ខេត្ដព្រៃវែង៖ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយអាវុធហត្ថស្រុក បានធ្វើការបង្ក្រាបទីតាំងបើកល្បែង ជល់យ៉ាងសកម្មមួយ ស្ថិតនៅភូមិព្រៃកំពែង ឃុំព្រៃកណ្តៀង ស្រុកពាមរក៌ ចាប់បានតែកីឡាករបក្សី ចំណែកម្ចាស់ដែលជាក្រុមញៀនល្បែង បានរត់គេចខ្លួនចោលម៉ូតូអស់ ។
លោកឧត្តមសេនីយ៍ត្រី ម៉ែន ស៊ីប៊ន បានឲ្យដឹងថា វត្ថុតាងដែលកម្លាំងជំនាញដកហូតបានរួមមាន មាន់ជល់១ក្បាល ជញ្ជីងសម្រាប់ ថ្លឹងមាន់១ បង់សម្រាប់រុំខ្នាយមាន់១៦ដុំ កន្រ្តកសម្រាប់ដាក់មាន់២ ម៉ូតូ៥គ្រឿង ។
បច្ចុប្បន្នវត្ថុតាង ត្រូវបានយករក្សាទុកនៅទីបញ្ជាការអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមច្បាប់ ៕