Tuesday, November 19, 2024
Homeតារាខ្មែរឌួង ហ្សូរីដា មិនចង់អួត រកសុីតាមonline ១ខែ រកចំណូលបានលើស៣មុឺនដុល្លារផង

ឌួង ហ្សូរីដា មិនចង់អួត រកសុីតាមonline ១ខែ រកចំណូលបានលើស៣មុឺនដុល្លារផង

ឌួង ហ្សូរីដា ដែលជាពិធីការិនីសំខាន់របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ នោះ បានឈប់ធ្វើការជាពិធីការិនី (MC) ​នៅស្ថានីយនេះ​មករកស៊ីលក់ផលិតផល​Cosmetic​តាម​Online​ហើយមានព័ត៌មានថា​ហ្សូរីដា​កំពុងត្រូវប៉ាន់ធំ​ព្រោះរកប្រាក់ចំណូលបានជាង១ពាន់ដុល្លារ​ក្នុង១ថ្ងៃ​អ៊ីចឹងក្នុង១ខែ​នាងទទួលបានប្រាក់ចំណូលជាង៣ម៉ឺនដុល្លារ​ ។

មហាជនខ្លះជឿចំពោះការរកស៊ីរបស់ឌួង ហ្សូរីដា​ដែល១ខែ​កើបលុយពីលក់គ្រឿង​Cosmetic​បានជាង៣ម៉ឺនដុល្លានោះ​តែអ្នកខ្លះទៀតមិនជឿជាក់ឡើយថា​ពិធីការិនីរូបនេះអួតអាង​ព្រោះបើ១ខែ​រកបាន៣ម៉ឺនដុល្លារមែន​អ៊ីចឹងគេមិនចាំបាច់ទៅរកស៊ីអីទេ​ម្ល៉េះទៅលក់ឡេអស់ហើយ…។

ក្នុងជំនួបផ្ទាល់​ឌួង​ហ្សូរីដា​មិនចង់ឲ្យមានការចុះផ្សាយដំណឹងនោះទេ​ដោយនាងអះអាងថា​អ្វីៗដែលលេចឮនោះ​គឺការពិតប្រាកដមែន​ចំពោះប្រាក់ចំណូលដែលទទួលបានពីលក់​Cosmetic​នោះ។

ហ្សូរីដា ថ្លែងថា ​”ថាមែន​គឺមែន!​មានអ្នកខ្លះមើលងាយអ្នករកស៊ីតាម​Online។​តែគាត់មិនដឹងថា​គេរកបានម៉េចទេ។​ ចំពោះការលក់បានប្រាក់ក្នុង១ថ្ងៃ​ ជាង១ពាន់ដុល្លារហ្នឹង ​ខ្ញុំសូមប្រាប់ថា​យើងម៉ៃឲ្យតិចផង​មានតែលើសនេះផង​អីចឹង១ខែបានប៉ុន្មាន​គិតមើលទៅ។​តាមពិត​ពេលដែលខ្ញុំ​Live​លក់ផលិតផលហ្នឹង​មានអ្នកចូលមើលតែជាង១០០នាក់អីទេ​តែភាគច្រើន​គឺគេចូលទៅទិញតែម្ដង​ហើយពួកគាត់ភាគច្រើនជាជំទាវៗ​អ៊ីចឹងពេលគាត់ប្រើត្រូវ​ ទិ​ញតគ្នា”។

តាមរយៈការត្រូវប៉ាន់លក់ផលិតផល Cosmetic នេះ ឌួង ហ្សូរីដា ទើបតែសម្ពោធវីឡាតម្លៃជាង២០ម៉ឺនដុល្លារ កាលពីខែមុន ហើយនាងក៏បានទិញរថយន្ដទំនើបមួយគ្រឿង ជូនម្ដាយផងដែរ ខណៈដែលហាង Cosmetic របស់នាងបានដំណើរការជាង១ឆ្នាំទៅហើយ នៅតាមបណ្ដោយផ្លូវឧកញ៉ាទេពផន រាជធានីភ្នំពេញ។

ប្រភពបានឲ្យដឹងថា មិនមែនមានតែឌួង ហ្សូរីដា ទេ ដែលជោគជ័យលក់គ្រឿងសម្អាងនោះ គឺមានតារាជាច្រើនផ្សេងទៀត បានរកស៊ីរបរនេះ រហូតដល់ក្លាយទៅជាអ្នកមានផងដែរ​ជាក់ស្ដែង ដូចជាថ្មីៗនេះ ម៉ូលីកា បានរកស៊ីផ្ដើមចេញពីទុន៣០០ឡើង រហូតដល់១០ម៉ឺនដុល្លារ នឹងត្រៀមសម្ពោធហាង Cosmetic នេះ​ កណ្ដាលរាជធានី នៅចុងឆ្នាំនេះទៀតផង៕

RELATED ARTICLES