ពិតជាភ្ញាក់ផ្អើលមែន ដែលអតីតពិធីករល្បីឈ្មោះម្នាក់ ឈ្មោះហែម បូរិទ្ធ ហៅDJ ឡាយអិន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនិងការជួញដូរថ្នាំញៀន១គីឡូក្រាម ជាមួយបក្ខពួក៣នាក់ទៀត។
ការចាប់ខ្លួនធ្វើឡើងកាលពីថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងមជ្ឈមណ្ឌលកម្សាន្តមួយ ដោយកម្លាំងនគរបាលការិយាល័យក៦ នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ។
គួបញ្ជាក់ថា មុននឹងបាត់មុខពីសិល្បៈ DJ ឡាយអិន បានផ្ទុះរឿងអាស្រូវត្រូវភរិយាលែងលះ បន្ទាប់ពីរួមរស់ជាមួយគ្នាបានកូន២។
ជារឿយៗ គេតែងតែឃើញឌីជេ ឡាយ អិន ហាក់មានភាពស្រពាប់ស្រពោនច្រើន ហើយបើសង្កេតមើលសារជារឿយៗដែលលោកតែងតែ បង្ហាញនៅលើបណ្តាញសង្គមនាពេលកន្លងមក គឺមានតែរឿងរ៉ាវកើតទុក្ខតែម្តង៕