ដេក​​ជា​មួយ​ប្រុស​​ក្មេង​​ ​សង្សា​​រ​មក​​ទាន់​​ លេង​​ល្បែង​​ឈឺ​​សាច់​​ផឹក​​ថ្នាំ​​សម្លាប់​ខ្លួន​

dffdfdd
នារីលាបថ្នាំសម្លាប់ខ្លួនបញ្ជាក់ចិត្ដស្មោះ

ខេត្ដកណ្ដាលៈ ស្រ្ដីម្នាក់ បាននាំប្រុសក្មេងចូលទៅដេកនៅក្នុងបន្ទប់ជួលស្នាក់នៅរបស់ខ្លួន ពេលបុរសជាសង្សារមកទាន់ក៏មានការឈ្លោះប្រកែកគ្នាធ្វើឲ្យស្ត្រីរូបនេះ លេងល្បែងឈឺសាច់ផឹកថ្នាំប៉ារ៉ានិងថ្នាំងងុយដេកជាច្រើនគ្រាប់ធ្វើអត្ដឃាតសម្លាប់ខ្លួន តែមិនស្លាប់បនោះទេដោយសារតែមានការអន្តរាគមន៍ពីសមត្ថកិច្ចប៉ូលិសស្រុកអង្គស្នួល គ្រាដែលស្ត្រីរូបនេះតេទូរស័ព្ទចូលទៅកាន់ប៉ុស្តិ៍វិទ្យុក្នុងស្រុកបង្កឲ្យមានការភ្ញាក់ផ្អើល ។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចបន្ទប់ជួលលេខ១ ស្ថិតក្នុងកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។

dsfgfdd
សមត្ថកិច្ចកំពុងជួយលើស្រ្ដីរងគ្រោះ ដឹកទៅព្យាបាល

ប្រភពពីមន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ស្រ្ដីដែលប៉ុនប៉ងធ្វើអត្ដឃាតដោយលេបថ្នាំប៉ារ៉ានិងថ្នាំងងុយដេកនោះឈ្មោះ យុម សុខាន់ ហៅចាន់ អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាអ្នកចំរៀងតន្ដ្រីសម័យនិងជាកម្មការិនីរោងចក្រកាត់ដេរ បច្ចុប្បន្នស្នាក់នៅក្នុងបន្ទប់ផ្ទះជួលកើតហេតុខាងលើ ។ ស្រ្ដីរូបនេះបានលេបថ្នាំប៉ារ៉ានិងថ្នាំងងុយដេកអស់ជិត៤០គ្រាប់ ហើយបានតេទូរស័ព្ទចូលទៅកាន់ប៉ុស្ដិ៍វិទ្យុក្នុងស្រុក ដើម្បីផ្ដាំផ្ញើដល់បុរសជាសង្សារ ។

dfsdfsds
ស្រ្ដីរងគ្រោះ កំពុងដឹកតាមរថយន្ដទៅសង្រ្គោះ

ក្រោយមកពិធីករប៉ុស្ដិ៍វិទ្យុបានទំនាក់ទំនងទៅក្រុមហ៊ុនស្មាតស្វែងរកទីតាំងស្នាក់នៅរបស់ស្រ្ដីជាអ្នកចំរៀងរូបនេះនិងទំនាក់ទំនងទៅកាន់សមត្ថកិច្ចនគរបាលនៅស្រុកអង្គស្នួលឲ្យជួយអន្ដរាគមន៍ រហូតឈានដល់វាយទម្លុះទ្វារកញ្ចក់បន្ទប់ជួលនាំយកស្រ្ដីខាងលើនេះទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

ដើមចមដែលនាំឲ្យស្រ្ដីរូបនេះលេបថ្នាំប៉ុនប៉ងសម្លាប់ខ្លួនត្រូវបានអ្នកជិតខាងអះអាងថា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ១០យប់ ស្រ្ដីរូបនេះបាននាំប្រុសក្មេងម្នាក់ចូលទៅក្នុងបន្ទប់ជួល ។ មួយសន្ទុះក្រោយមកបុរសជាសង្សាដែលជាមន្រ្ដីយោធាឆ័ត្រយោងមកទាន់បើកទ្វារឃើញប្រុសក្មេងនៅក្នុងបន្ទប់ជួលរបស់ស្រ្ដីជាសង្សារ ក៏កើតក្ដីខឹងសម្បាយ៉ាងខ្លាំងឈ្លោះប្រកែកគ្នាហើយទាត់ទ្វារបន្ទប់លេខ២បែកកញ្ចក់អស់មួយទើបចេញទៅបាត់ ។

fgdfsdfsds
ថ្នាំគ្រាប់ដែលស្រ្ដីលេបសម្លាប់ខ្លួន

ក្រោយពីឈ្លោះប្រកែកគ្នាបានមួយថ្ងៃ ទើបនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ស្រ្ដីខាងលើនេះព្យាយាមសម្លាប់ខ្លួនដោយលេបថ្នាំ អ្វីដែលធ្វើឲ្យស្រ្ដីរងគ្រោះមិនស្លាប់ដូចបំណងគឺមកពីនាងតេទូរស័ព្ទចូលទៅប៉ុស្ដិ៍វិទ្យុ  បច្ចុប្បន្នស្រ្ដីរូបនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ ៕

សិលា