Tuesday, November 19, 2024
Homeតារាខ្មែររ៉ាប៊ី​ ថា នាងដាក់ថ្លៃប៉ុនណា ​ក៏គេមិនដែលតថ្លៃឡើយ

រ៉ាប៊ី​ ថា នាងដាក់ថ្លៃប៉ុនណា ​ក៏គេមិនដែលតថ្លៃឡើយ

តារាចម្រៀងផលិតកម្មថោន កញ្ញាផាន វីរ៉ាទី ហៅរ៉ាប៊ី បានឲ្យដឹងថា សម្រាប់ឆ្នាំចុងឆ្នាំ២០១៨នេះ នាងពិតជាមានរាសីឡើងខ្ពស់ត្រដែតត្រដឹមមែន ព្រោះពេលខ្លះ ក្នុង១ថ្ងៃ នាងត្រូវបានគេហៅឲ្យច្រៀងជាន់គ្នា ដល់ទៅ៥កម្មវិធីផ្សេងគ្នា ក៏មានដែរ ហើយអ្វីដែលប្លែកនោះ ទោះជានាងដាក់ថ្លៃប៉ុនណា ​ក៏គេមិនដែលតថ្លៃឡើយ គឺតែងតែព្រមជានិច្ច​។

អតីតពិធីការនីហង្សមាស រូបនេះ អះអាងថា ”ខ្ញុំក៏មិននឹកស្មានដែរថា គ្រាន់តែផ្ទុះបទចម្រៀងត្រឹម២ទៅ៣បទ តែខ្ញុំមានទីផ្សារដល់ម្លឹងទេ។ ខ្ញុំចាប់រវល់ខ្លាំង តាំងពីខែវិច្ឆិកា ហើយមានថ្ងៃខ្លះ គេហៅច្រៀង៥ទៅ៦កម្មវិធី ក៏មានដែរ តែខ្ញុំមិនអាចទៅបានទាំងអស់ទេ គឺអាចទៅ២ទៅ៣កម្មវិធី ហើយចោលកម្មវិធីឆ្ងាយៗ ព្រោះខ្ញុំតែម្នាក់មិនអាចបែងខ្លួនបានជា១០ទេ។ កម្មវិធីដែលគេចង់បានខ្ញុំទៅច្រៀងនោះ ទោះជាយើងទារថ្លៃប៉ុន្មាន ក៏គេព្រមដែរ គឺពិតជាមិនដូចពីមុនមែន”។

រ៉ាប៊ី ដែលល្បីបទ ”មាន់ស្រែ” នោះ​ពេលនេះតម្លៃខ្លួននាងច្រៀងតាម Concert ធំៗ ថ្លៃ១៥០០ដុល្លារ ហើយគ្រាន់តែផ្ទុះមួយបទនេះ នាងអាចរកប្រាក់ចំណូលបានរហូតដល់ទៅ១០ម៉ឺនដុល្លារ។ ដោយឡែក បទ ”លុយ លុយ លុយ” របស់រ៉ាប៊ី ពេលនេះក៏មានការគាំទ្រច្រើនពីយុវវ័យដែរ តាមរយៈស្រីស្អាតរូបនេះច្រៀងសំនៀងផ្អែមស្រាល និងមានក្បាច់រាំយ៉ាងសិចស៊ី រហូតធ្វើឲ្យតាតាចង់គាំងបេះដូងទៀតផង។

រ៉ាប៊ី បានឲ្យដឹងថា នាងត្រូវសន្សំលុយទិញរថយន្ដ Lexus RX 350 ដែលមានតម្លៃជិត៧ម៉ឺនដុល្លារ បន្ទាប់ពីនាងទិញផ្ទះល្វែងបាន១ជុង តម្លៃជិត១០ម៉ឺនដុល្លារ និងទើបទិញផ្ទះមួយជុងទៀត តម្លៃជិត១០ម៉ឺនដុល្លារផងដែរ។

ទោះជាពេលនេះ កញ្ញារ៉ាប៊ី ធ្វើឲ្យទាំងប្រុសចាស់និងក្មេងៗ មកសុំស្នេហ៍ព្រមគ្នាក្ដី តែរ៉ាប៊ី បានប្រកាសទុកជាមុន ដោយបិទផ្លូវតាតាទាំងឡាយថា នាងគ្មានអារម្មណ៍ជាមួយមនុស្សចាស់ទេ ទោះជាមានទ្រព្យប៉ុនណាក៏ដោយ ព្រោះនាងចាប់ចិត្តចង់បានសង្សារជាប្រុសក្មេងប៉ុណ្ណោះ៕

RELATED ARTICLES