Tuesday, November 19, 2024
Homeតារាខ្មែរសុន ស្រីពេជ្រ ក្តុកក្តួលឃើញឪពុកដើរបេះស្លឹកបាស យកមកហូប

សុន ស្រីពេជ្រ ក្តុកក្តួលឃើញឪពុកដើរបេះស្លឹកបាស យកមកហូប

លោកតាសង់សុីស ដែលមានវ័យកាន់តែចំណាស់ទៅហើយ សុខភាពក៏ទ្រុឌទ្រោមនោះ កាលពីម្សិលមិញ កញ្ញាសុន ស្រីពេជ្រ ដែលជាកូនស្រីបង្កើត បានបង្ហោះសារក្តុកក្តួលមួយ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការអាណិតអាសូរជាពន់ពេក។

កញ្ញាសុន ស្រីពេជ្រ បានបង្ហោះសារថា “ពុកខ្ញុំស្គមណាស់ ប្អូនផ្ញើររូបម្សិលមិញអោយមើលប្រាប់ថាគាត់រាល់ថ្ងៃដើរបេះតែស្លឹកបាស់និងផ្ទីស្ងោរពិសារសឹងរាល់ថ្ងៃពេលខ្លះគ្មានទាំងសាច់ពិសារផង ទឹកភ្នែកកូនហូរឥតឈប់ពេលឃើញរូបនឹង”។

គួរបញ្ជាក់ថា លោកតាម៉ារី សុន ហៅសង់ សុីស មានអាយុ៧១ឆ្នាំ ជាតារាកំប្លែងជើងចាស់ បានឈឺជំងឺលើសឈាម ហើយពេលនេះកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន៕

RELATED ARTICLES