Tuesday, November 19, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា អនាគតប្ដីផ្គាប់ចិត្ត

ឱក សុគន្ធកញ្ញា អនាគតប្ដីផ្គាប់ចិត្ត

ខុសពីអំឡុងពេលដែលឱក សុគន្ធកញ្ញា នៅជាសង្សារតន្រី្ដកររ៉េតធី ដូណា នោះ នាងត្រូវបានអ្នកស្រីអ៊ិន ថាច ម្ដាយរបស់សុគន្ធកញ្ញា មិនពេញចិត្តឡើយ ទើបធ្វើឲ្យចំណងស្នេហ៍ពួកគេ៧ឆ្នាំ នៅសល់តែស្រមោល ក្រោយចែកផ្លូវគ្នាកាលពីឆ្នាំ២០១១។ ប៉ុន្ដែក្រោយពេលដែលឱក សុគន្ធកញ្ញា ភ្ជាប់ពាក្យជាមួយប្អូនថៅកែហង្សមាស លោកអ៊ឹង សុខលី កាលពីថ្ងៃទី១៨ ខែមិថុនា​នោះ នាងត្រូវបានអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស រូបនេះ ផ្គាប់ចិត្តគ្រប់ពេលវេលាទាំងអស់ ខណៈដែលអ្នកស្រីអ៊ិន ថាច សប្បាយរីករាយចិត្តខ្លាំងណាស់ ដែលកូនស្រីគាត់ជិតក្លាយទៅជាប្អូនថ្លៃលោកឧកញ៉ាអ៊ឹង ឆៃងួន ថៅកែក្រុមហ៊ុនហង្សមាស។

ឱក សុគន្ធកញ្ញា ទទួលបានកាដូរថយន្ដទំនើប ម៉ាក Audi តម្លៃជិត១០ម៉ឺនដុល្លារ ពីលោកសុខលី ហើយពួកគេបានទិញវីឡាទ្រនំស្នេហ៍រួមគ្នា តម្លៃជាង២០ម៉ឺនដុល្លារទៀតផង។ មិនត្រឹមតែប៉ុណ្ណេះទេ លោកអ៊ឹង សុខលី ដែលគ្រប់គ្រងកូនចៅរាប់រយនាក់នោះ ទោះជារវល់យ៉ាងណា ក៏តែងតែឆ្លៀតជូនសុគន្ធកញ្ញា ទៅដើរកម្សាន្ដនៅក្រៅប្រទេសដែរ ដើម្បីរឹតចំណងស្នេហ៍ឲ្យកាន់តែរឹងមាំថែមទៀត ដូចជាពួកគេទៅលេងនៅប្រទេសថៃ , ជប៉ុន និងកោះម៉ាល់ឌីវ ជាដើម។

អ្នកសិល្បៈជាច្រើនបានជំរុញឲ្យសុគន្ធកញ្ញា ប្រញាប់ចូលរោងការឲ្យបានឆាប់ៗ ជៀសវាងចំណងស្នេហាអាចប្រឈមការប្រែប្រួល ព្រោះលោកសុខលី ក្រៅពីពូកែឌីហ្សាញឆាកតន្ដ្រីហង្សមាស នោះ ប្អូនថៅកែហង្សមាស ម្នាក់នេះ ក៏ធ្លាប់ត្រូវបានគេបង្ហើបថា លោកបានបែកបាក់សង្សារជាតារាស្រីស្អាតៗដល់ទៅ៦នាក់ទៅហើយ មុនពេលដែលភ្ជាប់ស្នេហ៍ទី៧ ជាមួយសុគន្ធកញ្ញា ដែលឈានទៅដល់ការភ្ជាប់ពាក្យជាមួយគ្នាតាមប្រពៃណីខ្មែរនេះ។

ឱក សុគន្ធកញ្ញា ឈរក្នុងតំណែងតារាចម្រៀងស្រីឈានមុខគេនៅផលិតកម្មរស្មីហង្សមាស រយៈពេល៧ឆ្នាំមកហើយ ដែលគ្មានតារាណាអាចផ្ដួលនាងបានឡើយ ហេតុនេះហើយបានជាមានការសន្និដ្ឋានថា ពេលដែលសុគន្ធកញ្ញា ក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស នោះ នឹងធ្វើឲ្យនាងកាន់តែមានឥទ្ធិពលខ្លាំងជាងគេនៅហង្សមាស ថែមទៀត ហើយនាងក៏អាចឈរក្នុងតំណែងជាតារាចម្រៀងស្រីឈានមុខគេនៅផលិតកម្មនេះ ជាយូរឆ្នាំថែមទៀតជាមិនខាន។ ការអះអាងបែបនេះ ដោយសារតែ​ឱក សុគន្ធកញ្ញា មានសមត្ថភាពជាតារាចម្រៀងជើងខ្លាំងម្នាក់ ដែលក្រៅពីមាស សុខសោភា ពិបាករកតារាណាប្រជែងជាមួយនាងបាន។

តាមព័ត៌មានចុងក្រោយដែលអ្នកសិល្បៈស្និទ្ធជាមួយឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី បានបង្ហើបឲ្យដឹងថា ពេលនេះក្រុមគ្រួសារទាំងសងខាង កំពុងពិភាក្សាគ្នារឿងកំណត់ថ្ងៃរៀបការ សុគន្ធកញ្ញា និងលោកសុខលី ហើយ ព្រោះមិនចង់ទុកយូរនាំជូរផ្អូម។ ប្អូនស្រីសុគន្ធកញ្ញា នាងណាតា ក៏បានប្រាប់មុននេះឲ្យដឹងដែរថា រឿងរៀបការបងស្រីនាង គឺអាស្រ័យទៅលើចាស់ទុំទាំងសងខាងមិនមែនសាមីខ្លួនជាអ្នកកំណត់នោះទេ។

អ្នកស្រីអ៊ិន ថាច ម្ដាយសុគន្ធកញ្ញា ធ្លាប់បានប្រាប់អ្នកយកព័ត៌មានយើងថា ទោះជាកូនស្រីគាត់ល្បីឈ្មោះយ៉ាងណា ក៏មិនអាចរស់នៅជាមួយគ្នាតាមបែបអឺរ៉ុបបានទេ ព្រោះនាងជានារីខ្មែរ ហេតុនេះហើយ គឺត្រូវតែរៀបការនៅពេលណាមួយ ដោយមិនខ្លាចការធ្លាក់កូដ ប៉ះពាល់ដល់អាជីពសិល្បៈឡើយ៕

RELATED ARTICLES