាកម្មករសំណង់ រកប្រាក់មកចិញ្ចឹមគាត់ជាម្តាយទាំងត្រដាបត្រដួស។

ស្ត្រីជាម្តាយជនរងគ្រោះបន្តថា មួយរយៈចុងក្រោយនេះ កូនប្រុសរបស់គាត់បានធ្លាក់ខ្លួនឈឺ ត្រូវឈប់សម្រាកការងារជាបណ្តោះអាសន្នសិន ហើយការរស់នៅបានដោយអ្នកជិតខាង និងសាច់ញាតិជួយឧបត្ថម្ភ។ ស្រាប់តែនៅយប់ថ្ងៃកើតហេតុ ខណៈដែលកំពុងហូបបាយជុំគ្នាជាមួយគាត់ (២នាក់ម៉ែកូន) ស្រាប់តែកូនប្រុសកើតមានអាការខ្យល់គ ក៏ដួលដាច់ផ្ងារស្លាប់ភ្លាមៗ រកតែជួយយកទៅពេទ្យមិនទាន់ផង រួចបានត្រូវបងប្អូនប្រជាពលរដ្ឋក្បែរខាងជួយ ដឹកយកទៅតំកល់ នៅវត្តពោធិចិនតុងទាំងយប់៕

RELATED ARTICLES