Tuesday, November 19, 2024
Homeតារាខ្មែរចាក់ដោតណាស់!!! ឌួង ហ្សូរីដា ប្រាប់ថា "សម័យនេះហើយ ទិញវីឡា ឡើងផ្ទះវីឡា មានអីអស្ចារ្យទៅ"

ចាក់ដោតណាស់!!! ឌួង ហ្សូរីដា ប្រាប់ថា “សម័យនេះហើយ ទិញវីឡា ឡើងផ្ទះវីឡា មានអីអស្ចារ្យទៅ”

ឌួង ហ្សូរីដា បានចាកចេញពីទូរទស្សន៍អាស៊ីអាគ្នេយ៍ ដើម្បីយកពេលវេលាទៅលក់គ្រឿង Cosmetic នៅផ្ទះ ហើយនាងធ្លាប់ប្រាប់ថា យ៉ាងហោចណាស់ក៏អាចរកប្រាក់ចំណូលបាន១ពាន់ដុល្លារ ក្នុង១ថ្ងៃ ឬ៣ម៉ឺនដុល្លារ ក្នុង១ខែដែរ។

ថ្មីៗនេះ ហ្សូរីដា ទើបបានសម្ពោធវីឡាដ៏ប្រណីតរបស់ខ្លួន តម្លៃជាង២០ម៉ឺនដុល្លារ ក្រោយពេលដែលនាងទើបទិញរថយន្ដទំនើប Toyota Tundra មួយគ្រឿង ជូនម្ដាយរបស់នាងដែរ។

មហាជនមួយចំនួនបានលើកឡើងថា ហ្សូរីដា ពិតជាមិនធម្មតាមែន ព្រោះគ្រាន់តែលក់ឡេសោះ រកលុយបានទិញវីឡាស្កឹមស្កៃទៅហើយ អីចឹងតើបានជាមិនសូវអើពើអាជីពពិធិការិនីដូចមុនទៀត។

ឌួង ហ្សូរីដា ថ្លែងប្រាប់អ្នកយកព័ត៌មានថា សម័យនេះហើយ ការមានផ្ទះវីឡារស់នៅ គ្មានអ្វីត្រូវប្លែក ឬអស្ចារ្យនោះទេ ព្រោះអ្នកណាៗក៏មានលទ្ធភាពទិញវីឡានោះ បានដូចគ្នាដែរ។

ហ្សូរីដា វាចាថា ”ខ្ញុំទើបឡើងផ្ទះហ្នឹង កាលពីថ្ងៃមុនមែន តែធ្វើមិនឲ្យគេដឹងទេ​ធ្វើធម្មតាៗហ្នឹង។ ខ្ញុំគិតថា សម័យនេះហើយ ទិញវីឡា ឡើងផ្ទះវីឡា មានអីអស្ចារ្យទៅ ព្រោះគ្រាន់តែកក់មុនខ្លះ ហើយបង់រំលស់តាមខែទៅបានហើយ។ ខ្ញុំក៏ធ្វើអីចឹងដែរបង់រំលោះតើ”។

ថ្វីត្បិតតែឌួង ហ្សូរីដា និយាយថា នាងគ្មានលុយដុល្លារទាំងដុំទៅទិញវីឡា ព្រោះមានសមត្ថភាពត្រឹមតែបង់រំលស់ក្ដី តែគេជឿថា ការលក់គ្រឿងសម្អាងក្នុង១ខែ បាន៣ម៉ឺនដុល្លារនោះ វាមិនមែនជាឧបសគ្គសម្រាប់នាងក្នុងការទិញវីឡាឡើយ។ ប៉ុន្ដែរឿងស្នេហាវិញ ហ្សូរីដា នៅតែគ្មានស្រមោលរៀបការ បន្ទាប់ពីមុននេះ នាងប៉ះរឿងរសើប ត្រូវគេចោទថា​ធ្វើជាម៉ែយ៉ែមរកស្រីស្អាតឲ្យកូនមន្រ្ដីធំៗ កំដរអារម្មណ៍ តែហ្សូរីដា ប្រកែក៕

RELATED ARTICLES