Sunday, July 13, 2025
Homeតារាខ្មែរនី មុនីនាថ គេចពីការសប្បាយរីករាយ ទៅតាំងសមាធិ បំបាត់ទុក្ខស្នេហ៍

នី មុនីនាថ គេចពីការសប្បាយរីករាយ ទៅតាំងសមាធិ បំបាត់ទុក្ខស្នេហ៍

តារាទឹកភ្នែក នី មុនីនាថ បានជ្រើសផ្លូវបំបាត់ទុក្ខស្នេហ៍ តាមរយៈការត់ទៅសម្ងំធ្វើសមាធិ ដោយបិទភ្នែកជិតនៅទីស្ងប់ស្ងាត់មួយ ដែលគ្មានអ្នកណាទៅរំខាននាងឡើយ។

នី មុនីនាថ បានបង្ហោះសារថា ”បិទភ្នែកនៅទីកន្លែងស្ងាត់ ធ្វើចិត្តឲ្យស្ងប់ ទាល់តែមានមនុស្សគ្រប់ប្រភេទរស់លាយឡំគ្នា ទើបពិភពលោកសភាពធម្មតា”។

អ្នកគាំទ្រតារាសម្ដែងនី មុនីនាថ បានបង្ហាញការភ្ញាក់ផ្អើលចំពោះតារាទឹកភ្នែក ដែលព្យាយាមគេចចេញពីហ្វូងតារាជួបជុំគ្នារាំច្រៀងយ៉ាងសប្បាយរីករាយ ហើយនាងបែរជាទៅសមាធិដូចដូនជីនោះ ដោយមានអ្នកខ្លះសម្ដែងការអាណិតដល់នាងទៀតផង។

ទោះជាយ៉ាងណា ការរត់ទៅធ្វើសមាធិរបស់នី មុនីនាថ នៅពេលនេះ ក្រោយពេលដែលនាងរងភាពអាម៉ាសខ្លាំង ដោយសារត្រូវអតីតគូដណ្ដឹង លោកអ៊ុង​សូឡាង បានដាក់ពាក្យប្ដឹងនាងទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោក ដែលទាមទារសំណងជំងឺចិត្តនូវទឹកប្រាក់១០ម៉ឺនដុល្លារអាមេរិក។

នី មុនីនាថ ហាក់ពិបាកប្រឈមចំពោះរឿងក្ដី ដែលត្រូវអតីតប្រុសស្នេហ៍ប្ដឹងនេះ ហើយចុងក្រោយ នាងក៏បានទៅសមាធិតែម្នាក់ឯង ឯជាយភ្នំតែម្ដង៕

RELATED ARTICLES